ភាគទី14

22 0 0
                                    

#ស្នេហ៍ក្បែររាជបុត្រ
ភាគទី14

នៅក្នុងព្រៃគឺពោរពេញទៅដោយគ្រោះថ្នាក់ផ្លែកៗជាច្រើនដោយគ្រប់គ្នានឹកស្មានមិនដល់

ក្រុមរបស់រាជបុត្រធំពេលនេះកំពុងតែជួបរឿងដែលនឹកស្មានមិនដល់នោះគឺក្រុមសត្វកង្កែបតែកង្កែបនេះមិនមែនជាកង្កែបធម្មតាដែលយើងអាចយកវាទៅញ៉ាត់គ្រឿងបានទេកង្កែបនេះគឺមានពិសសាហាវណាស់វាអាចសម្លាប់មនុស្សត្រឹមតែមួយពព្រិចភ្នែកដោយទឹកមាត់របស់វានេះហើយ

"អក៎ , អាយ៎"កូនទាហ៊ានម្នាក់ត្រូវស្លាប់នៅទីនោះព្រោះតែគេចពីការវាយប្រហាររបស់សត្វកង្កែបមិនទាន់សភាពសព្វប្រែជាខ្មៅរហូតដល់នៅសល់តែឆ្អឹង ទូ ជីងនាងកាន់តែភិតភ័យព្រោះមិនដែលធ្លាប់បានឃើញហេតុការណ៍បែបនេះឡើយនាងស្ទុះទៅអោបរាជបុត្រខ្លួនរបស់នាងចាប់ផ្ដើមញ័រដូចកូនសត្វចឹង
"គ្រប់គ្នាត្រូវប្រយ័ត្នលឺទេ ចំណែកនាងចាប់ដៃយើងអោយជាប់ហាមប្រលែង"ក្រុមពួកគេប្រយុទ្ធគ្នាជាមួយនឹងសត្វកង្កែប កាន់តែប្រយុទ្ធសត្វទាំងនោះកាន់តែមកច្រើនទៅៗរហូតដល់មិនអាចទប់ទល់បាន
"ឆាប់ទៅពួនក្នុងរ៉ូងនោះទៅ"ឃើញសភាពការមិនស្រួលរាជបុត្រធំបញ្ជាដល់កូនចៅអោយនាំគ្នារត់ទៅពួននៅក្នុងរ៉ូងបើបន្តប្រយុទ្ធកឺច្បាស់ជាស្លាប់ទាំងអស់គ្នាមិនខាន

ពេលនេះពួកគេបានមកដល់ក្នុងរ៉ូងដោយសុវត្ថិភាពគ្មានសត្វទាំងនោះតាមមកទេព្រោះពេលងងឹតវាមិនអាចមើលឃើញបានទេ
"រាជបុត្រតើយើងគួរធ្វើមិចបន្តទៅ"ចាងសិន
"ពួកយើងដើរទៅខាងមុនទៅក្រែងមានច្រកចេញ"ពួកគេដកពិលចេញពីកាបូបយកមកឈួលមើលផ្លូវ

"រាជបុត្រ"
"បងចាន់"ខាងសុីកាន់នេះវិញកំពុងតែមមាញឹកនឹងការតាមរបស់រាងក្រាស់នឹងចាន់2ថ្ងៃហើយដែលពួកគេតាមរកនោះ

"តើទ្រង់មិនគិតធ្វើអ្វីទេឬ"ចាន់
"តើអោយយើងធ្វើមិចទៅបើនាយដើរមិនបានផងនឹង"របួសជើងរបស់ចាន់ត្រូវខ្លាំងទើបមិនអាចដើរបានទ្រង់មិនដាច់ចិត្តទុកអោយនាយនៅតែម្នាក់ឯងទេខ្លាចមានគ្រោះថ្នាក់
"ទូលបង្គំអាចដើរបានទ្រង់កុំបារម្ភអី"ចាន់នៅតែចចេសថាខ្លួនឯងដើរបានទាំងក្រោកឈរម្សងណាក៏ដួល
"រឹងរូស"ទ្រង់សម្លក់មុខចាន់
"អាយ៎'ដាក់ទូលបង្គំចុះ"នាយភ្ញាក់ព្រឺតពេលត្រូវបានរាងក្រាស់ចាប់ត្រកងបី
"ស្ងាត់មាត់ទៅមានមនុស្ស"ទ្រង់បានលឺសម្រឹបជើងរបស់មនុស្សដើរតាមការស្មានគ្នាពួកគេជិត10នាក់ទើបទ្រង់រហ័សចាប់បីចាន់ទៅរកកន្លែងលាក់ខ្លួន

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now