នៅក្នុងតុអាហារដ៏រីករាយមួយ ម្ហូបអាហារទទាំងអស់ត្រូវបានបំពាក់លើតុជាច្រើន សមាជិកទទាំងអស់អង្គុយជុំគ្នាវង្វេងតុមូល
"កុងជិន ប៉ាសួរឯងបន្តិច....តើពួកកូនស្គាល់គ្នានៅកន្លែងណា?"លោកប្រុសចាងសួរទៅកុងជិន តែកុំមើលមុខរបស់ចឺហាន់ភ័យរឹងខ្លួនអស់ហើយ
"គឺនៅហាងតែទឹកដោះគោមួយឈ្មោះស៊ាវមុី"ចម្លើយរបស់កុងជិនធ្វើអោយចឺហាន់ធូរទ្រូងបន្តិច
"ម៉ាក់ចង់ដឹងកូនចូលចិត្តចឺហាន់ត្រង់ណា?"លោកស្រីចាងឆ្លៀតសួរទៅកុងជិន
"ម៉ាក់!!!!"ចឺហាន់ហៅឈ្មោះម្ដាយ ខ្លាចថាកុងជិនឆ្លើយមិនបាន អោយគេសម្ដែងបើសម្ដែងមិនត្រូវប្រាកដជាចប់ហើយ
"ចេះតែឆ្លើយទៅ ខ្ញុំមិនប្រកាន់ទេ"ចឺហាន់អោនខ្សឹបប្រាប់កុងជិន
"ចាង ចឺហាន់!!!"លោកស្រីចាងស្រែកហៅឈ្មោះកូន បើគេស្រលាញ់កូនគាត់មែន គេត្រូវតែដឹងគ្រប់យ៉ាងពីកូនគាត់ មិនមែនចេះតែស្រឡាញ់ទេ
"ចឺហាន់ជាមនុស្សទៀងត្រង់ ស្មោះត្រង់ ចរិតរពិសរស់រវើក ឆ្លាតក្នុងការដោះស្រាយបញ្ហា ហាមឃាត់ក៏ធ្វើនឹង"កុងជិនចម្លើយមកធ្វើអោយចឺហាន់អង្គុយក្ដៅស្លឹកត្រចៀក មិនមែនសរសើរទេដៀលមងហា
"ល្អខ្លាំងណាស់ ញាំទៅ អនាគតកូនប្រសារ"លោកស្រីចាងដួសស៊ុបអោយកុងជិន នាយទាក់ទើឆ្លើយមិនចេញទើបក្រលេកទៅចឺហាន់កំពុងពែបមាត់ពែបកសុំអង្វរនាយ អោយសម្ដែងជាមួយគេ
"បាទ អរគុណ"កុងជិន
"ម៉ាក់គាត់រាងអៀនច្រើនបន្តិចហើយ"ចឺហាន់
"ចឺហាន់ ញាំបន្លែខ្លះទៅជួយសុខភាពណា"មីងយូក៏បានដួសបន្លែខ្លះដាក់ក្នុងចានរបស់ចឺហាន់
"អរគុណច្រើន"
"......"កុងជិននៅធម្មតាញាំបាយធម្មតាមិនមាត់កអីទេ
"មីងយូ បងមករកម៉ាក់បានប៉ុន្មានថ្ងៃហើយ?"
"ប្រហែលកន្លះខែហើយ ណាមួយចង់មកលេងម៉ាក់ក្មេកផង"មីងយូ
"ត្រូវហើយ ប៉ានឹងម៉ាក់ញាំអីរួចហើយ កូនបីនាក់ញាំចុះ ម៉ាក់ទៅខាងលើហើយ"លោកស្រីចាងនឹងប្ដីរបស់គាត់ឡើងទៅខាងលើបាត់ទៅ ទុកអោយបីនាក់អង្គុយញាំបាយជុំគ្នា
YOU ARE READING
កំណត់ត្រាលោកា
القصة القصيرةសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?