ភាគ៣២: សំបុត្រអាពាហ៍ពិពាហ៍??

753 33 0
                                    


||ក្ដីស្រឡាញ់ពិតប្រាកដ|| ត្រូវហើយក្ដីស្រឡាញ់ចិត្ត បេះដូងនិងខ្លួនប្រាណរបស់បងទាំងមូល គឺបងបានប្រគល់ជូនអូនអស់ហើយ មួយជីវិតនេះប្រហែលជាបងមិនស្រឡាញ់អ្នកណាផ្សេងក្រៅពីអូនទេថេហ្យុង ។

បងស្រឡាញ់តែអូនម្នាក់គត់ ទោះបីជាឲ្យបងនិយាយប៉ុន្មានរយដងទៀត ក៏បងនៅតែនិយាយ ថាបងស្រឡាញ់អូន គឺពិតស្រឡាញ់ខ្លាំងណាស់ថេហ្យុង អូនប្រៀបដូចជាកែវភ្នែក ជាជីវិត ជាអ្វីៗគ្រប់យ៉ាងរបស់បងចឹង ទោះបីជាគេឲ្យបងជ្រើសរើស មិនថាអំណាច កេរ្តិ៍ឈ្មោះ ឬក៏ពិភពលោកទាំងមូលនេះ ក៏បងនៅតែជ្រើសរើសយកអូន អូនពិតជាសំខាន់ណាស់សម្រាប់បង បងមិនអាចរស់ខ្វះអូនបានឡើយ ក្ដីស្រឡាញ់មួយនេះគឺវាពិតជាធំធេងខ្លាំងណាស់ បងមិនដឹងថាត្រូវ បរិយាយបែបណា ឲ្យសមនោះទេ ថាបងពិតជាស្រឡាញ់អូនខ្លាំងណាស់
ចន ថេហ្យុង!!។

//ព្រឹកថ្ងៃថ្មី\\

ពេលព្រឹកព្រះអាទិត្យរះបំភ្លឺផែនដី បន្លឺព្រះអាទិត្យរះមកក្នុងផ្ទៃបន្ទប់បង្ហាញឲ្យឃើញមនុស្សពីនាក់ កំពុងតែគេងឪបគ្នាយ៉ាងស្អិតរមួត។

"ហឹម!!" សម្លេងក្រហឹមដើមករ ត្របកភ្នែកពីជាន់
បើកឡើង នាយតូចញីភ្នែកខ្លួនឯងតិចៗឲ្យសាំនិងបន្លឺថ្ងៃដែលជះមកចំផ្ទៃមុខរបស់គេ បើកភ្នែកឡើងមកប្រទះនិងផ្ទៃមុខស្រស់សង្ហាររបស់ប្ដីដែលកំពុងតែគេងយ៉ាងសុខស្រួលនោះ ថេយ៍ទម្លាក់មុខតិចៗទៅប្ដិតបបូរមាត់អ្នកជាប្ដីបន្តិចជាការដាស់ ជំនួសការហៅ

"Good morning kiss ប្ដីសម្លាញ់!" ងើបពីគេងមកទទួលបាន morning kiss មុនគេជីវិតថ្ងៃនេះ ប្រាកដជា ភ្លឺថ្លាស្រស់ស្រាយ ជាងគេហើយ។

"ហឹម~ ផ្អែមណាស់!" បើកភ្នែកមកទទួលបាន kissពីប្រពន្ធហើយ ជុងហ្គុកលិទមុខលិទមាត់ ធ្វើដូច kiss មួយផ្អែមណាស់ចឹង (ប្រុសព្រាន)

"អ្ហឺស!! ក្រោកទៅងូតទឹក!" ថេយ៍ទះដើមដៃក្រាស់ ប្ដីបន្តិចទាំង អៀនព្រៀន មុខក្រហមព្រៀងៗ

"ថើបមួយទៀតមក គ្មានកម្លាំងដើរទៅទេ!" បានគេថើបម្ដងហើយញៀន ជុងហ្គុកបំប៉ោងថ្ពាល់ ចង់ឲ្យថេយ៍ថើបម្ដងទៀត

"ជុ-អ្ហឹម~!" ថេយ៍មិនបានប្រកែក ក៏ទម្លាក់មុខទៅថើបថ្ពាល់ប្ដី តែគិតហេស៎ ថាប្រុសចាស់នេះ ឲ្យថើបតែថ្ពាល់នោះ គ្រាន់តែនាយតូចទម្លាក់មាត់មករកថ្ពាល់គេ ជុងហ្គុកបែមុខមកភ្លាម មិនបានប៉ះថ្ពាល់ប្រុសចាស់ទេតែប៉ះបបូរមាត់ បានចឹងជុងហ្គុកចាប់
ជញ្ចឹងករ សខ្ចីនោះ ថើបញិចបបូរមាត់តូច ឡើងស្លេកអស់ទើបប្រលែងឲ្យមានសេរីភាពវិញ។

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now