ភាគ:១១ បងស្លាញ់អូន

1K 35 0
                                    


មួយថ្ងៃនេះនៅក្រុមហ៊ុនជុងហ្គុកធ្វើការ គឺថេហ្យុងខឹងមិនបាននិយាយរកនាយក្រាស់រហូតមកវិមានវិញក៏នៅតែមិននិយាយរកដដែល ទោះបីជុងហ្គុកតាមលួងបកស្រាយយ៉ាងណាក៏ថេយ៍មិនព្រមស្ដាប់គិតតែពីនឹកងរខ្មើតតែឯង (ចាប់ខ្វៃម្ដងហូវ>•<)

+វិមានចន

"ប្រុសពៅកូនថេយ៍មកវិញហើយហេស៎!" Mrsគីមដែលអង្គុយលើសាឡុងមើល ទូរទស្សន៍ក៏បានឃើញពូក្មួយទាំងពីដើរចូលមកគាត់ក៏សួរឡើង

"កូននឹកម៉ាក់ណាស់!" នាយតូចដើរមកទាំងមុខក្រម៉ូវនោះគ្រាន់តែឃើញអ្នកជាម្ដាយភ្លាមគេក៏រត់ទៅអោបទាំងស្នាមញញឹម

"ហឹម~ ម៉ាក់ទៅតែមួយយប់សោះក៏នឹកហើយ?" Mrsគីមថើបថ្ងាស់កូនប្រុសដោយភាពនឹក

"ម៉ាក់ទៅមិនប្រាប់កូនផង កូនក៏ចង់ទៅលេងBusanដែរ!" ថេយ៍និយាយទាំងអន់ចិត្តដែលម្ដាយគេទៅមិនប្រាប់បែបនេះ

"ម៉ាក់ស្មានតែកូនរៀននិងណា!" ត្រូវហើយគាត់ស្មានតែថេយ៍រៀនបានជាមិនបបួល ព្រោះតែថេយ៍ក៏ជិតក្រឡងហើយដែរនោះ

"ថ្ងៃនេះមិនរៀន ថេយ៍អផ្សុកសឹងស្លាប់ហើយ!" ថេយ៍រអ៊ីទាំងមុខក្រម៉ូវ អផ្សុកចឹងហើយបើថេយ៍ៗខឹងពូមិននិយាយរកពូផង🤣

"ចុះទៅក្រុមហ៊ុនជាពូ?"
"មិនសប្បាយទេ ថេយ៍មិនចូលចិត្ត!" ថេយ៍និយាយទាំងសម្លក់មុខនាយក្រាស់
"នេះកូនម៉ាក់កើតអីនិង? មុខក្រម៉ូវម្លេះ? ខឹងអ្នកណាមកហា៎? ឬក៏មករដូវ?" Mrsគីមសួរមួយខ្សែរមិនឲ្យនាយតូចឆ្លើយបាន
"ម៉ាក់~~!" ថេយ៍បន្លឺហៅម្ដាយទាំងបង្អូសសម្លែង
របៀបខឹង
"ហុឹសៗ!" Mrs គីមនិងជុងហ្គុកនាំគ្នាសើចថេហ្យុង

" មិនបានមករដូវស្អីទេ គឺមកពីជួបស្រីស្នេហ៍របស់អ្នកខ្លះ គេមកថាឲ្យកូន ហុឹកៗ~!" និយាយត្រឹមនេះថេយ៍ស្រែកយំរំអួយមកភ្លាមៗប្រាប់ទៅម្ដាយ

"អួយ~ ស្រីស្នេហ៍អ្នកណាគេមកហ៊ានថាស្ដីឲ្យកូនក្រមុំម៉ាក់ហា៎ ចាំម៉ាក់ទៅវាយគេ!" Mrsគីម លួងលោមកូន ក្នុងចិត្តគាត់ដឹងហើយថាអ្នកណាធ្វើឲ្យកូនថេយ៍ខឹងដល់យំបែបនេះ ។
(ហេតុអីក៏គាត់ដឹង? ខ្ញុំក៏មិនដឹងដែរ!)

ឯជុងហ្គុកវិញអង្គុយមើលទាំងគ្រឺតខ្នាញ់និងក្មួយនេះបើMrsគីមមិននៅទេគេប្រហែលជាចាប់ញិចថេយ៍ៗបាត់ហើយ

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now