ភាគ:០៦ ស្រាសារភាព

1.1K 40 0
                                    

ថ្ងៃត្រង់សិស្សានុសិស្សក៏ដល់ម៉ោងសម្រាក អ្នកខ្លះក៏ទៅលេងខាងក្រៅអ្នកខ្លះក៏នៅក្នុងថ្នាក់ ថ្ងៃខុសប្លែកព្រោះតែថេហ្យុង មិនបានចេញទៅក្រៅជាមួយមិត្តទេគឺគេនៅអង្គុយក្នុងថ្នាក់ម្នាក់ឯង

"ថេយ៍~!" មានសម្លេងមនុស្សប្រុសម្នាក់បន្លឺហៅឈ្មោះនាយតូច ថេហ្យុងក៏ងាកមើលទៅតាមសម្លេងនោះ

"អុ ជុងហាន?!"
"មានការអីមែនទេ?" ថេហ្យុងសួរទៅជុងហានដែលឈរមុខតុរៀនគេនោះ

"គឺ...អត់មានអីទេ ខ្ញុំគ្រាន់តែចង់សួរថា...ពូដែលជូនថេយ៍មកនោះត្រូវជាអ្វីនិងថេយ៍?" នេះហើយជាអ្វីដែលជុងហានឆ្ងល់ គេមកសួរបែបនេះគឺគ្រាន់តែចង់ដឹងឲ្យច្បាស់ ព្រោះគេក៏មានចិត្តទៅលើថេយ៍ដែល3ឆ្នាំហើយតាំងពីពួកគេរៀនថ្នាក់ទី10មកម្លេះ តែមិនហ៊ានប្រាប់ពីអារម្មណ៍របស់គេទៅថេយ៍

"អររ ពូជុងមែនទេ គេជាពូរបស់ខ្ញុំ ហើយក៏សុំទោសផងណាដែលគាត់ស្ដីឲ្យឯង!"

"បាទមិនអីទេ!" ជុងហាននិយាយទាំងញញឹម គេសប្បាយចិត្តមកវិញពេលថេយ៍ប្រាប់ថាជាពូ ព្រោះមើលទៅជុងហ្គុកដូចជាហួងហែងថេយ៍ពេក គេស្មានតែជាសង្សារអីបែបនិង

//Skip\\

ប្រុសសង្ហារទាំងបីដែលបបួលគ្នាមកលឹងក្លឹបនោះ កំពុងតែអង្គុយផឹកដោយមានអូនៗអង្គុយជិត តែជុងហ្គុកគេអង្គុយតែម្នាក់ឯងទេ។

"យ៉ាងមិចឯងនិងអាហ្គុក!" ដោយឃើញមិត្តនៅអង្គុយស្ងាត់មិនសូវជានិយាយអី យ៉ុនហ្គីក៏សួរឡើង

"គ្មានទេ!" ជុងហ្គុកឆ្លើយទាំងមុខមាំ

"យកអូនៗកំដរឬអត់?" ហូស៊ុក

"មិនត្រូវការ!" Jk

"ឯងកើតស្អីឲ្យប្រាកដអាហ្គុក?" តាំងពីចូលមកក្នុងក្លឹបស្អីក៏ជុងហ្គុកមិនចង់ដែរគិតតែអង្គុយផឹក
លើកអក់ៗ

"គឺថេយ៍ខឹងយើង!" ជុងហ្គុកលើកស្រាក្នុងកែវអក់ហើយ ក៏និយាយ រឿងនេះហើយដែលគេអារម្មណ៍មិនសូវល្អ តាំងពីព្រឹក!!!

"ឯងទៅធ្វើស្អីឲ្យថេយ៍ខឹងទៀតហើយ?" ហូស៊ុក

"យើងច្រឡំស្រែកដាក់ ហើយក៏ខឹងបែបនិង!" ជុងហ្គុកនិយាយទាំងអារម្មណ៍សោកសៅ គេខំទប់អារម្មណ៍ណាស់ មនុស្សចិត្តក្ដៅតែប៉ុននិង ទប់យ៉ាងក៏ទប់មិនជាប់ដែរ

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now