ភាគទី16

18 0 0
                                    

#ស្នេហ៍ក្បែររាជបុត្រ
ភាគទី16:រករឿង

ក្រោយសួរនាំទៅកាន់កូនទាហ៊ាននោះរួចរាល់ហើយគ្រប់គ្នាក៏បន្តរកផ្លូវចេញ

"មកតាមខ្ងុំ"សំឡេងមួយដែលបានលិចឡើងមកតែគ្មានរូបរាងសោះ
"តើលោកគឺជាអ្នកណា"ចាន់
"កុំចង់ដឹងអី តើឯងចង់ចេញទៅក្រៅទេ"
"តើលោកដឹងហេស"
"មកតាមយើងមក"រាងតូចក៏ប្រាប់អោយគ្រប់គ្នាដើរមកតាមនាយ នៅទីបំផុតពួកគេក៏អាចចេញពីទីនោះបាន
"ខ្ងុំអរគុណលោកហើយ"ទោះបីជាលឺសំឡេងមិនបានឃើញរូបរាងតូចមិនភ្លេចឡើយនៅពាក្យអរគុណទៅកាន់បុរសនោះ
"ពុកជួយកូនបានតែត្រឹមនឹងទេសល់ប៉ុន្មានកូនជាអ្នកដោះស្រាយហើយណាស៊ាវចាន់កូនរបស់ពុក ពុកអស់ភារកិច្ចហើយពុកជូនពរអោយកូនជួបតែសំណាងល្អ ពុកទៅហើយ"តាមពិតបុរសដែលជាស្រមោលខ្មៅនឹងសំឡេងដែលជួយអោយពួកគេចេញផុតពីទីនោះគឺជាលោកស៊ាវឪពុករបស់រាងតូចគាត់នៅទីនេះចាំធ្វើរឿងចុងក្រោយទើបគាត់ព្រមទៅចាប់កំណើត ។ រណ្ដៅដែលរាងក្រាស់នឹងរាងតូចធ្លាក់មកមើលមកថាជារណ្ដៅធម្មតាតែមិនមែនទេវាគឺជារណ្ដៅដ៏កាចសាហាវ មនុស្សណាដែលធ្លាក់ចូលឬដើរចូលមកហើយគឺមិនអាចចេញទៅវិញបាននោះទេនិយាយអោយគឺត្រូវស្លាប់កើតជាខ្មោចយាមនៅទីនោះរហូតដល់មានអ្នកមកជំនួសបានទើបពួមគេអាចទៅចាប់ជាតិកំណើតនៅភពផ្សេងបាន

"ចាន់ ! ជើងរបស់ចាន់យ៉ាងមិចហើយ"រាជបុត្រធំ
"អររាជបុត្រធំជើងរបស់ទូលបង្គំលែងអីហើយ"ចាន់ញញឹមតប
"ញ៉ាំទឹកសិនទេ"ទ្រង់ហុចបំពង់ទឹកអោយ
"របស់ចាន់មានហើយម្ចាស់បងទុកសោយអង្គឯងចុះ"នៅសុខៗមុនដឹងថារាជបុត្រទី3លិចចេញមកពីខាងណានោះទេ(ខ្លាចគេញ៉ែអូនបាត់)
"ឯងចេះតែយ៉ាងមិចនឹងអុីបូ"ទ្រង់មិនយល់គ្រប់ពេលដែលទ្រង់នៅតែ2នាក់រាងតូចគ្មានបានយូលើសពី3នាទីទេតែងតែឃើញរាជបុត្រទី3ដើរមក
"គឺគេជាអង្គរក្សរបស់ខ្ងុំតើខ្ងុំមកមើលគេមិនបានទេ"

"ទៀតហើយ"រាងតូចរអ៊ូម្នាក់ឯងចង់នៅស្ងប់ស្ងាត់ម្នាក់ឯងមិនដែលបាន
"បានហើយបើទ្រង់ទាំង2ចង់ឈ្លោះគ្នាសូមទៅឈ្លោះនៅកន្លែងផ្សេងចុះទូលបង្គំចង់សម្រាក"ទ្រាំលែងបានរាងតូចក៏ស្រែកដាក់អោយទ្រង់ទាំង2ស្ងាត់មាត់ជ្រាបដូចគេចុក

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now