# មួយថ្ងៃក្រោយមកគីមូនូពណ៌ក្រហមឈាមជ្រូកឈរនៅក្នុងកម្មវិធីកាន់កែវមួយនៅក្នុងដៃ មានបុរសមាឌមាំ លីហ៊ឺសឹងឈរនៅក្បែរ មួយរូបនេះហើយដែលបានឃើញដោយលោកប៉ូលីសរូបស្រស់ ស៊ីម ជេយ៉ុន។ គេមើលរូបនេះបណ្ដើរគិតបណ្ដើរ មុននឹងងាកទៅសួរលោកប៉ូលីសវ៉ុនឆាយបញ្ជាក់។
" វ៉ុនឆាយច្បាស់ទេថារូបមួយសន្លឹកនេះផ្ងើរមកឲខ្ញុំ? " ជេយ៉ុនសួរបែបនេះវ៉ុនឆាយដែលកំពុងចម្លងឯកសារពីម៉ាស៊ីនព្រីនក៏ងាកមក
" ត្រូវហើយ! មួយសន្លឹកនេះដាក់ឈ្មោះចាំៗ ថា ជូនលោកស្នងការប្រយុទ្ធប្រឆាំងគ្រឿងញៀន! ហើយមាននរណាទៀតក្រៅពីលោកស្នងការនោះ? " វ៉ុនឆាយតបមកបែបនេះសញ្ញាសួរក៏លោតឡើងពេញខួរក្បាល
" ឲខ្ញុំ? រូបនេះមានទាក់ទងអីនឹងខ្ញុំទៅ? " ជេយ៉ុនសួរ ព្រោះគេឃើញថារូបនេះអត់មានទាក់ទងអីនឹងគេទេ ហើយក៏គ្មានអីទាក់ទងនឹងការងារគេដែល
" ខ្ញុំមិចនឹងដឹង បើឃើញគេយកមកទុកនៅប្រអប់ទុកឯកសារដណ្ដឹងរបស់ពួកយើង! ឃើញមានឈ្មោះលោកស្នងការក៏ចេះតែយកមកឲទៅ! " វ៉ុនឆាយប្រកែកហើយក៏ដើរចេញទុកលោកប៉ូលីសនៅសង្ស័យម្នាក់ឯង
ក្រោយពីវ៉ុនឆាយទៅបាត់ជេយ៉ុនសម្លឹងមើលឯកសារចុះឡើងៗព្យាយាមរកមើលឯកសារផ្សេងៗ តែគ្មានអ្វីក្រៅពីរូបមួយសន្លឹកនេះទេ ។
" គេជានរណា? " សំណួរមួយនេះជេយ៉ុនសួរទៅកាន់ខ្លួនឯងស្របពេលដែលព្យាយាមមើលយ៉ាងផ្ចិតផ្ចង់ទៅលើរូបរាងតូចស្ថិតក្នុងគីមូនូពណ៌ឈាមជ្រូកយ៉ាងយកចិត្តទុកដាក់
ស្បែកសរស៊ីជាមួយពណ៌ឈាមជ្រូក មុខមាត់ស្អាតប្លែក unique គ្មានអ្នកណាដូច តើគេម្នាក់នោះជាអ្នកណាហេតុអ្វីគេមិនដែលជួបឬលឺដំណឹងអ្វីសោះបែបនេះ?
#នៅក្នុងឡានទំនើប
នារីរូបស្រស់វ័យ17-18ឆ្នាំអង្គុយមើលទៅស្នងការប៉ូលីសទាំងញញឹម។ គ្មានអ្នកជួយនាងមែនទេ?បានពេលនេះនាងបានមកធ្វើវាខ្លួនឯងហើយ
" បងចាំមើលចុះ! ខ្ញុំមិនឲបងយកអ្វីដែលជារបស់ខ្ញុំទៅស្រួលៗអញ្ចឹងទេ! ខ្ញុំនឹងតាមយកវាមកវិញឲបាន! " នាងនិយាយទាំងញញឹមចុងមាត់ នាងនឹងតាមយកអ្វីដែលជារបស់នាងមកវិញ
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki