#ស្នេហ៍ក្បែររាជបុត្រ
ភាគទី25-បងនឹងចាញ់អូនរហូតទោះបីជារាងតូចមានថ្នាំពុលនៅក្នុងខ្លួនក៏ដោយក៏នាយអាចតទល់ជាមួយនឹងព្រះរាជបុត្រទី2បានដែរ
"ទម្លាក់ដាវចុះបើមិនចង់អោយទ្រង់ស្លាប់"រាងតូចយកដាវទៅផ្ជង់រាជបុត្រទី2 សៃពីរ នឹង ចាងសិនឃើញបែបនេះគេក៏បញ្ឈប់សកម្មភាពបើបន្ដខ្លាចតែម្ចាស់របស់គេមានគ្រោះថ្នាក់
"ដោះលែងបុត្ររបស់យើងភ្លាម"ភ្លាមនោះអ្នកម្នាងទី2ក៏បានបង្ហាញខ្លួនឡើងមកដោយក្នុងដៃរបស់ទ្រង់គឺមានអ្នកម្នាងទី3ជាចំណាត់ខ្មាំង
"មាតា"រាងក្រាស់ដើរទៅរក
"វ៉ាង អុីបូទ្រង់ហ៊ានតែឈានមួយជំហ៊ានទៀតមាតារបស់ទ្រង់នឹងបាត់ពីក្នុងផែនដីនេះ"មិនអាចធ្វើអ្វីបានរាងក្រាស់មានតែធ្វើតាមប៉ុណ្ណោះ
"មាតាជួយបុត្រផង"រាជបុត្រទី2
"ដោះលែងអ្នកម្នាងទី3"ព្រះអង្គ
"ចុះបើទូលបង្គំមិនព្រមដោះលែង"
"នាង"ខឹង
"ឆាប់ដោះលែងបុត្ររបស់យើងឥឡូវនេះ"
"ពួកយើងដោះដូរគ្នាទៅទូលបង្គំដោះលែងបុត្ររបស់ទ្រង់ចំណែកទ្រង់គឺដោះលែងអ្នកម្នាងទៅ"រាងតូចពោលកិច្ចដោះដូរមានតែបែបនេះទេទើបអាចជួយអ្នកម្នាងទី3បាន
"មិចក៏ទៅជាបែបនេះ"ឈានសៀវិញវិលវ៉ល់អស់ហើយនាងគិតថាតិចទៀតនឹងល្អប្រសើរចំពោះនាងតែពេលនេះត្រូវមកប្រែប្រួលចឹងវិញឬ
"ឯងគ្មានសិទ្ធនិយាយល័ក្ខខ័ណ្ឌជាមួយយើងទេ"ស្រែក
"បើទ្រង់ហ៊ានធ្វើអ្វីដាក់អ្នកម្នាក់ទី3នោះទ្រង់នឹងលែងបានឃើញមុខរបស់រាជបុត្រទី2ជារាងរហូត"រាងតូចបានដកកូនក្អែនពិសមួយចេញមកនាយបើកគម្របដបចេញដើម្បីអោយវាចេញរួចក៏ដាក់នៅលើខ្លួនរាជបុត្រទី2
"កុំធ្វើអីបុត្រាយើងអោយសោះ"
"ចឹងក៏ដោះលែងអ្នកម្នាងទី3ទៅ"ទឹកមុខរបស់រាងតូចមើលក៏ដឹងដែរថាហ៊ាននិយាយហ៊ានធ្វើប្រសិនបើទ្រង់ហ៊ានតែធ្វើអីផ្ដេសផ្ដាសរាជបុត្រទី2ក៏មិនមានជីវិតទៀតដែរ
"ឯងក៏ដោះលែងបុត្ររបស់យើងដែរ"
"បាន"ការដោះដូរក៏បានចាប់ផ្ដើមកែវភ្នែកកំណាចកំពុងតែក្របាញ់រកគ្នាក្នុងដៃរបស់ពួកគេសុទ្ធតែមានចំណាត់ខ្មាងដូចគ្នា
"អ្នកម្នាងទ្រង់មិនអីទេឬ"ដោះដូរហើយរាងតូចមិនបានដឹងឡើយថាអ្នកម្នាងទី3កំពុងតែទាញកាំភ្លើងបាញ់ប្រហារមកលើអ្នកម្នាងទី3
"ឯងស្លាប់ទៅ"
"មាតាប្រយ័ត្ន...ផាំង"រាងក្រាស់ស្រែកអស់មួយសំឡេងតែគ្រាប់កាំភ្លើងមិនបានត្រូវអ្នកម្នាងទី3នោះទេព្រោះតែរាងតូចបានមករងជំនួសបណ្ដាលអោយចំស្មា
"ឆាប់ទៅ"ឈ្លាតឱកាសពួកគេភ្លេចខ្លួនអ្នកម្នាងទី2នឹងកូនប្រុសរួមទាំងបក្សពួកក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ
"ចាន់...ចាន់នាយយ៉ាងមិចហើយ"រាងក្រាស់រត់មកក្រកងបី
"ទូលបង្គំមិនអីនោះទេ"ពាក្យថាមិនអីបញ្ចប់ម្ចាស់សំឡេងក៏បានសន្លប់បាត់រាងក្រាស់ប្រញ៉ាប់ប្រញ៉ាលបីកាយដែលសន្លប់នោះទៅកាន់បន្ទប់របស់ទ្រង់រួចក៏បានអោយសុីកាន់ទៅហៅរាជពេទ្យអោយមកយ៉ាងលឿនបំផុត