ភាគ២៥: អាពាហ៍ពិពាហ៍

616 32 0
                                    

//មួយខែកន្លងផុតទៅ\\

រយៈពេលមួយខែហើយបន្ទាប់ពីពួកគេមកពីដេហ្គូវិញ ហើយថ្ងៃនេះក៏ជាថ្ងៃដែលជុងហ្គុកនិងថេហ្យុងត្រូវរៀបការផងដែរ ត្រូវហើយថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ថេហ្គុក កម្មវិធីកំពុងតែរៀបជុំប៉ុណ្ដើរៗហើយ ឯកូនកំលោះនិងកូនក្រមុំក៏កំពុងតែរៀបចំខ្លួនដូចគ្នា។

"អូនស្អាតណាស់!" ជុងហ្គុកពោលពាក្យសរសើរពីសម្រស់អនាគតភរិយា នៅមុខអ្នកបម្រើជាច្រើន ដែលកំពុងតែរៀបចំខ្លួនឲ្យនោះ

"ហិហិ បងក៏សង្ហារដែរ!" នាយតូចសើចញឹមៗអឹមអៀនក៏មិនភ្លេចសរសើរពីសម្រស់ដ៏ស្រស់សង្ហាររបស់អនាគតប្ដីវិញដែរ។

មួយសន្ទុះកម្មវិធីក៏ចាប់ផ្ដើម កាត់ហ្មងទៅណ៎កន្លែងនិងមីនៗខ្ជិលតាសេរហា៎🙁

បន្ទាប់ពីកូនកំលោះកូនក្រមុំ ស្បថសច្ចារួចរាល់ហើយ កម្មវិធីគឺនៅបន្តឲ្យភ្ញៀវបានញាំអាហារនិងចាក់តន្ត្រី ឲ្យភ្ញៀវដែលមកចូលរួមបានរាំរែកផងដែរ ហើយក្នុងនោះក៏មានមិត្តៗជុងហ្គុក និងមិត្តៗថេយ៍មកចូលរួមដែរ។

"តោះទៅរាំអត់?" ជុងហ្គុកបបួលប្រពន្ធតូចទៅរាំដែរព្រោះឃើញនៅអង្គុយមើលគេរាំសប្បាយពេក

"តែថេយ៍អត់ចេះ!" នាយតូចដូចជាអៀនៗព្រោះមនុស្សច្រើនពេក

"អ្ហឹម បងបង្រៀន!" ជុងហ្គុកលើកកាយតូចឲ្យក្រោកឈរហើយដឹកដៃប្រពន្ធតូចចូលទៅរាំនុងគេឯងដែរ ដោយមានមិត្តៗនិងម៉ាក់ប៉ាថេហ្យុងអង្គុយមើលទាំងសប្បាយចិត្ត

"អេ៎ កូនទាចង់ទៅរាំនិងគេឬអត់?" យ៉ុនហ្គីចេញពីណាមកមិនដឹង មកបបួលនាយតូចជីមីនដែលអង្គុយញាំអីនោះទៅរាំដែរ

"លោកហៅអ្នកណាកូនទា??" ជីមីនងើបមុខសួរ

"ហៅឯងនិងកូនទា!" យ៉ុន

"ខ្ញុំប្រាប់លោកហើយថាខ្ញុំមិនមែនកូនទាទេ ខ្ញុំមានឈ្មោះរបស់ខ្ញុំ គឺជីមីន លោកចេះហៅទេ? ឈ្មោះជីមិន មិនមែនកូនទាទេ!" ដោយចិត្តខឹងព្រោះតែយ៉ុនហ្គីជួបគេលើកណាក៏ហៅកូនទាៗ គេប្រាប់ហើយថាគេមានឈ្មោះរបស់គេ យីប្រុសនេះ

"អរ កូនទា!"

"អ្ហាយ-អាតាស្លេក!" ប្រាប់មិនចេះស្ដាប់ កុំថាក្មេងឈ្លើយណាតាស្លេក

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now