ភាគទី11

23 1 0
                                    

រឿង #ស្នេហ៍ក្បែររាជបុត្រ
ភាគទី11:យើងគឺជាឯងនឹងហើយ

ពេលយប់បានឈានចូលមកដល់ បន្ទាប់ពីញ៉ាំអាហាររួចរាល់គ្រប់គ្នាហើយដោយភាពអស់កម្លាំងពួកគេក៏លង់លក់អស់ទៅ

"ទីនេះជាកន្លែងណាតើគ្រប់គ្នាបាត់ទៅណាហើយ"ចាន់ដែលកំពុងសម្រាកសុខៗស្រាប់តែមកដល់កន្លែងណាមួយក៏មិនដឹងទីនោះមានផ្សែងរុំព័ទ្ធជំវិញនាយទាំងអស់រកផ្លូវដើរក៏រកមិនឃើញ
"ព្រះរាជបុត្រ សុកាន់ គ្រប់គ្នាលឺខ្ងុំហៅអត់ ព្រះរាជបុត្រ"ទោះចាន់ខំស្រែកហៅយ៉ាងណាគ្មាននរណាឆ្លើយតបមករបស់នាយសូម្បីម្នាក់នាយចេះតែដើរទៅខាងមុខ
"តើពួកគេទៅណាអស់ហើយ"ចាន់មិនយល់សោះពីរឿងនេះ
"លោក តើលោកមានឃើញគ្នីគ្នាខ្ងុំទេ"ដើរមកដល់មុខបន្ដិចចាន់ប្រទេះឃើញបុរសម្នាក់ដែលឈរបែរខ្នងដាក់នាយ ចាន់អរណាស់មិនបានខ្វល់ពីផ្សេងទេនាយក៏សួរទៅកាន់បុរសនោះអំពីគ្នីគ្នារបស់គេ
"ស៊ាវ ចាន់"បុរសនោះមិនតបតែផ្ទុយមកវិញគឺហៅឈ្មោះរបស់រាងតូចពេញៗ
"លោកជាអ្នកណាហេតុអីក៏ស្គាល់ឈ្មោះរបស់ខ្ងុំ"ចាន់មានការភ្ញាក់ផ្អើលព្រោះតែបុរសចម្លែកនេះបែរជាស្គាល់ឈ្មោះរបស់គេរឹតតែគួរឲភ្ញាក់ផ្អើលខ្លាំងថែមទៀតនោះបុរសចម្លែកនោះមានមុខមាត់ដូចទៅនឹងស៊ាវចាន់បេសដាក់
"មិចក៏គេមានមុខមាត់ដូចជាខ្ងុំម្ល៉េះ"នាងសួរខ្លួនឯងតែមិននឹកស្មានថាបុរសដែលមានមុខមាត់ដូចនាយលឺអំពីអ្វីដែលនាងនិយាយអម្បាញ់មិញនេះ
"យើងគឺជាឯងនឹងហើយស៊ាវចាន់"ជំហ៊ានជើងរបស់បុរសនោះបោះម្ដងមួយជំហ៊ានម្ដងមួយជំហ៊ានមករករាងតូច
"លោកគឺជាខ្ងុំយ៉ាងមិចបាន"បុរសនោះដើរចូលមករាងតូចដើរថយក្រោយតាមជំហ៊ានបុរសចម្លែកនោះ
"យើងគឺជាឯងណាស៊ាវចាន់ យើងគឺជាឯង ហាស៎ហាស៎ហា ហាស៎ហា៎ យើងគឺជាឯងណាស៊ាវចាន់"បុរសនោះនិយាយពាក្យនេះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមិនត្រឹមតែនិយាយនោះទេថែមទាំងសើចខ្លាំងៗគួរអោយខ្លាចណាស់

"ចាន់ ចាន់ នាយយ៉ាងមិចនឹងចាន់"នៅឯក្រៅសុបិន្តឃើញរាងតូចបែកញើសពេញខ្លួនឯដៃវិញចាប់ជាយអាវរបស់រាជបុត្រខ្ញាំជាប់
"មិនមែនទេលោកមិនមែនជាខ្ងុំទេ"ចាន់និយាយពាក្យនេះតែនាយនិយាយខ្សាវៗ ដើម្បីដឹងថារាងតូចកំពុងនិយាយអ្វីរាជបុត្របានអោនមកក្បែរមាត់របស់នាយតូច
"តើនាយចង់និយាយពីអ្វីស៊ាវចាន់"ទ្រង់ខំផ្ទៀងស្ដាប់ណាស់នៅតែស្ដាប់មិនយល់ពីអ្វីដែលរាងតូចកំពុងនិយាយ
"មិនមែន!ផុស"
"អួយក្បាលរបស់យើង "អំឡុងពេលរាងក្រាស់ស្ដាប់ក៏ជួបនឹងរាងតូចបើកភ្នែកក្រោកមកក្បាលរបស់ពួកគេក៏បានប៉ះទង្គិចជាមួយគ្នាលឺសូតែផុស
"ព្រះរាជបុត្រ"សម្រួលអារម្មណ៍ហើយបានចាន់ងាកមកសួរនឹងរាជបុត្រដែលកំពុងខ្ទប់ក្បាល
"ទ្រង់មិនអីទេឬ"ចាន់ព្យាយាមសួរយ៉ាងមិចក៏ដោយទ្រង់នៅតែមិនតបមិននិយាយអ្វីទាំងអស់រួចក្រោកដើរទៅមាត់ទៅទាំងមុខមាំ
"តើទ្រង់យ៉ាងមិចចេះ"ដើរទៅតាម
"អឹម!ត្រជាក់"មកដល់មាត់ទឹកចាន់ក្បង់ទឹកយកមកលុបលាងមុខដើម្បីឲស្រឡះមុខ
"យើងគឺជាឯងណាស៊ាវចាន់"ពាក្យនេះបានលិចឡើងម្ដងទៀតដោយចេញមកពីក្នុងទឹក ចាន់បិទភ្នែករួចតាំងអារម្មណ៍មួយសន្ទុះពេលនោះសំឡេងក៏បានបាត់ម្ដងបន្ដិចរហូតដល់លែងមានសំឡេងអ្វីតាមនាយ

ស្នេហ៍ក្បែររាជបុត្រវគ្គ1(ចប់)Where stories live. Discover now