#វិមានផាក
រាងកាយតូចស្រឡូនស្រឡៅកំពុងតែផ្ដោតជាអារម្មណ៍ទៅនឹងឯកសារបង្រៀនក្នុងបន្ទប់ធ្វើការ។ នាយរងចាំវត្តមានស្វាមីវ័យក្មេងរបស់នាយគឺចាំបាត់ៗ មិនដឹងថាគេទៅទីណាទេ តែយ៉ាងណាក៏មិនហ៊ានសួរព្រោះខ្លាចថាគេរវល់ជាមួយការងារក្នុងសម្ព័ន្ធ។ កំពុងតែមើលឯកសារសុខៗក៏មានអ្នកមកគោះទ្វារបន្ទប់
" ចូលមក! " រីគីនិយាយហើយក៏មានមនុស្សប្រុសពីរនាក់ដើរចូលមក
" លោកប្រុស " គេគោរពនាយមុននឹងយកអាវគីមូនូពណ៌ក្រហមឈាមជ្រូកមកដាក់លើតុនាយតូចធ្វើការ
" មានអ្វីមែនទេដេវីត? ហើយយកគីមូនូមកឲខ្ញុំធ្វើអ្វី? "
" លោកម្ចាស់ប្រាប់មកថានៅ2ថ្ងៃទៀត លោកប្រុសនឹងត្រូវទទួលដំណែងជាម្ចាស់តូច នៃដំណាក់សាតូ "
" ម្ចាស់តូច? " រីគីភ្លាត់មាត់នៅពេលឮថាខ្លួននឹងក្លាយជាម្ចាស់តូចពេញសិទ្ធ នៃសម្ព័ន្ធសាតូ
" បាទ! ហើយថ្ងៃស្អែកលោកប្រុសនឹងត្រូវទៅគោរពវិញ្ញាណក្ខន្ធរបស់បុព្វបុរសក្នុងសម្ព័ន្ធ " ដេវីតតប
" តែស្អែកខ្ញុំជាប់បង្រៀននឹង! "
" លោកម្ចាស់ថានៅពេលចេញពីសាលាគាត់នឹងមកជាមួយលោកប្រុសតែម្ដង "
" តាមកាលវិភាគគេស្អែកគេចេញម៉ោង3 ខ្ញុំចេញម៉ោង5នឹង! "
" ខ្ញុំតាមតែបញ្ជាលោកម្ចាស់ទេទាន! បើគាត់ថាបែបណាគឺបែបនឹងហើយ! "
" ហ្អឹម! មិនអីទេដេវីតចេញទៅវិញចុះ " រីគីងក់ក្បាល អនុញ្ញាតឲដេវីតចាកចេញទៅ
ពេលនាយដេវីតចេញទៅផុតរាងតូចក៏ក្រោកមកសម្លឹងមើលគីមូនូពណ៌ឈាមជ្រូកនោះទាំងមិនយល់។ តាំងពីជំនាន់មុនៗ ម្ចាស់តូចនៃសម្ព័នសុទ្ធសឹងតែប្រើគីមូនូពណ៌សទាំងអស់ ចុះហេតុអ្វីបាននាយទទួលបានពណ៌ក្រហមឈាមជ្រូកខុសគេបែបនេះ។ ដោយឆ្ងល់មិនអស់ចិត្តនាយក៏ដើរចេញពីបន្ទប់ បំណងចង់ទៅយកទូរស័ព្ទចូលទៅសួរស្វាមីរបស់ខ្លួន ពីរឿងនឹង ហើយក៏សួរគេថាពេលណាបានត្រឡប់។
តែមិនទាន់បានទៅសួរផងក៏ឮសូរសម្លេងនិយាយគ្នាខ្សឹបខ្សាវៗ រាងតូចក៏ឈប់លបស្ដាប់បន្ដិចទៅ
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romans" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki