ភាគ២៧: បងស្រឡាញ់អូនរាល់ថ្ងៃនិងគ្មានថ្ងៃឈប់ស្រឡាញ់អូនឡើយ!

635 32 1
                                    


នៅមាត់សមុទ្រមនុស្សម្នាមិនសូវជាច្រើនប៉ុន្មានទេដែលមកលេង អ្នកខ្លះក៏មកជាគ្រួសារ មិត្តភក្តិ ឬក៏មកជាមួយសង្សារអីបែបនិងទៅ ដូចជាគួរស្នេហ៍ប្ដីប្រពន្ធមួយគួរនេះចឹង បន្ទាប់ពីញាំអីក្នុងហាងហើយជុងហ្គុកនាំនាយតូចថេហ្យុងជាប្រពន្ធមកអង្គុយមើលទឹកសមុទ្រតែពីនាក់យ៉ាងរ៉ូមែនទិច។

"សឺត!!បងស្រឡាញ់អូន!" ជុងហ្គុកឪនមុខទៅថើបសក់រលោងនាយតូចមួយដង្ហើមហើយពោលពាក្យស្រឡាញ់ចេញពីមាត់ប្រាប់ទៅនាយតូច

"ពូនិយាយបែបនិងរាល់ថ្ងៃហើយ!" ថេយ៍

"មកពីបងស្រឡាញ់អូនរាល់ថ្ងៃនោះអី!"ជេឃេ

"ស្រឡាញ់រាល់ថ្ងៃមែនឬអត់?" ថេយ៍

"មែន បងស្រឡាញ់អូនរាល់ថ្ងៃនិងគ្មានថ្ងៃឈប់ស្រឡាញ់អូនឡើយ!" ជេឃេ

"ចុះបើថ្ងៃមួយពូលួចមានស្រី?" ថេយ៍

"គ្មានថ្ងៃនោះឡើយ!" ជុងហ្គុក

"ច្បាស់ឬអត់?" ថេយ៍

"ខ្ញុំ ចន ជុងហ្គុកក្នុងមួយជីវិតនេះសុំស្បថថាខ្ញុំនិងមិនលួចស្រីណាផ្សេងក្រៅពីប្រពន្ធរបស់ខ្ញុំចន ថេហ្យុងឡើយ ខ្ញុំស្រឡាញ់តែប្រពន្ធរបស់ខ្ញុំតែម្នាក់គត់ សូមទឹកសមុទ្រទាំងអស់ចងចាំពាក្យសម្ដីរបស់ខ្ញុំស្បថនេះជាសាក្សីផងចុះ!" ជុងហ្គុកស្រែកលើកដៃស្បថនៅមាត់សមុទ្រឲ្យចងចាំពាក្យសម្ដីគេពេលនេះ គេនិងមិនក្បត់ចិត្តឬក៏លួចមានស្រីណាផ្សេងក្រៅពីថេហ្យុងឡើយហើយក៏ស្រឡាញ់តែថេហ្យុងម្នាក់គត់ក្នុងជីវិតនេះ

"ហិហិ ចុះបើពូលួចមានស្រីមែន?" ថេយ៍

"បើបងលួចមានស្រីមែន....បងនិងយកធ្វើប្រពន្ធទាំងពី!" ជុងហ្គុក

"អ្ហា-ពូហ៊ានតែលួចមានស្រី....ដាច់!" ថេយ៍ទះដើមដៃជុងហ្គុកមួយដៃហើយ និយាយគម្រាមភ្នែកសម្លឹងមើលទៅកូនប្រុសជុងហ្គុកទាំងទឹកមុខគួរឲ្យខ្លាចធ្វើដៃដូច កន្ត្រៃរបៀបចង់កាត់កូនប្រុសនាយក្រាស់ ធ្វើឲ្យជុងហ្គុកលេបទឹកមាត់ក្អឹកៗ ទឹកមុខភ័យខ្លាច។

"ហិហិ បងមិនហ៊ានទេ!" ជុងហ្គុកសើចញឹមៗមិនសម ធ្វើមុខទន្សាយដូចក្មេងតូចលួងចិត្តប្រពន្ធកុំឲ្យខឹង

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now