ភាគទី04

41 0 0
                                    

រឿង #ស្នេហ៍ក្បែររាជបុត្រ
ភាគទី04:ទ្រង់លម្អៀង

ក្រោយពីដឹងហើយថាពេលនេះរាងតូចនៅឯណាទ្រង់បានបើកឡានចេញទៅដោយអង្គឯងពុំមានយកមនុស្សទៅតាមសូម្បីតែម្នាក់ហើយនេះក៏ជាឱកាសល្អសម្រាប់មនុស្សដែលចង់ធ្វើឃាតទ្រង់ផងដែរ

ទ្រង់ប្រើពេលបើកឡានអស់ពេលជាង1ម៉ោងក៏បានមកដល់ទីតាំងចតឡានរួចជំហ៊ានជើងវែងៗបោះជំហ៊ានមួយៗដើរទៅរកទីកន្លែងតែរាងតូចកំពុងស្ថិតនៅ

"រាជបុត្រ"រាងតូចក្រោកឈរឡើងពេលដែលឃើញអ្នកដើរមកឈប់នៅខាងមុខផ្នូររបស់ឪពុករួកទ្រង់បានធ្ចើការគោរព
"មិចក៏មកមិនប្រាប់យើង"គោរពរួចទ្រង់ងាកមកសួររាងតូចដោយមុខមាំ
"គឺទូលបង្គំមកតែមួយភ្លេតតើ"
"មួយភ្លេតក៏ដោយ"

"ចុះទ្រង់មិចក៏ដឹងថាទូលបង្គំនៅទីនេះ"
"យើងជិះកាត់ដោយចៃដន្យទេ ទើបឈានចូលមកគោរពលោកពូស៊ាវបន្ដិច"ដោះសារទាំងការពិតគឺគោលដៅនៅទីនេះ
"ជាការពិត"
"យ៉ាងមិចសម្ដីរបស់យើងនាយមិនជឿទេ"
"ទូលបង្គំអត់បានថាទេគឺទ្រង់តាស៎"
"ចង់ទៅណា"ទ្រង់សួរព្រោះតែឃើញចាន់ដើរទៅ
"គឺទៅវិញឬមួយទ្រង់ចង់នៅទីនេះតែទូលបង្គំមិនចង់នៅទេក្រាបទូល"ថាចប់រាងតូចដើរសម្ដៅទៅឡានរបស់ខ្លួន
"អៅវ!រាជបុត្រមិចក៏មិនជិះឡានរបស់ទ្រង់"ចាន់សួរឡើងបន្ទាប់ពីឃើញរាជបុត្រដើរមកចូលឡានរបស់នាយ
"មិនចង់ជិះ"ឆ្លើយឡើងហៃៗ។រាងតូចមិនដឹងថាត្រូវធ្វើបែបមិចមានតែបណ្ដោយតាមនឹងហើយចំណែកឡានរបស់ទ្រង់គឺឲស៉ីកាន់មកយកត្រឡប់ទៅវិញ

"នាយចង់ទៅណា"
"គឺទៅផ្ទះនឹងហើយក្រាបទូល"
"ឈប់ឡានទៅហើយចុះមកទុកឲយើងជាអ្នកបើក"រាងតូចមិនចង់ឈប់ទេតែធ្វើមិចបើជាបញ្ជារបស់រាជបុត្រទៅហើយពួកគេទាំង2ក៏បានប្ដូរកន្លែងគ្នាដោយរាងក្រាស់ជាអ្នកបើកម្ដង
"ទ្រង់ចង់ទៅណា"ចាន់សួរបន្ទាប់ពៅដឹងច្បាស់ថាផ្លូវនេះមិនមែនជាផ្លូវទៅផ្ទះនោះទេ
"បិទមាត់ហើយស្ងាត់ ទៅដល់គង់តែដឹងទេ"ទ្រង់បន្តបើករហូតដល់ផ្ទះនៅជាប់មាត់សមុទ្រ
"ឆាប់ចុះមកឬចង់នៅក្នុងឡាន"ក្រោយពេលមកដល់រាងក្រាស់ស្រែកហៅអ្នកក្នុងឡានដែលកំពុងធ្វើភ្នែកឡង់ៗ
"ទូលបង្គំចង់ទៅផ្ទះ"ចាន់
"តែយើងចង់មកទីនេះ"
"ក៏មកតែអង្គឯងទៅចាំបាច់អីនាំទូលបង្គំមកដែរ"
"យ៉ាងមិចនាយភ្លេចតួនាទីខ្លួនឯងហើយ នាយជាអង្គរក្សរបស់យើង យើងនៅទីណានាយក៏ត្រូវនៅទីនោះ"ទ្រង់ឱនមកជិតទៅៗតែពួកគេអត់បានចាប់អារម្មណ៍ទេថាកំពុងតែមានខ្យល់ដង្ហើមក្ដៅអន់ៗនៅក្បែរគ្នាព្រោះរវល់តែប្រកែកគ្នា
"ចុះស៉ីកាន់មិចក៏ទ្រង់មកនាំគេមកផង"ចាន់
"មិនចង់យកមកចង់យកតែនាយ"ទ្រង់ញ៉ាក់ចិញ្ចើម
"ទ្រង់លម្អៀង"ចាន់ពេបមាត់រកយំ
"យើង....."ទ្រង់វាចាលែងកើតព្រោះតែភ្លឹកនឹងមុខសរលោងរបស់រាងតូច បបូរមាត់ស៉ីជម្ពូរគួរឲចង់ថើប
"អាយ យូយ! ចង្កេះយើង"ឆ្លៀតពេលដែលរាជបុត្រនៅស្ងៀមរាងតូចក៏បានច្រានទ្រង់ចេញ នាយចង់ច្រានឲឃ្លាតតែបន្ដិចប៉ុណ្ណោះតែនេះមានឯណានាយជ្រុលដៃច្រានទ្រង់ឡើងអុកគូទទៅនឹងដី
"រាជបុត្រ ទូលបង្គំអត់មានចេតនាទេ"ចាន់រហ័សចេញពីឡានមកជួយគ្រា
"ចង់សម្លាប់យើងហេស"ទ្រង់ងាកស្ដីថាឲរាងតូច
"គឺមកពីទ្រង់តាស៎"ចាន់
"មកពីយើង"ទ្រង់ចង្អុលខ្លួនឯង
"ក្រាបទូល!គ្រាំង"កំពុងតែនិយាយគ្នាសុខៗសម្រាប់តែផ្គរដែលនៅលើមេឃក៏លាន់លឺឡើងដើម្បីប្រាប់ដល់មនុស្សលោកថាបន្តិចទៀតនេះភ្លៀងនឹងធ្លាក់មកហើយមិនមែនមកតែផ្គរនោះទេរន្ទៈក៏មកអមជាមួយដែរ(ពេលខ្លះផ្គរក៏បោកយើងឲទៅសាខោអាវដែលសាហើយមេឃស្រឡះ)

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now