# ខ្ញុំនឹងមិនអោយទ្រង់ចាកចេញទៀតទេ
ពេលព្រឹកប្រលឹមអុល រាងតូចជឺស៊ូយកដៃឈ្លីភ្នែកមុននឹកបើកថ្នមៗ ស្រាប់តែភ្ញាក់ផ្អើលបើកភ្នែកធំសម្លឹងទៅអ្នកម្ខាងទៀត ដេកច្រត់មើលមកគេទាំងជ្រួញចិញ្ចើម"ទ្រ...ទ្រង់"
"យើងដឹងហើយ"ហែសានងក់ក្បាលតិចៗ ទ្រង់បានដឹងនៅពេលដែលទ្រង់មានក្លិនចម្លែកម្ល៉េះ គាត់ជាមនុស្សដែលនៅមិនសុខទេបើមានអ្វីចម្លែក
"ប្រាប់មក...ឯងមានគោលបំណងអី...ទើបក្រឡាជាកញ្ច្រោងនៅក្បែរយើង?"ទ្រង់ងើបចេញពីគ្រែរួចទាញសម្លៀកបំពាក់មកគ្រង
"គ្ម...គ្មានទេ"រាងតូចក្រោកឡើងដាក់ដៃផ្គុំគ្នានឹងពូកហើយអោនមុខចុះ
"អត់ក៏បាន....បើអស់អី...ក៏អាចទៅបាន"ហៃសាននិយាយហើយដើរតម្រង់ទៅទ្វារ ជឺស៊ូសឹងស្លុតចិត្ត នេះឬជាសម្ដីរបស់ទ្រង់ មិនអាចទេទ្រង់មិនហ៊ាននិយាយបែបនេះចេញពីមាត់ទេ
ជឺស៊ូស្ទុះចេញពីគ្រែរត់ទៅអោបចង្កះទ្រង់ជាប់"អត់ទេ!...អូនមិនទៅទេ...ហឹក...វិនយៀក! អូនដឹងថាពេលនេះអូនស្ដាយក្រោយវាមិនសមទេ...ហឹក...អូនមិនគួរជម្នះ មិនស្ដាប់សម្ដីបងទេ"ទិដ្ឋភាពទាំងស្រុងបានលេចឡើងការលាតត្រដាងចេញមក រាងក្រាស់អង្គុយលួងលោមមនុស្សជាទីស្រឡាញ់ក្បែរមាត់ទ្វារ
_________________________________"បងសុំទោសណា...ទៅវិញជាមួយបងទៅ...គេងសម្រាកលើគ្រែទៅណា...ពេលនេះបងសូមអង្វរអូន...កុំខឹងច្រឡោតបានទេ អូនកំពុងមានរបួស"វិនយៀកប្ដូរមកលួងលោមគេវិញ
"ទ្រង់មិនបានចាត់ទុក ទូលបង្គំជាប្អូនទេ!!"
"ត្រូវហើយ បងស្រលាញ់អូនជឺស៊ូ! អូនទុកចិត្តចុះបងនឹងមើលថែអូនអោយបានល្អ"ទ្រង់សសៀរចាប់ដៃរាងតូចតែត្រូវគេក្រវាសចេញ
"ជៀសចេញ!!!! ទ្រង់ជាអ្នកសម្លាប់ឪពុកម្តាយរបស់ខ្ញុំ"
"ជឺស៊ូ អូនស្ដាប់បងសិន មិនមែនដូចអ្វីដែលគិតទេ ស្ដាប់បងបកស្រាយសិន ឪពុកម្តាយរបស់អូនមិន...."ទ្រង់និយាយលែងចេញបន្តទៀតនៅពេលជឺស៊ូដកហូតកូនកាំបិតពីចង្កះភ្ជង់កខ្លួនឯង
"....ទូលបង្គំនឹងស្លាប់ទៅតាមឪពុកម្ដាយរបស់ទូលបង្គំ...ជឿថាទូលបង្គំហ៊ានទេ!!!"ចុងកាំបិតមុតស្រួចកៀកបំពង់ករបស់ជឺស៊ូ សាកតែក្រវាស់បន្តិចគេនឹងស្លាប់ជាមិនខានទេ គេមិនស្ដាប់ការបកស្រាយចោរហើយថាខ្លួនឯងមិនមែនចោរទេ
YOU ARE READING
កំណត់ត្រាលោកា
Short Storyសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?