ភាគទី21

22 1 0
                                    

#ស្នេហ៍ក្បែររាជបុត្រ
ភាគទី21:វាគឺជារបស់យើង

ពេលបានលឺសំឡេងមួយពីក្រោយខ្នងទ្រង់ក៏ងាកទៅតាមសំឡេងមួយនោះទ្រង់បានឃើញសម្ដេចតានឹងសម្ដេចយាយឈរញញឹមនៅខាងក្រោយខ្នងរបស់ទ្រង់
"ចៅប្រុស"លាដៃដើម្បីអោយរាងក្រាស់ចូលខ្លួនទៅអោប
"ម្ចាស់យាយ"អស់ពេលជាច្រើនឆ្នាំហើយទ្រង់បានទៅចោលចៅប្រុសម្នាក់នេះ
"ចៅរបស់យាយធំហើយសង្ហារទៀតផង"គាត់ពោលសរសើរ
"គឺសង្ហារគាត់មករកបង ហាស៎ហា៎"សម្ដេចតាសើច
"ម្ចាស់តា"ងាកមក
"ហេតុអីយំហាស៎ចៅប្រុស"សួរពេលឃើញរាងក្រាស់រលីងរលោង
"បានហើយឈប់យំរួចទៅយកវាមកមិត្តរបស់ចៅគេរងចាំចៅទៅជួយគេ"រំលឹកធ្វើអោយរាងក្រាស់ស្រាប់តែនឹកឃើញដល់គ្នីគ្នារបស់ទ្រង់ដែលត្រូវបានវល្លិ៍បិសាចចាប់យកទៅមុននេះ
"ត្រូវហើយមិចក៏ចៅភ្លេចរឿងនេះទៅកើត"
"ចៅប្រុស ត្រូវចាំស្ដេចក្ដីល្អតែងតែឈ្នះរាល់អំពើអាក្រក់យល់ទេ"វាយស្មារបស់ចៅប្រុស
"ឆាប់ឡើងទៅយកវា ឆាប់ឡើង"គាត់និយាយហើយនិយាយទៀត ជំហ៊ានជើងរបស់រាជបុត្រឈានម្ដងមួយជំហ៊ានរហូតបានមកដល់ទីដំកលត្រានៃនគរដែលបានបាត់អស់ពេលជាច្រើនឆ្នាំ
"ទៅនៅកន្លែងដើមណា"ហាត់ថាទាំងទ្វេរលូកទៅលើកប្រអប់ឡើងមក នៅពេលដែលទ្រង់លើកប្រអប់នោះឡើងមកពន្លឺដែលចែងចាំងក៏បានបាត់រសាត់អស់ទៅ  ទ្រង់ពុំបានចាប់អារម្មណ៍ថាបាត់វត្តមានរបស់មនុស្ស2នាក់ឡើយ
"ពួកយើងដល់ពេលសម្រាកហើយតាចាស់"សម្ដេចទាំង2ក៏រលាយដួងព្រលឹងរសាត់ទៅទីឋានខាងលើជាមួយនឹងពន្លឺពណ៌មាស

"មិចក៏យូរម្ល៉េះវី"ខាងរាជបុត្រទី2ពេលនេះឈរមិនណឹងព្រោះរងចាំយូហើយអត់ទាន់ឃើញចេញមកវិញទៀត
"រោងចាំបន្ដិចសិនទៅព្រះរាជបុត្រ"ដៃពី

"តើយើងគួរទៅផ្លូវណា"មានផ្លូវពីរសម្រាប់អោយទ្រង់ជ្រើសរើសដើរ ផ្លូវមួយជាច្រកចេញទៅខាងក្រៅនឹងផ្លូវមួយទៀតគឺជាប្រភពនៃគ្រោះថ្នាក់
"ព្រះរាជបុត្រ"សំឡេងរបស់រាងតូចបានដង្ហើយហៅឈ្មោះរបស់ទ្រង់ទើបទ្រង់ងាកទៅតាមសំឡេងនោះបានឃើញទាំងរាងតូចនឹងគ្រប់គ្នាឈររងចាំទ្រង់នៅឯផ្លូវម្ខាង
"មិចក៏គ្រប់គ្នាទៅទីនេះ"រត់មកដល់ក៏សួរឡើង
"គឺពួកយើងរំដោះខ្លួនពីរល្លិ៍ទាំងនោះបានដោយគ្រាន់តែអត់ដង្ហើមប៉ុន្មានវិនាទី"រាងតូចរៀបរាប់ប្រាប់ដល់រាងក្រាស់
"តើទ្រង់យកបានទេ"
"នេះហើយ"បង្ហាញឡើង

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now