បន្ទាប់ចាត់ចែងដំណាក់ក្រោយរួចរាល់វិនយៀកបានបីជឺស៊ូទៅដំណាក់របស់ទ្រង់ ដោយសាររបួសនឹងខ្នងផង ត្រូវទឹកជះផង នាំអោយរាងតូចឡើងកម្ដៅខ្លាំង រិនយៀកទ្រង់ដាក់រាងតូចកើយនឹងដើមទ្រូង ហើយប្រញាប់ប្រញាល់អោយគេហៅរាជពេទ្យមក"បានធូរខ្លះទេ!"ទ្រង់អោបរាងតូចយ៉ាងណែន ដើម្បីបន្ថែមភាពកក់ក្តៅ
"ទូលបង្គំ...មិនអីទេ"សម្លេងញ័រស្លេកស្លាំងឧទានឡើង
"មើលទៅខ្លួនរបស់ឯងក្ដៅខ្លាំងណាស់...ទ្រាំបន្តិច....រាជពេទ្យនឹងមកដល់"
"ព្រះបុត្រារាជពេទ្យមកដល់ហើយ"សាងសៀវរត់ចូលមកជាមួយនឹងរាជពេទ្យខ្លាំងប្រចាំរាជវាំង ទើបទ្រង់ក្រោកងើបឈរទៅម្ខាងដើម្បីអោយគេពិនិត្យ ហើយរាជពេទ្យចូលមកស្ទង់ជីពចររបស់រាងតូច
"ហេ! លោកធ្វើស្អីនឹង!!!"រាងក្រាស់ស្រែកច្របល់ឡើងនៅពេលឃើញរាជពេទ្យចង់ចាប់ញែកសម្លៀកបំពាក់ខាងក្រោយរបស់រាងតូច ដល់លឺសម្លេងស្រែកធ្វើអោយគាត់បញ្ឈប់សកម្មភាព
"គឺទូលបង្គំ ពិនិត្យរបួស"
"ងើបចេញ! មិនអោយលោកប៉ះពាល់ទេ...ថយក្រោយពីរជំហានទៅ...យើងជាអ្នកធ្វើ"ទ្រង់ឡើងទៅអង្គុយពីក្រោយរាងតូច ហើយទាញអាវសំយែសត្រឹមរបួសខ្នងបន្តិចអោយរាជពេទ្យ
"ទូលបង្គំមើលមិនឃើញទេ បើឈរបែបនឹង"វាជាការពិត ព្រោះគាត់វ័យចំណាស់ហើយមុននឹងអាចមើលឆ្ងាយឃើញនោះ ហើយមុខរបួសដែលរាងក្រាស់អោយមើលនោះឡើងតូចទៀត គាត់មើលម៉េចនឹងឃើញ
"ធ្វើម៉េចមើលអោយឃើញទៅ!"វិនយៀកមិនខ្វល់ថាគាត់មិនឃើញឬមិនឃើញ សំខាន់ទ្រង់អោយឃើញតែប៉ុណ្ណឹងទេ
"មិនអីទេ...ពេទ្យព្យាបាលសំខាន់ជាង.."រាងតូចនិយាយឡើង មានអីទៅកម្នាញ់នោះ គ្រាន់តែរបួសខ្នង ណាមួយគេជាមនុស្សប្រុសទេតើស មិនមែនជាមនុស្សស្រីដែរត្រូវអៀនខ្មាស់ទេ
"នៅអោយស្ងៀមទៅ! រាជពេទ្យមើលអាការៈបាននៅ!!!"វិនយៀកប្រញាប់លើកអាវរាងតូចមកគ្របបិទបាំងវិញយ៉ាងលឿន ធ្វើឱ្យម្ចាស់ខ្លួនគេឡើងឆ្ងល់តែមិនហ៊ាននិយាយ
YOU ARE READING
កំណត់ត្រាលោកា
Short Storyសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?