ភាគ២១: ធ្វើអីក៏បានធំៗហើយ

766 35 2
                                    


បន្ទាប់ពីជុងហ្គុកចេញពីភូមិមកប្រហែល2ម៉ោងគេក៏មកដល់Daguហើយ ជុងហ្គុកចុះពីលើឡានចូលទៅក្នុងផ្ទះធំមួយក្នុងចម្ការកាហ្វេនោះ

ទុីត! ទុីត!!

ដើរចូលទៅក្នុងផ្ទះទូរស័ព្ទជុងហ្គុកក៏បានរោទ៍ គេក៏លើកមកនិយាយ÷

"ចាហ្វាយខ្ញុំចាប់បានហើយទាន!" Alex
"យកគេមកផ្ទះធំមក!" Jungkook
"បាទទាន!!" ប្រពន្ធ័ទូរស័ព្ទក៏បានផ្ដាច់ជុងហ្គុកក៏បន្តឡើងទៅបន្ទប់ខាងលើ ងូតទឹកសម្អាតខ្លួនចេញហើយក៏នៅអង្គុយមើលការងារបន្ត រងចាំជំនិតមក

......

"ពួកឯងចង់យកយើងទៅណា?"
"សុំអង្វរ ដោះលេងយើងទៅ!"
"ហេតុអ្វីក៏ចាប់យើង? យើងមិនបានដឹងអីទេរិតតែមិនដែលមានរឿងជាមួយនរណា!"
"ហុឹកៗ~ពូជុងមកជួយថេយ៍ផង!" ថេយ៍ខំប្រឹងស្រែកសួរ តែបុរសនោះនៅស្ងៀម មិននិយាយអ្វីសោះ ថេយ៍កាន់តែភ័យខ្លាំង ហើយក៏កាន់តែមិនដឹងទៀតថាអ្នកចាប់គេនោះជាអ្នកណាព្រោះតែគេយកថង់ខ្មៅមកបិទមុខគេហើយ តើជុងហ្គុកនៅឯណាមិចក៏មិនមកជួយគេចឹង? ហុឹកៗ~ថេយ៍ខ្លាចណាស់ពូអ្ហើយ មកជួយថេយ៍ផង

"លេងយើង ពួកឯងចាប់យើងទៅណា ជួយផង ពូជុងជួយថេយ៍ផង ហុឹកៗ~" ឡានឈប់បុរសឈុតខ្មៅនោះចាប់បីថេយ៍ចុះពីលើឡាន ចូលទៅក្នុងផ្ទះធំមួយ

"នៅឲ្យស្ងៀម កុំរើប្រយ័ត្នធ្លាក់!" ថេយ៍រើសម្រះខ្លាំងៗពេកបុរសនោះក៏ស្រដីឡើងធ្វើឲ្យថេយ៍នៅស្ងៀមបន្តិចព្រោះតែខ្លាចធ្លាក់ដែរនោះ។

"ចាហ្វាយ ខ្ញុំចាប់មកហើយទាន!" បុរសនោះទម្លាក់ថេយ៍ឲ្យឈរវិញត្រង់ខ្លួនវិញ

"......" អ្នកជាចាហ្វាយមិនបាននិយាយគ្រាន់តែធ្វើដៃបញ្ញាឲ្យអ្នកជាជំនិតទៅវិញ។

"ឯងចាប់យើងមកធ្វើអី? ហុឹកៗ~ពូជុងជួយថេយ៍ផងហុឹកៗ~" ថេយ៍យំទឹកភ្នែករហាមភ័យខ្លាច ចង់ឲ្យអ្នកជាពូមកជួយ ហេតុអ្វីមិនឃើញជុងហ្គុកមកជួយចឹងហុឹកៗ~ គេខ្លាចណាស់

បុរសមាឌធំនោះឆងដៃទៅដកថង់ខ្មៅចេញពីមុខនាយតូច ឲ្យនាយតូចបានឃើញថាជាអ្នកណាដែលចាប់គេមកនោះ÷

"ពូជុង????" ថេយ៍គាំងថ្មឹងពេលឃើញអ្នកឈរពីមុខគេនោះជាជុងហ្គុក

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now