ភាគ៣១: ទឹកភ្នែកអូនគឺជាចំណុចដ៏ទន់ខ្សោយបំផុតរបស់បង

914 51 2
                                    


"ជុង តើយើងអាចមកចាប់ផ្ដើមសារជាថ្មីម្ដងទៀតបានទេ អូនពិតជាស្រលាញ់បងណាស់ជុង អូនសុំទោសរឿងកន្លងមក យើងមកចាប់ផ្ដើមសារជាថ្មីម្ដងទៀតទៅណា?" នៅពេលជុងហ្គុកបែរមុខមករកនាងវិញហុីណាក៏បានទាញអាវគេងរបស់នាងទម្លាក់ចុះ ខ្លួននាងពេលនេះគ្មានអ្វីបិទបាំងនោះទេគឺខ្លួន
នាងអាត្រាត ទទេរស្អាតតែម្ដង នាងធ្វើបែបនេះគឺចង់ទាក់ទាញអារម្មណ៍ជុងហ្គុកឲ្យមករកនាងវិញ ថែមទាំងរៀបរាប់ចង់ឲ្យជុងហ្គុកមកចាប់ផ្ដើមសារជាថ្មីជាមួយនាងម្ដងទៀតផង។

"នាង- សូមនាងកុំធ្វើបែបអី ហើយបើនាងនៅតែបន្តគិតបែបនិងទៀត សូមនាងបញ្ឈប់អារម្មណ៍និងទៅ ខ្ញុំគឺមានប្រពន្ធរួចហើយ ខ្ញុំមិនអាចក្បត់ប្រពន្ធរបស់ខ្ញុំបានឡើយ ហើយខ្ញុំក៏មិនអាចវិលមករកនាងវិញបានដែរ សូមនាងឲ្យតម្លៃខ្លួនឯងផង!" ជុងហ្គុករាងភាំងបន្តិចពេលខ្លួននាងទទេរគ្មានអ្វីបិទបាំងចំពោះមុខរបស់គេបែបនិង តែគេក៏មិនបានមានអារម្មណ៍អ្វីទៅលើនាងដែរ ជុងហ្គុកក៏បានដោះអាវក្រៅរបស់គេមកពាក់បិទបាំងខ្លួននាងចំនួស ហើយក៏រៀបរាប់ទៅនាងវិញទាំងជឿជាក់

របស់ដែលគេបោះបង់ចោលហើយគេនិងមិនវិលទៅរកវាវិញឡើយ ហើយឥឡូវក៏គេមានប្រពន្ធរួចហើយដែរ គេមិនអាចក្បត់ថេហ្យុងបានឡើយ អារម្មណ៍និងចិត្តបេះដូងរបស់គេពេលនេះគឺគេបានប្រគោលឲ្យទៅថេហ្យុងអស់ហើយ។

+ផ្ទះជុងហ្គុក

ងុឺត~~~

សម្លេងចាប់ហ្វាំងឡានឈប់នៅមុខផ្ទះជុងហ្គុកប្រញាប់ចុះពីលើឡានរត់លើងទៅបន្ទប់រកប្រពន្ធតែម្ដង។

"ថេយ៍អូន! ប្រពន្ធសម្លាញ់!" ជុងហ្គុកគោះទ្វាហៅអ្នកជាប្រពន្ធនៅក្នុងបន្ទប់តិចៗតែមិនបានលឺសម្លេងថេហ្យុងឡើយ

"ថេយ៍ បើកទ្វាឲ្យបងបន្តិច អូនយ៉ាងមិចហើយ?" ជុងហ្គុកនៅតែគោះទ្វាហៅប្រពន្ធដដែល តែមិនមាននរណាមកបើកទ្វាឲ្យនាយឡើយ អារម្មណ៍ភ័យខ្លាចរបស់គេក៏ចាប់ផ្ដើមរើឡើង

"អូនកើតអីថេយ៍ ឆាប់បើកទ្វាឲ្យបងភ្លាម!" ជុងហ្គុកស្រែកគោះទ្វាខ្លាំងជាងមុនទាំងភ័យ បារម្ភពីអ្នកខាងក្នុង តើថេយ៍កើតអី? មិចមិនព្រមបើកទ្វាឲ្យបង?

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now