លោកផាក និយាយហើយក៏ដើរចេញទៅក្រៅវិមានបាត់ទុកឲរាងតូចនៅឈរឡីងឡង់មិនយល់ស្ថានការណ៍នៅឡើយ។ រកគិតអ្វីមិនទាន់ត្រូវផងស្រាប់តែសម្លេង បោកប្រាស់ ឮឡើងខ្លាំងៗនៅជាន់លើធ្វើឲរីគីរុះរាន់ឡើងទៅមើល ទើបនឹងថាវាឮមកពីបន្ទប់ធ្វើការធំនៅជាន់ទី2។
*ក្រាក
រីគីបើកទ្វារបន្ទប់ក៏ឃើញសភាពរញ៉េរញ៉ៃរបស់បន្ទប់ ឯកសារធ្លាក់ចុះពាសពេញផ្ទៃបន្ទប់ របស់របរខ្លះត្រូវបានធ្លាក់បែកបាក់។ រីគីទាញទ្វារបិទវិញយឺតៗព្យាយាមស្វែងរកវត្តមានអ្នកនៅក្នុងបន្ទប់។ តែបន្ទប់នេះបែរជាមើលមិនឃើញមានអ្នកណាសោះ។
" ហ៊ូន?? " រីគីស្រែកហៅឈ្មោះស្វាមីយ៉ាងស្រទន់ព្រោះមើលទៅស្ថានការណ៍មួយនេះប្រហែលជានាំភាពម៉ួម៉ៅដល់ស្វាមីនាយទៅហើយ
"..." គ្មានសម្លេងអ្វីតប ឃើញដូច្នេះរីគីក៏ដើរទៅមើលវេរ៉ងដារ ក្រែងល៎នាយក្រាស់នៅទីនោះ
កាយមាំបង្ហុយផ្សេងបារីពី គ្មានអាវគ្របល្វែងលើ បង្ហាញឲឃើញស្នាមសាក់ពេញខ្នងមាំ។ រីគីឃើញហើយក៏យកដៃទៅប៉ះខ្នងមាំថើរៗ
" ហ៊ូនមិនអីទេមែនទេ? " ឮសូរសំណួររបស់អ្នកជាភរិយា ស៊ុងហូនក៏ងក់ក្បាលមុននឹងបង្ហុយផ្សេងរបស់បារីបន្ដ
" លោកផាកនិយាយអ្វីមែនទេ? " រាងតូចសួរដើរទៅឈរជិតកាយមាំ
" គាត់និយាយដាក់អូនដែលតើមែនទេ? " សម្ដីត្រជាក់ស្រេប សម្ដីមួយនេះធ្វើឲរីគីដឹងថាបើសិនជាខ្លួនប្រាប់អ្វីទៅឲរាងក្រាស់ទើសទាល់នឹងតែមានរឿងមិនស្រួលហើយ
" គ្មានអ្វីច្រើនទេ! លោកផាកគ្រាន់តែឈប់និយាយគ្នាបន្ដិចបន្ដួចប៉ុណ្ណោះ! " រាងតូចតបបែបនេះ រាងក្រាស់ក៏សើចដើមកបន្ដិច មុននឹងបន្ដជក់បារីរបស់ខ្លួនដែលបង្ហុយផ្សែងទៅកាន់អាកាស មិនតហរឹមប៉ុណ្ណោះសូម្បីតែរីគីដែលនៅជិតក៏ធំក្លិនបារីខ្លាំងដែល
" ហឹស! អូនគិតថាបងមិនដឹងពីចរឹតប៉ារបស់បងតើមែនទេ? គាត់និយាយដាក់អូនយ៉ាងមិចខ្លះ? "
" វាពិតជាគ្មានអីសំខាន់ពិតមែន ត្រឹមតែនិយាយគ្នាធម្មតាប៉ុណ្ណោះ~ "
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki