#ស្នេហ៍ក្បែររាជបុត្រ
ភាគទី20:ជាត្រានគរបន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយទាំងក្រុមរបស់រាជបុត្រធំនឹងក្រុមរបស់រាជបុត្រទី3ក៏បន្តដំណើរចូលទៅខាងក្នុងដើម្បីសម្រេចគោលដៅរបស់ពួកគេលើកលែងតែក្រុមរបស់រាជបុត្រទី2ប៉ុណ្ណោះដែលនៅខាងក្រៅរងចាំទទួលយកផល
"ពួកវាចូលទៅអស់ហើយក្រាបទូល"សៃ ពី ជំនិតរបស់រាជបុត្រទី2រត់មករាយការណ៍រាល់អ្វីដែលគេបានស៉ើបមកបាន
"ល្អណាស់ពួកយើងសម្រាកយកកម្លាំងទៅត្រៀមយករបស់ដែលជារបស់យើងហាស៎ហា៎ "ទ្រង់សើចសប្បាយក្អាកក្អាយពេលដែលជិតសម្រេចបំណង"អ្នកម្នាងធំទ្រង់តើនឡើងមកសោយថ្នាំសិនទៅ"អ្នកម្នាងទី3យកថ្នាំដែលរាជពេទ្យផ្សំឡើងសម្រាប់អ្នកម្នាងធំយកមកអោយទ្រង់ អាការៈទ្រង់ពេលគឺល្អប្រសើរជាងមុនប្រហែល30%ព្រោះតែការមើលថែដិតដល់របស់អ្នកម្នាងទី3
"យើងផឹកខ្លួនឯងបាន"នៅតែដដែលទោះបីជាអ្នកម្នាងទី3ល្អដាក់ទ្រង់យ៉ាងណាក៏ទ្រង់នៅតែមើលមុនឃើញតែមិនថ្វីនោះទេអ្នកម្នាងទី3ពុំបានគិតអំពីរឿងនេះឡើយគាត់មើលថែដោយចិត្តស្មោះមិនចង់បានអ្វីតបស្នងសងត្រឡប់មកកាន់ទ្រង់វិញទេ
" ចឹងខ្ងុំម្ចាស់ លាត្រឡប់ទៅធ្វើក្រយ៉ាថ្វាយទ្រង់"ទ្រង់ដាក់ចានថ្នាំនៅក្បែរនោះរួចក៏យាងត្រឡប់ទៅដើម្បីធ្វើក្រយ៉ាថ្វាយដល់អ្នកម្នាងធំ"មិចក៏ងងឹតម្ល៉េះ"ទូ ជីង ដើរផងខ្លួនរបស់នាងញ័រផងព្រោះតែខាងក្នុងនេះពិតជាគួរអោយខ្លាចខ្លាំងណាស់
"ហាមនៅឆ្ងាយពីយើង"ភ្លាមនោះដៃរបស់រាជបុត្រធំក៏មកចាប់ក្រសោបដៃតូចៗរបស់នាងធ្វើអោយនាងមានអារម្មណ៍ថាកក់ក្ដៅ នាងចង់បានទង្វើរបែបនេះយូមកហើយ
"រាជបុត្រ"ហៅ
"យ៉ាងមិច"តបហៃៗ
"អត់មានអ្វីទេពរម្ចាស់"រាជបុត្រធំបានយកសម្ដីរបស់រាងតូចដែលនិយាយប្រាប់ទ្រង់យកមកគិតអស់ពេលមួយយប់នៅទីបំផុតទ្រង់ក៏បានគិតលូវសម្ដីប៉ុន្មានឃ្លារបស់រាងតូចយល់ ហើយទ្រង់ក៏សាកបើកចិត្តទទួលយកនាងដោយចាប់ផ្ដើមបំបាត់ចិត្តស្រឡាញ់បែបស្នេហាចំពោះរាងតូចអោយមកសល់ត្រឹមជាមិត្តឬមួយជាបងប្អូនវិញ