ភាគ១៧: ហឹស! ថេយ៍ស្អប់ពូ

1.1K 38 0
                                    

//ព្រឹកថ្ងៃថ្មី\\

នាពេលព្រឹកព្រះអាទិត្យរះបំភ្លឺផែនដីមនុស្សម្នាក្រោកទៅធ្វើការធុរៈរាងៗខ្លួន ក្រឡែកមកមើលមនុស្សពីនាក់ដែលមាននាមជាពូក្មួយតែឈ្មោះឯណេះវិញកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត មិនខ្វល់ពីអ្នកណាសោះ។

"ហឹម~!"អ្នកជាក្មួយក្រហឹមដើម.កតិចៗត្របកភ្នែកពីជាន់បើកសន្សឹមៗប្រទះនិងមុខដ៏ស្រស់សង្ហាររបស់អ្នកជាពូ នាយតូចឆក់ស្នាមថើបពូមួយខ្សឺត ហើយក៏ចូលខ្លួនទៅក្នុងដើមទ្រូងដ៏ក្រក់ក្ដៅមួយនោះ បិទភ្នែកគេងបន្តទៀត ព្រោះតែកាលពីយប់មិញលោកពូលេងខ្លាំងពេកបានជាបាក់កម្លាំងដូចច្នេះ><
ប្រហែលម៉ោង8ទើបនាយក្រាស់ភ្ញាក់ម្ដង តែក៏មិនទាន់ក្រោកដែរនៅគេងមើលមុខដ៏ស្រស់ស្អាតរបស់ក្មួយដែលគេងយ៉ាងសុខស្រួលនោះ។

"សឺត~~ល្មមភ្ញាក់ហើយអូនសម្លាញ់!" ជុងហ្គុកថើបថ្ពាល់ក្រពុំនោះជាការដាស់ឲ្យនាយតូចភ្ញាក់ គេក៏មិនចង់ដាស់ឲ្យនាយតូចភ្ញាក់ដែរដឹងថាយប់មិញគេលេងខ្លាំងប្រហែលជាថេយ៍អស់កម្លាំងហើយ បើមិនដាស់ទេប្រហែលជាគេងអត់បាយអត់ទឹកពុំខាន

"ហុឹម~" នាយតូចក្រហឹមដើមករបើកភ្នែកសម្លឹងមើលមុខនាយក្រាស់ម៉ក់ៗ ខ្នាញ់ណាស់ទ្រាំមិនបានចាប់អុកទាំងព្រឹកឡូវ><

"តស់!! ទៅងូតទឹក!" ខ្នាញ់ពេកជុងហ្គុកថើបបបូរមាត់ផ្កាឈូកស្រាលនោះបន្តិចមុននិងបបួលទៅងូតទឹក!

"ហុឹកៗ~ថេយ៍ឈឺខ្លួនណាស់ ហុឹក ថេយ៍ដើរមិនរួចទេពូ!" ណ៎ឃើញទេ ទឹកភ្នែកហូរសស្រាក់មាត់ពែបយ៉ាងគួរឲ្យអាណិត |ខ្នាញ់ណាស់អញ|

"អ្ហា~បងសុំទោសៗ...មោៗ!បងបីទៅងូតទឹក ឈប់យំក្មេងឆ្លាត!!" ជុងហ្គុកពោលពាក្យសុំទោស ក្នុងចិត្តសែនអាណិតក្មេង ហើយក៏ខ្នាញ់ណាស់ដែរ គេលើកបីកាយតូចចូលបន្ទប់ទឹក ជុងហ្គុកនិងនាយតូចនៅត្រាំទឹកក្ដៅអុនៗនាយក្រាស់ ងូតទឹកដោះខ្លួនឲ្យនាយតូច ងូតទឹករួចក៏ស្លៀកពាក់ឲ្យនាយតូច
ដូចកូនចឹង>< បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចទាំងពីនាក់ហើយ ជុងហ្គុកលើកបីកាយតូចចុះទៅខាងក្រោមដើម្បីញាំបាយ ព្រោះតែថេយ៍ដើរមិនរួចទើបគេបីចុះទៅតែម្ដង

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now