ការប្រជុំនិយាយពីការនាំចូលទំនិញជំនួស វាបន្តរលូនប៉ុន្តែអ្វីដែលមិនរលូនគឺកែវភ្នែកបុរសលេខារបស់បុរសចំណាស់នោះគឺសម្លឹងមើលនាយតូចមិនដាក់។ វាធ្វើឲចិត្តប្រច័ណ្ឌរបសរាងក្រាស់ស៊ុងហូចាប់ផ្ដើមឆេះឆួលសឹងតែអង្គុយមួយកន្លែងមិននឹងជាប់។ ជាពិសេសនៅពេលដែលកាយវិការរាងតូចគ្រប់យ៉ាងហាក់មិនស្រួលក្រោមការសម្លឹងរបស់បុរសលេខានោះ ធ្វើឲគរហាក់ខឹងសឹងតែនៅមួយកន្លែងមិនស្រួល។
" ខ្ញុំយល់ព្រមសម្រាប់សំណើរ 20% នៃទំនិញទាំង12តោន! " គេនិយាយឡើងភ្លាមៗទាំងដែលគេជាអ្នកសុំពេលគិត
" អូហ៍~ ល្អណាស់ដែលលោកបានយល់ព្រម! ពួកយើង- " បុរសលេខាបម្រុងនឹងនិយាយបន្ដ ប៉ុន្តែត្រូវនរៈកាត់
" មានអីនិយាយជាមួយលោកយ៉ាងចុះ! ហើយបើមានការសំខាន់តែចាំបាច់និយាយជាមួយខ្ញុំ ចាំទាក់ទងពេលក្រោយ!! " នរៈថាហើយក៏ក្រោយគ្រួកមិនខ្វល់ថាអ្នកដទៃកំពុងតែមិនយល់នឹងភាពឆេវឆាវមួយរំពេចរបស់គេ
រីគីឃើញថាស្វាមីក្រោកដើរចេញទាំងការងារគ្រប់យ៉ាងមិនទាន់បានបញ្ចប់ក៏ប្រញាប់ក្រោកទៅតាម។ ឆ្ងល់ណាស់ថាហេតុអ្វីបានជាគេខឹងក៏ខឹងមួយរំពេចបែបនេះ
" ស៊ុងហូន! តើនេះបងកើតអីនឹង? " រីគីមកតាមរាងក្រាស់ស្របពេលដែលនាយឈរនៅជិតមាត់ស្រះ ព្យាយាមសម្រួលអារម្មណ៍
" ចុះអូនគិតថាបងកំពុងកើតអី? " នរៈបែរមករករីគីទាំងទឹកមុខមាំកំពុងខឹង។
" មិចនឹងដឹងទៅ~ តែនេះជារឿងសំខាន់ហេតុអ្វីបងសុខៗក៏សម្រេចចិត្តយល់ព្រមជាមួយសំណើរនោះ? " រីគីនិយាយទាំងចិត្តរាងចង់ខឹង ស្វាមីម្នាក់នេះហាក់មិនគិតឲដិតដល់សោះ
" អូនជាគ្រូបង្រៀនមិនមែនជាអ្នកជំនួញ! បងសម្រេចចិត្តបែបណាវាជារឿងរបស់បង!!! " ពាក្យរាងក្រាស់ធ្វើឲនាយតូចស្ងាត់បន្ដិច
" បងដឹងថាបងកំពុងនិយាយអ្វីទេ? " រីគីនិយាយហើយក៏ដើរចេញ ទុករាងក្រាស់នៅខឹងចិត្តនឹងសម្ដីឆេវឆាវរបស់ខ្លួន មុននឹងសម្រេចចិត្តដើរទៅតាមភរិយា
" រីគីអូនចង់ទៅណា? ហេតុអ្វីសុខៗក៏ដើរចេញ? " ស៊ុងហូនស្រែកសួរនៅពេលតាមរាងតូច ហើយឃើញនាយដើរតម្រង់ទៅរករថយន្ត
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki