ភាគទី19

21 0 0
                                    

#ស្នេហ៍ក្បែររាជបុត្រ
ភាគទី19:មិចក៏ទ្រង់ដឹង

ឃើញទិដ្ឋភាពបែបនឹងហើយកាន់តែធ្វើអោយទូ ជីងមានអារម្មណ៍អាច្រណែននឹងរាងតូចថែមទៀតហើយទង្វើដែលនាងចង់បានពីបុត្រាធំតែបែរជារាងតូចទទួលបានទៅវិញ

"ខ្ងុំថាពួកគេប្រហែលជាស្រឡាញ់គ្នាហើយ"ឃើញបែបនេះហើយរាជបុត្រទី2កាន់តែសប្បាយចិត្តឃើញទូជីងកាន់តែខឹងទ្រង់កាន់តែចង់ដុតភ្លើងបន្ថែមរកឯណាបានឱកាសល្អយ៉ាងនេះបើអោយកន្លងផុតទៅមានតែមនុស្សល្ងង់ទេ
"តើទ្រង់ចង់បានអី"ងាកមកសួរ
"គឺជួយដណ្ដើមយកត្រានរគមកអោយយើង យើងនឹងជួយកម្ចាត់សត្រូវបេះដូងអោយនាង"
"ល្អ និយាយហើយត្រូវធ្វើអោយបាន"ដោះដូរគ្នារួចហើយពួកគេក៏បំបែកគ្នាខ្លាចថាមានអ្នកមកឃើញ

"អ្នកម្នាងពួកយើងបានទិញក្បាលប្រជារាស្រ្តទាំងនោះរួចរាល់ហើយ"ងាកមកខាងអ្នកម្នាងឯនេះវិញទ្រង់បានបញ្ជាកូនចៅអោយយកប្រាក់ទៅទិញប្រជារាស្រ្តដើម្បីអោយពួកគេបោះឆ្នោតអោយរាជបុត្រទី2ដែលខុសពីអ្នកម្នាងទី3ដែលធ្វើដោយសុចរិក(ដើរចែកទានតាំងពីមិនទាន់មានរឿងនេះកើតឡើង"
"ពេលនេះអ្នកម្នាងធំយ៉ាងមិចទៅហើយ"លើកតែមកសោយ
"អាការៈធូស្រាលហើយក្រាបទូលព្រោះមានអ្នកម្នាងទី3ចាំមើលថែដិតដល់ណាស់"អង្គរក្ស
"ពិតជាចិត្តបុណ្យមែនអ្នកម្នាងទី3តែគួរអោយស្ដាយព្រោះជិតដល់ពេលរបស់នាងហើយគ្រប់យ៉ាងនៅទីនេះជារបសើយើងនឹងបុត្រតែប៉ុណ្ណោះ"
"អ្នកម្នាងលោកម្ចាស់ទូសុំចូលគាល់"
"អោយចូលមក"
"ទូលបង្គំសូមថ្វាយបង្គំអ្នកម្នាងទី2"
"ក្រោកឡើងតើរឿងនៅខាងនោះដល់ណាហើយ"សម្ដៅដល់រឿងត្រានរគ , សូម្បីតែលោកម្ចាស់ទូក៏ត្រូវអ្នកម្នាងទី2ទិញបានដែរ
អ្នកម្នាងទី2ពិតជាសាហាវលើសពីការគិតពិតមែនមនុស្សពាក់កណ្ដាលនៃនរគគឺជាមនុស្សរបស់ទ្រង់ឯមន្រ្តីជាច្រើនក៏នៅខាងទ្រង់ដែរ បើបែបនេះទ្រង់មិនងាយស្រួលយកនរគនេះហើយទេឬចុះវាសនារបស់ប្រជាជនវិញតើនឹងទៅជាយ៉ាងណាបើបានស្ដេចមានចរិកបែបនេះមកគ្រប់គ្រង

"ពួកគេបានទៅដល់ហើយអ្នកម្នាង"
"ល្អណាស់ ត្រូវមើលថែបុត្ររបស់យើងអោយបានល្អដឹងដែរទេ"
"ក្រាបទូល"

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now