# ស្រឡាញ់គឺទុកចិត្តហើយ
ពេលវេលាចេះតែកន្លងទៅមុខថ្មិចបើកៗដល់ថ្ងៃរះថ្មីទៅហើយ ចូវ ជឺស៊ូកំលោះតូចរបស់យើងរស់នៅដំណាក់រាជទាយាទបាន៣ខែពេញទៅហើយ រាងតូចស្រស់បស់ជាងមុនច្រើនណាស់ដោយមានការថែយ៉ាងយកចិត្តទុកពីរាងក្រាស់"រាជទាយាទ ថ្ងៃនេះទូលបង្គំ ធ្វើស៊ុបថ្វាយទ្រង់"ជឺស៊ូរត់ចូលមកដោយមានកាន់ស៊ុបក្នុងដៃមក
"កុំរត់ប្រយ័ត្នដួល"វិនយៀកស្ទុះទៅចាប់ដៃជឺស៊ូកុំអោយដួល
"មិនអីទេ ទូលបង្គំធ្វើស៊ុបខ្លះ សាកដោយខ្លះទេ?"ជឺស៊ួដាក់ចានស៊ុបនៅលើតុ
"របស់អូនជាអ្នកធ្វើ មិនសោយម៉េចបាននោះ"ទ្រង់ប្រែទឹកមុខញញឹមស្រស់ស្រទន់ អោយតែជឺស៊ូធ្វើទោះលទ្ធផលបែបណាក៏ទ្រង់សោយអោយអស់ដែរ
"......."ជឺស៊ូក្ដាប់ដៃទាំងគូនឹងជាយអាវ ភ័យរឹងខ្លួនដោយសម្លឹងមើលចានស៊ុប រាងក្រាស់ដួសស៊ុបមកជិតច្រមុះមិនទាន់ដាក់ចូលមាត់ទេ រាងតូចចិត្តអន្ទះអន្ទែងលែងសុខខ្លួន ប៉ុន្តែទីបញ្ចប់ទ្រង់នៅតែញញឹមរួចដាក់ចូលមាត់ដោយមិនស្ទាក់ស្ទើរទេ រហូតដល់អស់ពីចាន
"អូហូ....ផ្អែមល្ហែមដល់ម្ល៉ឹងផងម្ចាស់បង"វិនយីបោះជំហានចូលមកទាំងញ៉ោះទៅបងប្រុសខ្លួន
"សូមក្រាបថ្វាយបង្គំ ព្រះ..."ជឺស៊ូសម្រួលអារម្មណ៍ធម្មតាវិញ ប៉ុន្តែចិត្តខាងក្នុងដូចមិនអាចសម្រួលដូចការគិតទេ ចិត្តមួយមានអារម្មណ៍ខុសឆ្គង តែចិត្តមួយយល់ថាការសងសឹកគឺជារឿងដែរគេចង់ធ្វើយូរមកហើយ
"មិនបាច់គួរសមទេ"វិនយីលើកដៃក្រវីមិនបាច់គោរពអីច្រើនទេ
"តើទ្រង់នឹងព្រះបុត្រាទី2យាងទៅណាមែនទេ?"
"មានការ ព្រះអង្គហៅចូលគាល់"លឺសម្ដីវិនយីហើយធ្វើអោយជឺស៊ូគាំងលែងនិយាយចេញ
"ចាំបង បងនឹងត្រឡប់មករកអូនវិញ"វិនយៀកមានបន្ទូលចប់ ដើរចេញទៅជាមួយនឹងវិនយីជាប្អូន
នៅក្នុងសំណាក់ធំទូលាយមានរចនាបថយ៉ាងប្រណិត រាងក្រាស់វិនយៀកនឹងវិនយី ពីរនាក់បងប្អូនបើកទ្វារចូលក្នុង ដោយមានបុរសវ័យចំណាស់ឈរក្រព័ន្ធដៃបែរខ្នងចំពោះទ្រង់ទាំងពីរ
YOU ARE READING
កំណត់ត្រាលោកា
Kurzgeschichtenសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?