ភាគ:១០ តាមពិតពូមានសង្សារហើយ?

1K 32 0
                                    

"មិនឲ្យមើលទេ ក្រៅពីបងគ្មានអ្នកណាមើលបានទេ!"
"ពូអីក៏ចិត្តអាក្រក់ម្លេះ? ចែកគេមើលខ្លះទៅ! ទុកថាធ្វើបុណ្យ"
"បងមិនចង់បានបុណ្យនិងទេ!"
"បើចឹងពូមិនឃប់ថេយ៍ក្នុងបន្ទប់តែម្ដងទៅ ពូចិត្តអាក្រក់!" ថាហើយថេហ្យុងក៏ដើរទៅអង្គុយលើសាឡុងយក ទូរស័ព្ទមកមើលធ្វើមិនដឹង ជុងហ្គុកក៏ទៅអង្គុយលើតុធ្វើការ យកឯកសាមកពិនិត្យមើល 2ម៉ោងក្រោយ ថេយ៍ក៏បានគេងលក់បាត់ ជុងហ្គុកក៏ដោះអាវក្រៅរបស់គេយកទៅដណ្ដប់ឲ្យនាយតូចហើយគេក៏មកអង្គុយធ្វើការវិញធម្មតា។
ប្រហែល50នាទីជុងហ្គុកមានការប្រជុំគេក៏ទៅប្រជុំទុកឲ្យនាយតូចនៅគេងម្នាក់ឯងដោយជុងហ្គុកឲ្យ Alex នៅជាមួយនាយតូច

"ហឹម~~"ថេហ្យុងភ្ញាក់មកក្រហឹមដើមករបន្តិចហើយក៏ក្រឡែករកមើលជុងហ្គុកតែមិនបានឃើញឡើយឃើញតែ Alexនៅអង្គុយធ្វើការ

"បង Alex ពូជុងទៅណា?" នាយតូចបន្លឺសួរនាយសង្ហារទាំងឆ្ងល់មិចក៏មិនឃើញជុងហ្គុកបែជាឃើញ Alex វិញ?

"គឺចាហ្វាយជាប់ប្រជុំ ក៏ឲ្យបងនៅមើលអ្នកប្រុសតូច!"

"អររ បាទ!"

"អ្នកប្រុសតូចចង់ទៅណា?" Alex សួរឡើងពេលឃើញនាយតូចបង្រង់និងដើរចេញ

"គឺខ្ញុំចង់ទៅរកទឹកញាំ!"

"អ្នកប្រុសតូចនៅទីនេះហើយ ចាំបងទៅយកមកឲ្យ!"
ដោយដឹងថាថេយ៍ចង់ទៅណា Alex ក៏ស្នើរខ្លួនជាអ្នកទៅយកទឹកមកឲ្យវិញ ព្រោះជុងហ្គុកបានផ្ដាំហើយថាកុំឲ្យនាយតូចចេញទៅណាផ្ដេសផ្ដាស់ គេស្លាប់តាមបញ្ជារ

"មិនអីទេ បងនៅធ្វើការចុះ ខ្ញុំទៅតែបន្តិចទេ!" នាយតូចក៏ បដិសេធ ព្រោះតែមិនចង់រំខាន ព្រោះឃើញ Alex នៅធ្វើការផង

"បាទ!" ថេហ្យុងក៏ដើរចេញទៅ Alex ក៏ដើរទៅតាមមើលដែរព្រោះតែខ្លាចនាយតូចមានបញ្ហារអ្វី ជុងហ្គុកបានផ្ដាំហើយមិនអាចប្រហេស៎បានទេ
(ខ្លាចងាប់បោះពូទន្សាយ😭)

មកដល់ខាងក្រៅខេយ៍ក៏ដើរទៅរកកន្លែងគេដាក់ទឹកសម្រាប់ឲ្យបុគ្គលិកញាំ ពុងតែយកកែវដាក់ទឹកសុខៗក៏មានសម្លែងមនុស្សប្រុសម្នាក់និយាយមកកាន់ខ្លួន

"សួរស្តីក្មេងតូច!" បុរសនោះដើរមកជិតនាយតូច

"បាទសួរស្ដី!" នាយតូចក៏រាក់ទាក់វិញតាមធម្មតាមនុស្សគេរួសរាយ

♡Teahyung សំណព្វចិត្តពូ💞 (ចប់)Where stories live. Discover now