រឿង #ស្នេហ៍ក្បែររាជបុត្រ
ភាគទី09:មានឱកាសក៏សម្លាប់ចោលទៅយប់កណ្ដាលអធ្យាត្រជាពេលដែលគ្រប់គ្នាសម្រាកលង់លក់យ៉ាងស្រួលតែក្រឡេកមកមើលរាជបុត្រទី3វិញកំពុងតែដើរលប់ៗដោយជាចោរសម្ដៅទៅទីណាក៏មិនដឹង
"យប់នេះមិចក៏ក្ដៅម្ល៉េះ"យប់រាងតូចដេកមិនលក់ឡើយព្រោះតែអាកាសធាតុក្ដៅខុសពីរាល់ដងនាយងើបងូតទឹកឡើង2ទៅ3ដងហើយនៅតែក្ដៅទើបសម្រេចចិត្តថាចេញមកខាងក្រៅស្រូបយកខ្យល់អាកាសបន្ដិច
"នរណាកំពុងធ្វើអ្វីនឹង"ពេលដែលបើកទ្វាររាងតូចបានប្រទះឃើញមនុស្សម្នាក់ដែលមើលទៅគេគួរឲសង្ស័យណាស់ ។ មិនឲសង្ស័យយ៉ាងមិចទៅបើដើរលប់ៗហើយថែមទាំងពេលនេះជាពេលយប់ទៀតផង
"ខ្ងុំសួរថាតើអ្នកណាធ្វើអីនៅម្ដុំនេះ"សួរលើកទី1គ្មានការឆ្លើយតបនាយបន្ដសួរជាលើកទី2នៅតែគ្មានការឆ្លើយតបមកកាន់នាយដដែលចឹងហើយទើបចាន់សម្រេចចិត្តដើរទៅរកមនុស្សម្នាក់នោះ
"ឈប់សិនជាយើងទេ"ពេលមកដល់រាងតូចរៀបនឹងលើកជើងទាត់ហើយតែសំណាងទ្រង់ចាប់ជាប់បើមិនចឹងទេមិនដឹងថាទ្រង់ខ្ទៀតដល់ណាទេ
"ព្រះរាជបុត្រ"រាងតូចប្រញ៉ាប់ដកជើងមកវិញ
"តើទ្រង់មកធ្វើអ្វីស្មើនឹងហើយនៅលប់លៗដូចជាខ្មោចទៀត"
"គឺយើងមករកនាយនឹងហើយ"
"មករកទូលបង្គំតើទ្រង់មានការអ្វីជាមួយទូលបង្គំទៅ"
"គឺយើងមកប្រាប់នាយថាស្អែកត្រៀមខ្លួនទៅរកត្រានគរជាមួយយើងប្រាប់ស៉ីកាន់ផង"
"តើទ្រង់យកមនុស្សទៅតាមប៉ុន្មាននាក់"
"គឺនាយនឹងស៉ីកាន់"
"តែ2នាក់ទេឬរាជបុត្រ"ចូលព្រៃទាំងមូលទ្រង់យកតែ2នាក់តាមខ្លួនទៅវិញ
"គឺយើងទុកចិត្តតែនាយ2នាក់ទេក្រៅពីនឹងទុកចិត្តអត់បាន"មនុស្សក្នុងវាំងពិបាកនឹងទុកចិត្តណាស់ទើបរាងក្រាស់មិនចង់នរណាផ្សេងក្រៅពីស៊ាវចាន់នឹងឆៃស៉ីកាន់
"ទ្រង់គួរតែយកទាហាន5នាក់បន្ថែមមក យកអ្នកដែលទ្រង់ទុកចិត្ត"ចាន់
"បាន!"
"មកនេះ"រាងក្រាស់ប្រញ៉ាប់ទាញដៃរបស់រាងតូចចូលគុម្ពផ្កាក្បែរនោះព្រោះអម្បាញ់មិញទ្រង់បានឃើញមានមនុស្សមក
"នោះជារាជបុត្រទី2នឹងលោកមេការចាងទេតើ"ទោះងអឹតមើលមិនច្បាស់ក៏ចាន់អាចមើលដឹងដែលថាមនុស្ស2នាក់នោះជានរណា
"តើពួកគេនិយាយគ្នាពីរឿងអ្វីទៅនឹង"រាងក្រាស់កើតចិត្តសង្ស័យទើបដើរទៅកាន់តែជិតតែមិនប្រយ័ត្នទ្រង់បានធ្វើឲលឺសំឡេងដល់ពួកគេ
"អ្នកណា"ដោយលឺសំឡេងដូចជាមនុស្សជាន់មេឃឈឺពួកគេទាំង2ឈប់និយាយគ្នារួចក៏បំបែកគ្នាដើររកមនុស្សនោះ
"ម៉ែវៗៗៗ~~~"រាជបុត្រទី2រៀបនឹងវែកកន្លែងរាជបុត្រទី3នឹងចាន់ពួនទៅហើយជាសំណាងមានសត្វឆ្មាមួយក្បាលដើរចេញពីទីនោះទើបធ្វើឲរាជបុត្រទី2គិតថាសំឡេងអម្បាញ់មិញនេះជាសំលេងរបស់ឆ្មានេះឯង
"លោកមេការពួកយើងទៅវិញទៅខ្លាចមានអ្នកមកឃើញពួកយើងចប់ជាមិនបាន"គិតថាមិនស្រួលទើបរាជបុត្រទី2នឹងលោកមេការចាងបំបែកគ្នាទៅកន្លែងរាងខ្លួន
"ទ្រង់លឺដូចទូលបង្គំលឺទេ"ក្រោយពួកគេចាកចេញទៅរាជបុត្រនឹងចាន់ក៏ចេញមក
"នៅជាមួយគ្នាបើមិនលឺទេមានតែត្រចៀកយើងមានបញ្ហា"ចប់ប្រយោគទ្រង់ក៏ដើរទៅបន្ទប់របស់ទ្រង់វិញដោយទុកឲចាន់ឈរហួសចិត្តនឹងចរិករបស់ទ្រង់មួយនេះ