តុ!តុ!
ដៃមាឌមាំមួនស្ទុះទៅបើកទ្វារតាមសម្លេងគោះ"សួស្ដីលោកគ្រូជិន ខ្ញុំមានចម្ងល់មួយចង់សួរ តើអាចសួរបានទេ?"ចឺហាន់
"ក្រែងឯងជាអ្នកជំនាញសួរខ្ញុំធ្វើអី?"កុងជិនលឺអួតប្រាប់ម្សិលមិញថាពូកែរឿងនឹងណាស់ឥឡូវបែរជាធ្វើមកឆ្ងល់សួរនាយទៅវិញ កុំមានល្បិចអីទៀតហើយ
"ដំរីជើងបួនតែងតែមានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់តែភ្លេចទេត្រូវទេ? ខ្ញុំឆ្ងល់មែនហា"ចឺហាន់ទាញសៀវភៅជិតបញ្ចេញកែវភ្នែកកំសត់គួរអោយស្រឡាញ់ដាក់រាងក្រាស់
"បាន! សួរមកចឹង សួរហើយក៏ទៅវិញ"កុងជិន
"លោកគ្រូជិន មិនអោយខ្ញុំចូលក្នុងសិនទេហេ?"ឬមួយភ្ញៀវមកដល់មិនទទួលភ្ញៀវហាក់មិនសមសោះ
"ហ៊ឹម!"កុងជិនដកដង្ហើមធំមុននឹងងាកខ្លួនទៅចំហៀងអោយរាងតូចចូលក្នុង
"Wow....មើលទៅបន្ទប់របស់លោក ពិតដូចជារូបរាង ស្អាតបាតល្អខ្លាំងណាស់"ចឺហាន់សម្លឹងមើលជុំវិញបន្ទប់ខុនដូ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អខ្លាំងណាស់ដូចម្ចាស់ចឹង ដើរមកអង្គុយសាឡុងរាងតូចក៏ចាប់អារម្មណ៍ភ្លឹក នឹងក្រដាសដែលដាក់នៅលើតុ
"អង្គុយចុះ សួរហើយក៏ចាកចេញ"កុងជិនប្រញាប់យកក្រដាសលិខិតអញ្ជើញនោះទៅទុកបាត់
"លោកក៏ចិត្តដាច់យ៉ាងនេះ យ៉ាងណាក៏អោយខ្ញុំអង្គុយអោយក្ដៅគូថសិនដែរ"ចឺហាន់
"សាឡុងខ្ញុំក៏មិនមែនម៉ាសុីនចម្អិនដែរ"កុងជិនអង្គុយចុះក្បែរចឺហាន់នោះឯង ស្រាប់តែទូរស័ព្ទដៃរបស់ចឺហាន់រោទ៍ឡើង ក្នុងscreenលោតពាក្យថា<<បុរសសុភាពមីងយូ>>
វុឹង!វុឹង!
"ខ្ញុំលើកទូរស័ព្ទសិន"ចឺហាន់ទាញទូរស័ព្ទមកលើកដាក់ត្រចៀក ចំពោះមុខរបស់កុងជិន ហើយខ្សែសម្លេងបន្លឺឡើងធ្វើអោយកុងជិនអង្គុយជិតនឹងលឺដូចគ្នា
(អាឡូ ចឺហាន់កំពុងនៅឯណា?)មីងយូ
"គ...គឺនៅខុនដូ"ចឺហាន់និយាយបណ្ដើរ មើលទៅកុងជិនបណ្ដើរ ស្របពេលដែលនាយកំពុងមើលគេដូចគ្នា
YOU ARE READING
កំណត់ត្រាលោកា
Contoសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?