មួយសន្ទុះនាយក៏លាងរបួសឲគេរួចរាល់ បិទបង់របួសឲនាយក្រាស់យ៉ាងស្អាតបាត។
" រួចរាល់ហើយ! " រីគីនិយាយឡើង
" អឹម! " គេក្រហឹមក្នុងមាត់ ព្រោះពេលនេះគេបានបិទភ្នែកដាក់ក្បាលផ្អែកនឹងក្បាលគ្រែទៅហើយ ណាមួយគេក៏ហត់ខ្លាំងដែល
" ងូតទឹកសិនទេ? ចាំខ្ញុំរៀបចំទឹកក្ដៅឲ! "
" បាទ! ប៉ុន្តែអូនត្រូវងូតទឹកឲបងផង- "
" ហេតុអ្វី? ទេខ្ញុំមិនធ្វើទេ! "
" ដៃបងមានរបួស! " ស៊ុងហូនលើកដៃដែលមានបង់រុំបង្ហាញរាងតូច ធ្វើឲនាយមិនអាចបដិសេធបានក្រៅពីងក់ក្បាលយល់ព្រម
រាងតូចដើរចូលទៅបន្ទប់ទឹកដាក់ទឹកក្ដៅលាយក្នុងអាងមានសីតុណ្ហភាពសមល្មមមុននឹងដើរមកហៅស្វាមីដែលអង្គុយលើគ្រែ។
" រួចរាល់ហើយ! " នាយដើរមកជិតគេ
កាយមាំងើបឈរឡើង ដើរតម្រង់ទៅបន្ទប់ទឹកដោយមានរាងតូចកាន់កន្សែងតាមពីក្រោយ។ ចូលមកដល់ភ្លាមរីគីក៏ស្រែកឡើងចាច
" អាយ!!! បើដោះសម្លៀកបំពាក់ហេតុអ្វីមិនប្រាប់ផង!! " រីគីបែរមុខចេញ នាយបិទភ្នែកតែមួយសន្ទះក៏មានអារម្មណ៍ថាមានអ្វីមកនៅខាងក្រោយខ្លួន
" អូនខ្មាសបង?" កាយមាំដើរមកឱបចង្កេះនាយតូចពីក្រោយបង្វែរកាយនាយឲសម្លឹងមើលមកខ្លួន
" គឺ..គឺ.. អ៊ុប- " រីគីមិនទាន់បានតបអីផងក៏ត្រូវដាច់ព្រោះបបូរមាត់ក្រាស់បានមកគ្រប់គ្រងនាយបាត់ទៅហើយ
ដៃមាំអូសមកលើដល់កញ្ចឹងកក៏ចាប់ផ្ដើមប្រឡះលេវអាវរាងតូចម្ដងមួយគ្រាប់ៗ។ រីគីយកដៃចាប់ដៃស៊ុងហូនជាប់មិនឲគេបន្ដ។
" ដៃមានរបួស! "
" កុំខ្វល់ពីបងអី! " ស៊ុងហូននិយាយហើយក៏បន្ដបង្កាត់អុស តែក៏ត្រូវឈប់ព្រោះរាងតូចរុញខ្លួនគេចេញ
" ចាំជាសិនទៅ! " រីគីនិយាយហើយក៏បើកទ្វារបន្ទប់ទឹកបម្រុងនឹងចេញទៅ
" អូនចង់ទៅណាក្រែងថានឹងងូតទឹកឲបងហេស៎! "
" ខ្ញុំទៅយកទឹកផ្កាម្លិះសិន! ចូលក្នុងអាងរងចាំខ្ញុំសិនទៅ! " រីគីដើរចេញទៅ
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki