ភាគ២២: រៀបការនិងពូណា?

749 44 0
                                    


បន្ទាប់ពីញាំអាហារពេលព្រឹកហើយជុងហ្គុកនាំថេយ៍ដើរមើលចម្ការកាហ្វេ មើលទេសភាពជនបទ ខ្យល់អាកាសបរិសុទ្ធ ខ្យល់បក់ត្រជាក់ៗដើរពីនាក់អូន រ៉ូមែនទិចឆុយម្រាយ ។

"វ៉ាវ~ស្អាតណាស់ពូ!" មកដល់ចម្ការផ្កាឈូករ័ត្ត ប្រហែល3ហិចតា ពេលព្រឹកផ្ការីកបែបនេះទៀតរិតតែស្អាត

"អូនចូលចិត្តទេ?" ជុងហ្គុក

"ថេយ៍ចូលចិត្តណាស់ ពិតជាស្អាតណាស់ពូ!" ថេយ៍ញញឹមើលទៅផ្កាដោយមានមេអំបៅហោះពេញនិងយ៉ាងមានក្ដីសុខ ជុងហ្គុកឃើញថេយ៍ញញឹសប្បាយរីករាយគេក៏សប្បាយចិត្តដែរ។

"ផ្កាស្អាត តែស្អាតចាញ់ស្នាមញញឹមអូនទេ!"

"អ្ហឹម~~ពូហ៎!" នាយតូចវាយដៃជុងហ្គុកតិចៗថ្ពាល់ក្រហមព្រៀងៗអៀននិងសម្ដីប្រុសចាស់ |នេះហើយជាក្ដីសុខបង ស្នាមញញឹមរបស់អូននេះហើយបងពិតជាមានក្ដីសុខណាស់ មួយជីវិតបងនេះបងមិនចង់បានអ្វីឡើយ គឺគ្រាន់តែចង់ឃើញស្នាមញញឹមអូនមានក្ដីសុខបែបនេះរហូតៗ បងអស់ចិត្តហើយ បងស្រឡាញ់អូនណាស់ចន ថេហ្យុង សំណព្វចិត្តបង |

//ចប់ដោយបរិបូរណ៍\\

+គេប្រែងសោះ><

បន្ទាប់ពីអង្គុយមើលផ្កាដ៏ស្រស់ស្អាតនេះហើយ
ជុងហ្គុកក៏បាននាំថេយ៍ទៅចម្ការមួយកន្លែងទៀតតែត្រូវជិះឡានទៅប្រហែលជា2គីឡូដីទើបដល់។

"ពូទៅណា?" ថេយ៍ស្រដីសួរព្រោះតែគេមិនបានដឹងទេថាជុងហ្គុកនាំគេទៅណា

"បន្តិចទៀតអូននិងដឹងហើយ" ជុងហ្គុកមិនបានឆ្លើយទេ គេប្រាប់តែបែបនេះតាំងចេញពីផ្ទះមកម្លេះ

//ផ្ទះចម្ការ\\

ចម្ការគេច្រើននៅក្នុងមួយចម្ការគឺមានផ្ទះមួយទុកសម្រាប់ពេលគេមកលេង ហើយតែងតែមានអ្នកបម្រើសម្អាតរាល់ថ្ងៃទោះបីយូៗគេមកលេងម្ដងក៏ដោយ

"អូនចងភ្នែកសិនទៅ!" ជុងហ្គុកយកកន្សែងតូចមួយមកបិទភ្នែកនាយតូច

"ចាំបាច់ត្រូវបិតដែរឬ?" តើមានអ្វីពិសេសមែនទេទើបចាំបាច់ត្រូវបិទភ្នែកដែរនោះ?

"ដើតាមបងមក បន្តិចទៀតអូននិងដឹងហើយ!" ទៀតហើយប្រុសនេះមិនដែលឆ្លើយតបនិងសំណួរ គេម្ដងណាសោះ ជុងហ្គុកកាន់ដៃនាយតូចដើរទៅណាក៏មិនដឹង

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now