ភាគទី25 I love you Lao Gong...

7 2 1
                                    

ក្រាក!!!!
  សម្លេងបើកទ្វារចូលទៅខាងក្នុងបន្ទប់ អ្វីដែលងងឹតត្រូវមានពន្លឺឡើងវិញដោយសាររាងតូចចុចបើកភ្លើង ក្នុងនោះសុទ្ធតែជាសម្ភារៈរបស់កូនក្មេងទើបនឹងកើតមានគ្រែ សម្លៀកបំពាក់និងរបស់របរ រូបភាពជាច្រើន រាងក្រាស់លូកដៃចាប់យកសៀវភៅមួយដោយមានឈ្មោះនៅលើនោះថា "ជិនអី"
  សម្លេងយំខ្សឹកខ្សួលបង្ហើបឡើងតិចៗ ទឹកភ្នែកជាច្រើនតំណក់ស្រក់ចុះមក នឹកឃើញដល់ពេលកើតឧបទ្ទវហេតុនោះ វាជារឿងមួយដែលគេចង់ចាំមិនភ្លេចនោះទេ ដោយសារភាពធ្វេសប្រហែសមួយពេលនោះ
  រាងក្រាស់បន្ទាប់ពីជូតទឹកភ្នែករួចហើយ ងើបក្រោកដើរបើកទ្វារចាកចេញ

"បងកំពុងធ្វើអីនៅបន្ទប់ជិនអី?ចឺហាន់ឈរអោបដៃមើលមុខកុងជិនជាប្ដី

"គ្មានអីទេ បងភ្លេចអីវ៉ាន់"កុងជិនពោលពាក្យកុហកទៅចឺហាន់ ទាំងមិនសមហេតុផល រួចនាំចឺហាន់ទៅបន្ទប់គេងវិញយ៉ាងលឿន

"ថ្ងៃស្អែក បងនាំអូនទៅលេងអាយសុីងគេងសិនទៅ"

"អឹប" ប្ដីប្រពន្ធទាំងពីរគេងអោបគ្នាយ៉ាងស្អិតរមួតមិនលែងរួចសង្ខំគេងរាងខ្លួន
  កុងជិនតែងតែចូលទៅបន្ទប់របស់ជិនអីជារៀងរាល់ថ្ងៃ ប៉ុន្តែគ្រាន់តែមិនចង់អោយចឺហាន់ចូលទៅទេខ្លាចប៉ះពាល់ដល់ផ្លូវចិត្តរបស់គេដែលនឹកដល់កូន ចឹងហើយប៉ុន្មានរយៈនេះនាយចេះបន្លំមិនអោយនឹកមិនអោយគិតច្រើនទេ

@ភូមិដ្ឋានពណ៌ស្វាយ
  ទេសភាពស្រស់ត្រកាលនៃដើមផ្កាឡាវេនឌ័រជាច្រើនស្ថិតនៅដុះដាលជុំវិញវិឡាស្កឹមស្កៃមួយក្នុងចំណោមវ្វូងផ្កាទាំងនោះ អមជាមួយនឹងរុក្ខជាតិស្មៅខ្ចីនឹងសត្វបក្សីតូចៗផងដែរ
  ផឹប!ផឹប!
  មនុស្សមួយគូធ្វើដំណើរមួយៗឈានឆ្លងកាត់កណ្ដាលវ្វូងផ្កា សំដៅទៅកាន់វិឡាជញ្ជាំងពណ៍សស្គុស ទិដ្ឋភាពខាងក្នុងស្ងប់ស្ងាត់ ជាមួយនឹងការដេគ័រផ្ទះបែបសុភាព សុីវីល័យមិនចាញ់វិឡាក្នុងទីក្រុងឡើយ

"មីងយូ!!!"ចឺហាន់បង្ហើបសំនៀងហៅឈ្មោះពេលឃើញវត្តមានរបស់គេ

"សួស្ដី! មិនបានទទួលទ្រង់នៅខាងមុខ សូមអធ្យាស្រ័យ"មីងយូដោយចូលមកទទួលស្វាគមន៍ពួកគេទាំងពីរ

កំណត់ត្រាលោកាWhere stories live. Discover now