កន្លងទៅអស់កាលមួយរយៈពេល ថ្ងៃនេះគិលានុបដ្ឋាយិកាបានចូលមកចាក់ថ្នាំនឹងពិនិត្យសុខភាពរបស់ចឺហាន់បន្តទៀត នាងបានរៀបចំម្ហូបអាហាររួចជាស្រេចសម្រាប់អ្នកជំងឺ ប៉ុន្តែអ្នកហាក់មិនសហការសោះ
"យកចេញទៅ! មិនញាំ មិនឃ្លាន"ចឺហាន់សម្លក់មុខគិលានុបដ្ឋាយិកាឡើងថ្លែរ ខឹងផង គុំផង មួយថ្ងៃយកម្ចុលចាក់ថ្នាំមករហូត ស្អប់មុខខ្លាំងណាស់
"បើម្ចាស់តូច មិនញាំថ្នាំ ហើយមិនហូបទៀត សុខភាពនឹងខ្សោយ ពេលនោះលោកម្ចាស់ប្រាកដជាពិបាក"
"ត្រូវហើយ កូនញាំអីសិនទៅ ហើយលេបថ្នាំង វាអាចជួយអោយឆាប់ជាងប្រសើរឡើង"លោកស្រីចាង
"បើគេមិនមកទេ....អោយប្រពន្ធគេដេកស្លាប់នៅនឹងទៅ!"
"ចឺហាន់ កុំរឹងរូសបានទេកូន! កុងជិនគេរវល់ពិតមែន ទើបផ្ញើរម៉ាក់អោយមើលកូនជំនួសណាកូន"លោកស្រីចាងក៏សុំចុះចាញ់កូនប្រុសដែរ ព្រោះកូនគាត់កូរពេទ្យសម្បើមដៃដែរ
"ចាំខ្ញុំតេទៅគាត់ ម៉ាក់នាំគ្នាចេញសិនទៅ"ចឺហាន់លើកទូរស័ព្ទមកចុចរករាវលេខអ្នកជាស្វាមី
"សុខចិត្តចាញ់ តេរកបងមុនម្ដងចុះ"ចឺហាន់លើលេខនោះ រហូតដល់មួយសន្ទុះនៅមិនទាន់មានអ្នកទទួលទៀត ចិត្តក្ដៅក្រហាយកើតឡើងភ្លាមៗ ទើបចឺហាន់ដោះសេរ៉ូមគប់ចោលកាន់ទូរស័ទ្ទដើរចេញពីបន្ទប់
@ក្រុមហ៊ុនជិនស៊ូក្រុប
បុរសសង្ហារពាក់អាវហំហាន ដើរចេញពីបន្ទប់ប្រជុំនឹងមានម្ចាស់ភាគហ៊ុនធំក្បែរនោះដែរ រាងក្រាស់កុងជិនទៅប្រជុំរួសរាន់លឿនបានភ្លេចទូរស័ព្ទនៅការិយាល័យ"ខ្ញុំពិតជាសរសើរលោកដោយស្មោះ ឆ្លាតវៃមានសមត្ថភាពហើយពូកែទៀត ខ្ញុំជឿជាក់ថាលោកអាចធ្វើបាន"
"មិនអីទេ លោកឈាន គម្រោងរបស់យើងបន្តទៅហើយ លែងមានឧបសគ្គទៀតដែរ"កុងជិន
"បាទ ចឹងខ្ញុំទៅសិនហើយ"
ពួកគេទាំងអស់បំបែកផ្លូវគ្នារាងខ្លួន ចំណែកកុងជិនដើរចូលបន្ទប់ជាមួយនឹងលេខាស្រីម្នាក់នាងឈ្មោះឆាន់ហ័រ កុងជិនមកដល់អង្គុយកៅអីបើកកុំព្យូទ័រយ៉ាងប្រញាប់ ធ្វើការងារបន្តមួយទៀត នាយកក្រុមហ៊ុនតែងតែបែប បើរវល់ រវល់ដល់ឆ្កួត បើទំនេរវិញ មួយសេរីអត់ខ្វល់
YOU ARE READING
កំណត់ត្រាលោកា
Historia Cortaសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?