ភាគទី03

41 1 0
                                    

រឿង #ស្នេហ៍ក្បែររាជបុត្រ
ភាគទី03:ទៅដេក

អ្នកម្នាងធ្វើបែបនេះក៏ព្រោះតែមិនចង់ឲបុត្រាធំយកស្នេហាធំជាងភារកិច្ច

"ស្អែកនាំកូនស្រីរបស់លោកមកជួបយើងនៅក្នុងសួន"បន្ទាប់ពីឈរគិតអស់មួយសន្ទុះឈិនប៉ីក៏បានទាញទូរស័ព្ទទាក់ទងទៅនរណាម្នាក់

នៅឯខាងរាជបុត្រទី3វិញពេលនេះរាងតូចញ៉ាំបាយក៏រួចផងដែរ កំពុងអង្គុយមើលឯកសារបណ្ដើរ ងោកបណ្ដើរ រាជបុត្រឃើញបែបនេះអស់សំណើចណាស់តែព្យាយាមធ្វើធម្មតា
"បើងងុយណាស់ក៏ទៅដេកទៅចេះងោកចឹងទៅកើត"ទ្រង់រៀបរឹកធ្វើដូចរាល់ដងរួចក៏ស្ដីថាឲរាងតូច
"អរ!ចឹងទូលបង្គំទៅគេងសិនហើយរាត្រីសួស្ដីរាជបុត្រ"ចាន់រៀបចំឯកសារទាំងប៉ុន្មានដែលនៅខាងមុខរបស់ខ្លួន រៀបចំរួចរាល់ហើយនាយក៏ដើរសម្ដៅទៅមាត់ទ្វារ
"នាយទៅណា"សំណួររបស់ទ្រង់សួរឡើងស្របពេលដែលដៃរបស់ចាន់ប្រុងនឹងចាប់គន្លឹះទ្វារ
"គឺទៅគេងនឹងហើយក្រាបទូល"ងាកមកឆ្លើយ
"ដេកនៅទីនេះហើយ"ទ្រង់ដាក់ភ្នែកមកមើលឯកសារវិញ
"អត់ទេទូលបង្គំមិនចេះគេងនៅទីនេះទេមិនទម្លាប់ចង់គេងនៅកន្លែងរបស់ទូលបង្គំវិញ"ចប់ប្រយោគរាងតូចក៏បើកទ្វាររួចចាកចេញទៅបាត់ទុកឲរាជបុត្រមហាខ្មើតនៅខឹងចិត្តម្នាក់ឯងព្រោះចាន់មិនព្រមនៅគេងទីនេះ
"ល្អណាស់ ស៊ាវ ចាន់ កាន់តែប្រហើនហើយ ប្រហើនដែលជំទាស់បញ្ជារបស់យើង"ខឹងចិត្តពេកទ្រង់បិទឯកសារចោលរួចឡើងទៅលើគ្រែព្រោះអស់អារម្មណ៍មើលអ្វីទាំងអស់
"គិតថាទូលបង្គំមិនដឹងហេសនៅជាមួយទ្រង់ច្បាស់ជាទ្រង់ប្រើគ្មានបានដេកទេ យប់នេះដេកស្រួលហើយ"គ្រាន់តែផ្ដេកក្បាលដល់ខ្នើយភ្លាមរាងតូចក៏គេងលង់យ៉ាងសប្បាយចិត្តព្រោះខានមកគេងនៅបន្ទប់មួយនេះយូដែលហើយ

ព្រឹក!

"ញ៉ាំឲច្រើនៗណាបុត្រ មាតាធ្វើជាពិសេសសម្រាប់បុត្រមានច្រើនណាស់"
"មាតាទ្រង់ធ្វើច្រើនម្លឹងៗតើបុត្រញ៉ាំមិចនឹងអស់ទៅ"រំភើបពេកពេលកូនមកដល់ទើបបានជាអ្នកម្នាងធ្វើម្ហូបដែលទ្រង់ចូលចិត្តមួយមុខហើយមួយមុខទៀតរហូតឡើងពេញតុ
"បើមិនអស់ទេ ហៅចាន់នឹងស៉ីកាន់មកញ៉ាំជាមួយគ្នាក៏បានណាបុត្រ"
"លឺហើយមែនទេ"ទ្រង់ងាកមកមើលអង្គរក្សរបស់ទ្រង់នៅខាងក្រោយ
"ឯងទៅទៅ រាជបុត្រហៅហើយ"ចាន់រុញស៉ីកាន់ដែលឈរក្បែរខ្លួន
"ចុះបងវិញ"
"បងអត់ទៅទេ"ចាន់ក្រវីក្បាលបដិសេដ
"ខ្ងុំក៏អត់ទៅដែរ"ម្នាក់ៗមិនហ៊ានទៅរួមតុជាមួយរាជបុត្រនោះទេនោះទេ
"មិនអីទេណាក្មួយចាន់ក្មួយស៉ីកាន់បុត្របូគេញ៉ាំតែអាហារតើមិនអាចញ៉ាំពួកក្មួយទេ"អ្នកម្នាងឈរអស់សំណើចនឹងអ្នកទាំង2ដែលមិនហ៊ានរួមតុជាមួយរាងក្រាស់ ពីណាហ៊ានទៅបើក្រសែភ្នែកទ្រង់មើលមកពួកគេដូចចង់ហែកសាច់ជាពិសេសគឺចាន់នឹងតែម្ដង
"តើនៅសល់អាវៈយៈទេនៀក"ចាន់គិតដល់រឿងកាលពីយប់មិញ
"អរ!ក្មួយចាន់ព្រះអង្គឲឯងទៅជួប"រៀបនឹងដើរទៅហើយស្រាប់តែលោកមេកាចាងបានមកដល់
"បាទខ្ងុំនឹងទៅឥឡូវនេះហើយ"បានឱកាសហើយរាងតូចក៏បង្វែរទិសទៅរកបន្ទប់ព្រះអង្គភ្លាមនៅឡើយតែស៉ីកាន់ចាប់ស្លាបព្រាទាំងញ័រដៃ

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now