ភាគទី02

43 1 0
                                    

រឿង #ស្នេហ៍ក្បែររាជបុត្រ
ភាគទី02:ទ្រង់ត្រឡប់មកវិញធ្វើអី

បោះថ្នាំឲទៅរាងតូចហើយទ្រង់ក៏ចាកចេញទៅឯចាន់បានរើសថ្នាំនោះយកមកលាបរបួសពេលដែលគេកំពុងតែចាក់ថ្នាំលើសំឡីរួចយកមកលាបលើរបួសស្រាប់តែមានដៃមួយឈោងមកចាប់សំឡីដែលមានថ្នាំពីដៃរបស់ចាន់រួចក៏លាបឲចាន់ ម្នាក់នោះគ្មានពីណាក្រៅពីរាជបុត្រពៅនោះទេ

"មិចក៏ទ្រង់មកវិញ"ចាន់
"យ៉ាងមិចយើងត្រឡប់មកវិញមិនបាន"តាំងពីតូចមកដែលមានម្ដងណាទេដែលរាជបុត្រអង្គនេះសម្ដីល្អដាក់ចាន់នោះគឺគ្មាននោះទេ
"គឺទូលបង្គំគ្រាន់តែសួរ ព្រោះមិញទ្រង់ថាទៅវិញហើយ"
"បិទមាត់របស់នាយទៅ"ទាំង2នាក់ក៏ស្ងាត់រៀងខ្លួនចាន់អង្គុយទុកឲរាជបុត្រលាបថ្នាំនឹងរុំបង់ឲ
"រួចហើយ យប់នេះទៅបន្ទប់របស់យើងបន្ដិច"ទ្រង់ក្រោកអស់កម្ពស់មុននឹងទៅវិញទ្រង់ក៏បញ្ជាឲចាន់ទៅបន្ទប់របស់ទ្រង់នៅឯផ្ទះធំ
"ចាំព្រឹកមិនបានទេឬរាជបុត្រ"យប់នេះចាន់ហត់ទើបចង់សម្រាកតែពេលនេះបែរជាត្រូវទ្រង់ហៅទៀត
"មិនបាន"សម្ដីផ្ដាច់ការរបស់រាជបុត្ររាងតូចពុំអាចប្រកែកបានឡើយ ទ្រង់ឮទៅគឺត្រូវតែទៅ

"បងចាន់! អូយ៉ាស!រាជបុត្រ"ស៉ី កាន់រត់មករករាជតូចតែវ៉ាក់អឺនឹងរាងក្រាស់ដែលកំពុងដើរចេញទៅ
"អ្វី"សំណួរមិនដែលមិនដឹងថាគួរឆ្លើយតបយ៉ាងមិច
"ក្រាបទូល?"ស៉ីកាន់ឆ្ងល់ព្រោះថាទ្រង់សួរគ្មានក្បាលគ្មានកន្ទុយបែបនេះតើឲឆ្លើយយ៉ាងមិចទៅបើមិនដឹងថាទ្រង់ចង់ដឹងពីអ្វីផង
"យើងសួរថាជាអ្វី"ទ្រង់ចាប់ផ្ដើមដំឡើងសំឡេង
"តើទ្រង់ចង់សួរពីអ្វីក្រាបទូល"អ្នកសួរគ្មានក្បាលគ្មានកន្ទុយប៉ះចំអ្នកមិនសូវយល់
"គឺរបស់ក្នុងដៃឯង"បើទ្រង់សួរបែបនឹងពីដំបូងពេលនេះដឹងចម្លើយបាត់ទៅហើយ
"អរ!នេះជាបបរដែលរាជបុត្រធំឲទូលបង្គំយកមកឲបងចាន់ ។ រាជបុត្រទ្រង់ធ្វើអីនឹង អា៎ !រាជបុត្រ"គ្រាន់តែលឺថាជារបស់រាជបុត្រធំ ទ្រង់ក៏ស្រវ៉ាពីដៃរបស់ស៉ីកាន់យកមកចាក់ចោលក្បែរនោះភ្លាម
"លើកក្រោយហាមទទួលរបស់ពីអ្នកផ្សេង"ចាក់ចោលរួចទ្រង់ងាកមកប្រាប់ទាំងស៉ីកាន់នឹងរាងតូចរួចក៏ងរខ្ទើតទៅផ្ទះធំបាត់
"បងចាន់តើទ្រង់កើតអី"ស៉ីកាន់មិនយល់សោះគ្រាន់តែបបររបស់រាជបុត្រធំក៏ចាកចោលដែរ
"ជំងឺឆ្គួតរបស់ទ្រង់រើឡើងឯងកុំឆ្ងល់អី"ចាន់ដឹងច្បាស់ថាបណ្ដាលមកពីអ្វី ព្រោះថាតាំងពីតូចៗពួកគេទាំង2មិនត្រូវគ្នានោះទេ ឃើញមុខគ្នាពេលណារកតែស៉ីសាច់គ្នាទេ (ព្រះរាជាមានអ្នកម្នាង3អង្គ នឹងកូន3នាក់ដូចគ្នា អ្នកម្នាងធំ ឈិន ប៉ី គឺជាម្ដាយរបស់បុត្រាធំ វ៉ាង ចៀន
អ្នកម្នាងទី2 សៀន ឈូ ម្ដាយរបស់បុត្រាទី2 វ៉ាង ប៉ាយ
អ្នកម្នាងទី3គឺជាមាតារបស់រាងក្រាស់វ៉ាងអ៉ីបូឈ្មោះថា សុង មិញសំណព្វចិត្តរបស់រាជា)

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now