រីគីចេញពីបន្ទប់ទឹកមកវិញក៏បាត់វត្តមានស្វាមីវ័យក្មេងរបស់នាយបាត់ទៅហើយ នាយប្រឹងក្រលែករកមើលដែលតែក្រលែកយ៉ាងណាក៏មិនឃើញ។ នាយចេញមកក្រៅបន្ទប់សួរអ្នកបម្រើរកវត្តមានស្វាមី។
" បងនុន! បងឃើញស៊ុងហូនទេ? " រីគីសួរទៅអ្នកបម្រើដែលដើរកាត់នោះ
" លោកម្ចាស់ទៅដំណាក់សាតូបាត់ហើយទាន! គាត់ប្រញាប់ណាស់ពេលនឹង! " ឮអ្នកបម្រើប្រាប់ហើយរីគីក៏ងក់ក្បាល ព្រមទាំងឲនាងចេញទៅចុះ
" មិនអីទេ! បងទៅវិញចុះ បើគេមកដល់ពេលណាប្រាប់ខ្ញុំភ្លាមណា~ ឥឡូវខ្ញុំសុំទៅធ្វើការងារសិន! " រីគីថាហើយក៏ដើរចេញទៅបន្ទប់ការងាររបស់ខ្លួន
បន្ទប់ការងាររីគីគឺនៅក្នុងបន្ទប់ការងារស៊ុងហូនតែម្ដងព្រោះនាយក្រាស់មិនឲនាយឆ្ងាយពីខ្លួនឡើយ សូម្បីតែពេលធ្វើការ! ប៉ុន្តែលើកលែងរឿងមួយដែលនាយមិនឲប្រពន្ធលូកដៃចូលគឺរឿងសម្ព័ន្ធសាតូ។
#ដំណាក់សាតូ
កាយហាប់មាំខ្ពស់ក្នុងគីមូនូពណ៌ខ្មៅដើរចូលមកជាមួយនឹងដាវវែងខ្មៅក្នុងដៃ។ មុខមានស្នាមដាវ ភ្នែកស្មើរ មាត់មានស្នាមបន្ដិច រិតតែធ្វើឲគេកាន់តែឃោឃៅ។ គេបើកទ្វារចូលទៅក្នុងបន្ទប់ដែលមានអ្នកដទៃអង្គុយរងចាំ មុននឹងគេដាក់ខ្លួនអង្គុយចុះនៅក្បាលតុ ដាក់ដៃទាំងសងលើជង្គង់ ខ្នងត្រង់ស្រិល មើលទៅគេហាក់មានបារមីអ្វីសាយភាយពីក្នុងខ្លួនឲអ្នកដទៃកោតខ្លាច។
" គោរពលោកម្ចាស់ " អ្នកដទៃក្រោកឈរគោរព ព្រមទាំងនិយាយឡើងព្រមគ្នា ព្រោះគេមាននាមជាម្ចាស់សម្ព័ន្ធទៅហើយត្រូវតែគោរព
" អឹម! " គេក្រហឹមដើមក លើកដៃជាសញ្ញាឲពួកគេអង្គុយចុះវិញ
" ការងារដល់ណាហើយទើបទាក់ទងទៅរកយើងឲមកដល់ប្រញាប់បែបនេះ? មិនចេះធ្វើការទេហេស៎??? " គេស្រែកឡើងឮធ្វើឲកូនចៅនាំគ្នាឱនមុខចុះ
" សុំទោសលោកម្ចាស់! តែខាងដៃជើងពួកយើងផ្ដល់ដំណឹងមកថាពួក គូអាគីកបានលើកគ្នាទៅវាយលុកទឹកដីយើងហើយទាន! វាថែមទាំងគម្រាមម្ចាស់ក្លឹបធំៗឲស្ថិតនៅក្រោមវាទៀតផង "
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki