រឿង #ស្នេហ៍ក្បែររាជបុត្រ
ភាគទី05:សម្លាប់ក្រោយពីឃើញថាអ្នកខាងមុខដើរទៅមុនចាន់ក៏ដាក់គូទអង្គុយផ្ទាល់នៅលើដីព្រោះនាយដើរមិនកើតទេ
"រាជបុត្រ"មួយសន្ទុះក្រោយមកទ្រង់បានត្រឡប់មកវិញព្រោះតែអារម្មណ៍របស់ទ្រង់នៅមិនស្ងប់ដោយសារចាន់នៅម្នាក់ឯង អំឡុងពេលនេះទ្រង់មានអារម្មណ៍មិនស្រួលសោះចេះតែញ៉ាក់ភ្នែកខាងស្ដាំមិនឈប់មិនដឹងថាជួបរឿងល្អឬអាក្រក់នោះទេ
"ឡើងមក"ទ្រង់ពន្ទង់ជង្គង់ដើម្បីឲរាងតូចងាយស្រួលឡើងជិះលើផែនខ្នងរបស់ទ្រង់
"តោងអោយជាប់ប្រយ័ត្នធ្លាក់ទៅយើងមិនដឹងទេ"រួចរាល់ហើយទ្រង់ក៏បានអៀវចាន់ដើរសម្ដីទៅផ្ទះនៅខាងមុនដើរបានពាក់កណ្ដាលផ្លូវស្រាប់តែមានជនបិទមុខ2-3នាក់លិចវត្តមានឡើងព្រមទាំងឡោមព័ន្ធជុំវិញទ្រង់នឹងរាងតូចទៀតផង
"ថ្ងៃនេះជាថ្ងៃអាវសារបស់ឯងហើយ"ពួកគេទាំងនោះរត់ចូលទៅវាយប្រហារចំពោះរាជបុត្រទោះបីពេលនេះដៃរបស់ទ្រង់ជាប់ទប់ចាន់ក៏ពិតមែនតែជើងទាំងគូរបស់ទ្រង់ធាក់ផងទាត់ផងទៅលើជនទាំងនោះ
"អក"ពួកគេដេកដួលនឹងដីដោយសារស្នាដៃរបស់រាងក្រាស់ដោយប្រើពេលមិនដល់10នាទីផង
"នៅស្ទើរណាស់អាដែង"
"អ្នកណាបញ្ជូនពួកឯងមក"ទ្រង់ដាក់ចាន់ចុះរួចដើរមកក្របួចកអាវរបស់ជនបិទមុខ
"រាជបុត្រប្រយ័ត្ន"ពេលឃើញរាជបុត្រភ្លេចខ្លួនជនបិទមុខម្នាក់ក្នុងចំណោមពួកគេបាននាយកាំភ្លើងដើម្បីបាញ់ប្រហារទៅលើរាងក្រាស់តែចៃដន្យរាងតូចបានឃើញនាយបានរត់ទៅពាំងរាងក្រាស់ទោះបីជើងឈើក៏ដោយបណ្ដាលឲនាយបញ្ឆិតចំស្មា
"អឺក!"ទ្រង់ប្រលែងកអាវជននោះហើយរត់មកទប់រាងតូចពីក្រោយដៃម្ខាងទប់រាងតូចម្ខាងទៀតទាញអាវុធសម្ងាត់គប់សម្លាប់ទៅមនុស្សអម្បាញ់មិញនេះសល់ប៉ុន្មានគឺខាំអណ្ដាតសម្លាប់ខ្លួនទាំងអស់តាមបញ្ជាដែលមេវាបញ្ជាមកថាបើជោគជ័យរស់បើបរាជ័យសម្លាប់ខ្លួន
"មិនអីទេ"ទ្រង់ងាកមកសួរ
"ទូលបង្គំមិនអីទេចុះទ្រង់វិញ"
"បារម្ភតែខ្លួនឯងទៅដើររួចអត់"របួសប៉ុណ្ណឹងហើយនៅឆ្លើយថាមុនអីទៀត
"គឺដើរបាន!អីយ៉ាស់"ប្រាប់ថាដើរបានតែឈានទើបបានមួយជំហ៊ានសោះចាន់ក៏ដួលតែសំណាងរាជបុត្រទប់ទាន់
"ទ្រង់ធ្វើអីនឹងដាក់ទូលបង្គំចុះទៅ"ចាន់ភ្ញាក់ព្រឺតពេលត្រូវរាជបុត្រមហាខ្មើតចាប់បីឡើង
"នៅឲស្ងៀមបើមិនចង់ឲយើងទម្លាក់នាយចុះនៅកណ្ដាលសមុទ្រ"គម្រាមទាំងមុខមាំ
"អត់ទេកុំអីរាជបុត្រទូលបង្គំឈប់រើហើយ"លឺតែពាក្យថាទឹកចាន់រឹងខ្លួនមិនដឹងថាមកពីអ្វីទេបានជានាយខ្លាចទឹកបែបនេះនាយតោងរាងក្រាស់ជាប់ ។ រាងក្រាស់ឃើញបែបនឹងក៏អត់មាត់កអ្វីទាំងអស់ទ្រង់បន្តបីចាន់រហូតមកដល់ផ្ទះរបស់ទ្រង់