ភាគ: បញ្ចប់💜✨

816 53 6
                                    

បន្ទាប់ពី Alex ចាប់លោកកាងមក គេមិនបានយកគាត់ទៅឲ្យ ប៉ូលិសទេ តែយកគាត់មកដាក់ក្នុងផ្ទះចាស់មួយកន្លែងក្នុងព្រៃទៅវិញ។

"ខ្ញុំមិនយកលោកទៅឲ្យប៉ូលិសទេ តែលោកសន្យានិងខ្ញុំមកថាលោកនិងកែខ្លួនឡើងវិញ!" Alex ដាក់ថាស់បាយមកឲ្យលោកកាង ទាំងដៃជាប់ចំណង

"ប៉ាសន្យា ប៉ានិងកែខ្លួនវិញ!" លោកាងនិយាយទាំងយំគាត់ដឹងខ្លួនខុសហើយ កាលដែលរស់នៅចង់បានរបស់គេ ច្រណែននិងចង់បំផ្លាញ់គេដើម្បីឲ្យខ្លួនឯងល្អជាងគេ ទាំងដែលមិនខំប្រឹងអ្វីសោះ វាមិនមែនជារឿងល្អឡើយ ចុងក្រោយគឺចវានិងធ្លាក់មកលើខ្លួនឯងវិញបែបនិង។

"ខ្ញុំនិងយកលោកទៅBusan មានផ្ទះនៅទីនោះសម្រាប់លោករស់នៅបាន!" ចិត្តជាកូន ប៉ាអាក្រក់យ៉ាងណាក៏មិនអាចដាច់ចិត្តពីប៉ាបានដែរ។ មានតែវីធីមកហើយ គេនិងបញ្ជូនលោកាងឲ្យទៅនៅ Busanវិញ គេក៏មានផ្ទះនៅទីនោះមួយផងដែរ។

//Skip\\

ថ្ងៃនេះjungkookក៏បាននាំនាយតូចថេហ្យុងមក ពិនិត្យផ្ទៃពោះមើលតាមសម្ដីMrsគីមផងដែរ ពួកគេក៏ចង់ដឹងណាស់ដែរថាថេយ៍មានកូនមែនឬអត់ ជាពិសេសគឺ jungkook តែម្ដង គេពិតជាចង់មានកូនខ្លាំងណាស់ហើយក៏សង្ឃឹមថាថេយ៍និងមានកូនទៅចុះ។

// មន្ទីរពេទ្យ \\

មកដល់ពេទ្យ jungkook ក៏នាំនាយតូចចូលទៅបន្ទប់ពិនិត្យផ្ទៃពោះតែម្ដង ព្រោះគេមានកក់ពេទ្យមុនរួចរាល់ហើយ ណាមួយពេទ្យនៅទីនេះក៏ជាមិត្តរបស់គេទៀតក៏ងាយស្រួលម្យ៉ាងដែរ។

"ថេយ៍ឡើងមកគេងលើគ្រែមក!" លោកគ្រូពេទ្យ Bogum បានឲ្យថេយ៍ឡើងទៅគេងលើគ្រែដើម្បីងាយស្រួលក្នងការពិនិត្យ។

"អេ៎ ឯងចង់ធ្វើស្អី?" Jungkook គ្រាន់តែឃើញអ្នកជាមិត្ត ចង់លើកអាវប្រពន្ធខ្លួនបន្លិចក្បាលពោះរាបស្មើ សខ្ចីរបស់ប្រពន្ធ គេក៏ប្រញាប់ចូលទៅសួរទាំងទឹកមុខកាចដាក់មិត្ត។

"ក៏យើងពិនិត្យនិងហើយ!" Bugom

"ពិនិត្យចាំបាច់លើកអាវប្រពន្ធយើងចេញក្បាលពោះ??" Jungkook

"បើមិនធ្វើចឹង មិនកើតដែរឬ?" Bugom សួរទៅអ្នកជាមិត្តវិញទាំងឆ្ងល់ ស្អីចេះមកពិនិត្យផ្ទៃពោះ តែមិនឲ្យគេលើកអាវចេញ ពិនិត្យមិចនិងកើត?

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now