#ស្នេហ៍ក្បែររាជបុត្រ
ភាគទី18:ត្រូវពិសបន្ទាប់ពីទទួលបានបញ្ជាពីរាងក្រាស់ហើយគ្រប់គ្នាក៏រកកន្លែងអង្គុយសម្រាករាងខ្លួន
សម្រាកមិនបានប៉ុន្មានផងស្រាប់តែកើតហេតុអ្វីមួយឡើងនៅទីកន្លែងនោះរង្គីឥតឈប់ បានមួយសន្ទុះដីក៏ឈប់រង្គីមាត់ច្រកល្អាងស្រាប់តែបានបើកឡើង មិនមែននៅសុខៗមាត់ទ្វារបើកនោះទេ មូលហេតុគឺដោយសារតែរាងតូចដាក់ដៃចំកន្លឹះសម្ងាត់ដោយពុំបានដឹងខ្លួន
គ្រប់គ្នាឈរសម្លឹងមើលទៅកាន់មាត់ច្រកពួកគេអត់នឹកស្មានសោះថាដើរមកដល់ដោយមិនដឹងខ្លួនពេលនេះម្នាក់ៗកំពុងតែគិតថាគួរតែចូលទៅឬមួយចាំស្អែក
"រាជបុត្រពួកយើងបានមកដល់ហើយ"ចាងសិនប្រាប់ទៅរាជបុត្រធំ
"មកដល់ហើយគ្រប់គ្នាត្រូវប្រយ័ត្នខ្លួនដឹងទេ"ផ្ដាំដល់កូនចៅ"រាជបុត្រតើយើងគួរចូលទៅពេលនេះឬមួយចាំស្អែក"កាន់
"ពេលនេះឬស្អែក"សុីកាន់សួរទ្រង់ឯទ្រង់សួរចាន់
"អៅ!មិចក៏ទ្រង់មកសួរទូលបង្គំវិញ"ខ្លួនឯងជាអ្នកសម្រេចមកសួរគេវិញ
"ក្រែងនាយធ្លាប់មកមិនចឹងហេស"
"ធ្លាប់មកតែមិនបានមកដល់កន្លែងនេះឯណា"ទោះបីរាងតូចធ្លាប់មកក៏ពិតមែនតែនាយមិនដែលបានមកដល់នេះសូម្បីតែម្ដង"រាជបុត្រទី2រកឃើញផ្លូវចូលទៅយកត្រានរគហើយ"ទាហ៊ានម្នាក់បានផ្ញើសារទៅកាន់រាជបុត្រទី2
"ល្អណាស់ ទុកអោយពួកវាចូលទៅយកចំណែកយើងចាំនៅខាងក្រៅចាំទទួលផង"រាជបុត្រទី2មានបំណងអោយរាជបុត្រធំនឹងរាងក្រាស់ចូលទៅយកនៅពេលមានម្ខាងណាចេញមកទ្រង់នឹងដណ្ដើមយក
"ព្រះរាជបុត្រពិតជាឆ្លៀសវៃមែន"ពួកគេសើចរួចក៏រងចាំនៅជ្រុងម្ខាង"រាជបុត្រប្រយ័ត្ន"មិនទាន់នឹងបានចូលទៅផងក៏មានគ្រោះហេតុមួយកើតឡើងបាត់ទៅហើយ ។ អំឡុងពេលដែលរាងក្រាស់នឹងចាន់ឈរនិយាយគ្នាស្រាប់តែមានពីងពាងមួយក្បាលយ៉ាងធំហក៎មកវាយប្រហារលើទ្រង់តែសំណាងចាន់រហ័សទើបមិនកើតអ្វីលើរាជបុត្រ
"ទ្រង់មិនអីទេហេស"រាងតូចបង្វែរមើលគ្រប់ជ្រុង
"យើងវិលមុខណាស់"
"ហិហិ រាជទានទោសផងព្រះអង្គ"រាងតូចសើចមិនសមនឹងទង្វើខ្លួនមិញនេះ
"យើងអរគុណនាយហើយណា"សម្ដីផ្អែមខុសពីរាល់ដង
"ទ្រង់មិនបាច់អរគុណទូលបង្គំឡើយព្រោះនេះជាភារកិច្ចរបស់ទូលបង្គំ"រាងតូច
"ឈប់សិន"
"ទ្រង់មានការអីមែនទេ"
"ដៃរបស់នាយឈាមហើយ"អម្បាញ់មិញរវល់តែខ្លាចរាជបុត្រមានគ្រោះថ្នាក់ទើបរាងតូចមិនប្រយ័ត្នមុតនឹងជើងរបស់ពីងពាងនោះតិចទៅ
"តិចតួចទេ"ចាន់ប្រញ៉ាប់យកដៃជូតសម្អាត
"កុំជូតបែបនេះវាងាយឆ្លងរោគ កាន់មានយកថ្នាំក្រមុំមកទេ"
"នេះក្រាបទូល"កាន់ប្រយ័ត្នយកពីកាបូបមកអោយរាងក្រាស់។រាជបុត្រយកបានយកអាល់កុលមកជូតសម្អាតជាមុនសិន រួចហើយទើបទ្រង់យកថ្នាំក្រហមមកលាបតាមក្រោយ