៊ ពេលវេលាបានមកដល់ ក្នុងរថយន្តទំនើបលំដាប់ខ្ពស់នៃសម្ព័ន្ធសាតូ បានបរលើផ្លូវដ៏ទូលាយក្នុងល្បឿនលឿន។ រាងកាយតូចដែលអង្គុយកៀនបង្អួចរថយន្តសម្លឹងមើលដងផ្លូវដែលមានដើមឈើអមសងខាង ចំណែកឯស្វាមីគឺមិនមានអ្វីទេក្រៅពីអង្គុយសម្លឹងមើលនាយឡើយ។ តើនាយមានអ្វីខុសពីមនុស្សដទៃឬបានជាប្ដីម្នាក់នេះងប់ងល់ដល់ថ្នាក់នឹង?
" អូនមិនគិតមើលមុខបងខ្លះទេហេស? " ស៊ុងហូនសួរដាក់ដៃទៅសៀតសក់ភរិយា
" មើលរាល់ថ្ងៃហើយ- "
" មើលទៀតទៅ! ឥឡូវមកនេះមក! "
*ផឹបៗ*
គេគោះភ្លៅឲភរិយាមកអង្គុយលើ រាងតូចដូចមិនចង់តែខ្ជិលប្រកែក នាយក៏បែរទៅរកគេ តែមិនទាន់បាននឹងអង្គុយលើភ្លៅមាំផងទូរស័ព្ទក៏រោទ៍ឡើង ។ អ្នកដែលខលមកគឺជាគ្រូម្នាក់ក្នុងចំណោមគ្រូទាំងអស់នៅសាលា។
" ជម្រាបសួរលោកគ្រូ! " រាងតូចលើកទូរស័ព្ទមកនិយាយ
" លោកគ្រូនីស៊ី! លោកគ្រូមានបានដឹងរឿងទេ? "
" រឿងអ្វីដែលលោកគ្រូ? ខ្ញុំមិនបានដឹងទេព្រោះរវល់ជាប់កិច្ចការមកទីឆ្ងាយជាមួយគ្រួសារ! " រីគីនិយាយឡើង
" រឿងវានឹកស្មានមិនដល់ទេ! ខ្ញុំដឹងហើយក៏មិនចង់ជឿដែល! " ឮពាក្យលោកគ្រូនិយាយហើយរាងតូចក៏កើតចិត្តឆ្ងល់
" រឿងអីទៅលោកគ្រូ? "
" វាបែបនេះណា! និយាយឲអាក្រក់ស្ដាប់បន្ដិចចុះ! លោកគ្រូនាយក យើងត្រូវបានសិស្សស្រីម្នាក់ប្ដឹងពីបទបៀតបៀនផ្លូវភេទ! ដំបូងមិនចង់ជឿទាល់តែឃើញរូបភាពនៅកាមេរ៉ាសុវត្ថិភាពទើបខ្ញុំជឿ! " លោកគ្រូខាងនោះនិាយយឡើងធ្វើឲរីគីភ្ងាក់ផ្អើលយ៉ាងខ្លាំង
" ពិតទេ? ខ្ញុំហាក់មិនចង់ជឿសោះ! ចុះពេលនេះរឿងរ៉ាវដល់ណាហើយ?"
" សុំសួរលោកគ្រូមួយ! តើលោកគ្រូនីស៊ីមិនត្រូវជាអ្វីនឹងលោកគ្រូនាយកមែនឬ? "
" អត់ទេ! អត់មានត្រូវជាអីនឹងគ្នាផង! "
" បើអត់ល្អហើយ! ឥឡូវចាំខ្ញុំប្រាប់! សិស្សស្រីបានដាក់ពាក្យបណ្ដឹងទៅខាងនគរបាលហើយៗ នៅពេលដែលនគរបាលចុកក៏រកឃើញសារធាតុញៀនក្នុងខ្លួន ព្រមទាំងក្នុងកាតាបធ្វើការលោកនាយកទៀតផង! "
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romantik" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki