ផ្ដើមសាច់រឿងដំបូង ក្នុងសំណាក់ប្រក់ក្បឿងនិងរចនាប័ទ្មថ្លៃថ្នូរអាចអាចអោយយើងពីឋានៈម្ចាស់ផ្ទះ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់សាកសពដេកស្លាប់ពាសវាសកាលពេញនឹង នៅឡើយតែក្មេងប្រុសម្នាក់មើលទៅប្រហែលជាអាយុ15ឆ្នាំទៅហើយ អង្គុយដង្ហូរយំមុខសពម្ដាយឪពុក"ហឹក! ដឹងខ្លួនឡើងម៉ែ! ពុក! ហឹក"រាងតូចយំមិនដាច់ទឹកភ្នែក អង្អែលសាកសពដែលលែងមានដង្ហើមតទៅទៀត តើអោយរាងតូចម្នាក់នេះទៅរស់នៅឯណាទៀត បើគ្មានអ្នកមានគុណទាំងពីរ? គេមានតែពួកគាត់ប៉ុណ្ណោះដែរស្រឡាញ់គេ មើលថែគេ ការពារគេ តើអោយគេពឹងផ្អែកលើអ្នកណាទៀតទៅ?
"ឆាប់នាំគេទៅរាជវាំងទៅ ចាត់ការតាមនឹងទៅ"បុរសម្នាក់ស្លៀកឈុតស្អាតបាត មើលទៅមិនមែនមនុស្សធម្មតាទេ
"លែងខ្ញុំ...ហឹក...ម៉ែពុក!!!"រាងតូចត្រូវបានកងទ័ពចាប់អូសយកទៅក្នុងរាជវាំង ទាំងមិនដាច់អាល័យ ចិត្តថ្លើមពួកគេ ហេតុអីព្រៃផ្សៃពិសពុលយ៉ាងនេះ!!!
ទិដ្ឋភាពដើមផ្កាប៉េសមួយដើមយ៉ាងធំស្កឹមស្កៃ បែកមែកសាខាពេញមេឃ កំលោះតូចគ្រងឈុតពណ៍ខៀវស្ដើងកំពុងច្រត់ដៃគេងលក់ស្កប់ស្កល់លើមែកឈើ"ជឺស៊ូ នែ!...ក្រោក! នៅដេកស្អីទៀត!!!"ស្ដ្រីវ័យចំណាស់ប្រឹងស្រែកពីក្រោមទៅលើទាំងមួម៉ៅក្ដៅក្រហាយ
"យ៉ាងម៉េចនឹងមេការចាំង...ដាច់សុបិនអាក្រក់ខ្ញុំហើយ"ជឺស៊ូបម្រាស់ខ្លួននឹងដើម្បីចាំស្ដាប់គាត់និយាយបន្ត
ចូវជឺស៊ូ ជាកូនរបស់លោកមន្ត្រីចូវមានឋានៈធំបន្ទាប់ពីស្ដេច ប៉ុន្តែដោយសារគ្រួសារចូវត្រូវបានចោទប្រកាន់ថាជាមន្ត្រីក្បត់ជាតិត្រូវប្រហារជីវិតមួយពូជ ប៉ុន្តែជឺស៊ូត្រូវបានគេយកមកបម្រើរាជវាំងនឹងចិញ្ចឹមរហូតដល់ធំពេញវ័យ សំណួរសួរថាកំលោះតូចម្នាក់នេះសងសឹកដែរទេ? ចម្លើយតបនោះច្បាស់ជា ត្រូវតែសងសឹកនោះឯង....
"ធ្វើការទៅ"មេការចាំងយកធុងដាក់ជាប់នឹងដើមឈើ ដើម្បីអោយរាងតូចយកទៅធ្វើការ រួចចាកចេញទៅ
លឺសម្ដីហើយរាងតូចប្រញាប់ហក់ចុះពីលើមែកឈើ រួចដងទឹកដាក់ក្នុងធុងយកទៅស្រោចផ្កាក្នុងរាជវាំង
YOU ARE READING
កំណត់ត្រាលោកា
Short Storyសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?