ភាគទី23

18 0 0
                                    

#ស្នេហ៍ក្បែររាជបុត្រ
ភាគទី23-អ្នកមានគុណ

ត្រឹមតែមួយពព្រិចភ្នែកកូនទាហ៊ានដែលមកតាមរាជបុត្រទី2ក៏បានស្លាប់ បាត់បង់ជីវិតអស់2នាក់
"បើពួកយើងមិនប្រញ៉ាប់ចាកចេញទៅទេពួកយើងប្រាកដជាស្លាប់នៅក្នុងព្រៃនេះហើយព្រះរាជបុត្រ"សៃពី
"ចឹងក៏បន្ដដំណើរទៅហាមមានអ្នកណាសម្រាកអោយសោះបើមិនទាន់ដល់រាជវាំង"បញ្ជារបស់ទ្រង់បានធ្វើអោយគ្រប់គ្នាហាក់ស្រងាកចិត្តតែខ្លួនត្រឹមតែជាកូនចៅគ្មានសិទ្ធនឹងទំទាស់ឡើយ
"ឆាប់ឡើង"ពួកគេក៏បន្ដដំណើរទោះបីជាមានអ្នកខ្លះដួល ធ្វើដំណើរតទៅមុខទៀតមិនកើតក៏ទ្រង់ពុំអោយសម្រាកដែរ

"ចាន់ហេតុអីនាយចង់បន្ដលាក់វា"រាងក្រាស់សម្ដៅទៅលើត្រានគរ
"ដល់ពេលទ្រង់នឹងបានដឹង"រាងតូច
"ចាន់នាយមានលឺសំឡេងអ្វីទេ"កំពុងតែអង្គុយនិយាយគ្នាទ្រង់ស្រាប់តែលឺសំឡេងអ្វីដែលចម្លែក តែរាងតូចមិនបានលឺអ្វីទាំងអស់
"អត់ទេ"
"ប្រហែលជាទ្រង់ហត់នឿយទេដឹងបានជារវើរវាយ"រាងតូចអត់បានគិតច្រើនអ្វីទេទើបគិតថាមកពីទ្រង់ហត់នឿយទើបបានជាបែបនេះ
"ជួយផង"មួយសន្ទុះក្រោយមកស្រាប់តែលឺសំឡេងរបស់សុីកាន់ស្រែកអោយគេជួយមិនបង្អង់យូរាងតូចក៏រត់ទៅកន្លែងសំឡេងនោះពេលមកដល់ស្រាប់តែបានឃើញព្រាយខ្លាកំពូងតែចង់ចាប់សុីកាន់ធ្វើជាចំណីរបស់វា
"ឈប់ភ្លាម"សម្រែករបស់រាងតូចធ្វើអោយព្រាយនោះងាកមកសឹងបាកក
"កុំធ្វើអីគេអោយសោះ"ដកកូនកាំបិតដែលមានអាគមន៍យកមកផ្ចុង
"បងចាន់ជួយខ្ងុំផង"ឈ្លាតពេលឱកាសដែលព្រាយភ្លេចខ្លួនគេក៏រត់មកកន្លែងរបស់រាងតូច
"....."ព្រាយខ្លាបានត្រឹមតែក្រហឹមតែវាពុំមានបានធ្វើអ្វីដល់គ្រប់គ្នានោះទេ
"ក្រសែភ្នែកស្រដៀងណាស់"សម្លឹងមើលយូទៅរាងតូចក៏មានអារម្មណ៍ថាធ្លាប់បានឃើញក្រសែភ្នែកបែបនេះនៅកន្លែងណាមួយតែនាយរកនឹកមិនឃើញសោះ
"អ្នកមានគុណ"ឃ្លាដំបូងដែលព្រាយខ្លាបន្លឺឡើងរួចវាក៏បានដើរមករករាងតូចព្រាយខ្លាដើរចូលមកគ្រប់គ្នាក៏ដើរថយក្រោយ ព្រាយខ្លាយដើរមួយជំហ៊ានគ្រប់គ្នាថយមួយជំហ៊ាន ។ ទោះបីរាងតូចពូកែខាងអាគមន៍ខ្លាំងយ៉ាងណាក៏នាងនៅតែខ្លាចព្រាយដែរ
"គេធ្វើអីនឹង"គ្រប់គ្នាភ្ញាក់ផ្អើលនឹងកាយវិការរបស់ព្រាយខ្លាដែលវាបានលោតជង្គង់នៅចំពោះមុខរាងតូចរួមទាំងអោនគោរពទៀតផង
"អ្នកមានគុណទីបំផុតខ្ងុំបានជួបលោកហើយ"
"ឯងស្គាល់ខ្ងុំ"
"ស្គាល់គឺឆ្នាំនោះលោកជាអ្នកជួយខ្ងុំពីការសម្លាប់របស់ព្រានព្រៃ"ក៏ស្រមៃដល់កាលឆ្នាំនោះ

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now