ភាគទី29 យើងបំពេញបំណង

8 2 1
                                    

សេះ3ក្បាលបោលសំដៅចូលរាជវាំងហាន់យ៉ាងលឿន រហូតដល់ចំកណ្ដាលរាជវាំងទើបសម្រេចចិត្តឈប់ ខាងជឺស៊ូនឹងអុីម៉ូគេធម្មតាទេជិះសេះតែមួយអោយជឺស៊ូជិះពីមុខរីឯទ្រង់ជិះខាងក្រោយ ខុសឡើយតែគូខាងវិនយៀកជិះដាច់ដោយឡែកពីគ្នា

"នាងត្រឡប់ទៅដំណាក់វិញទៅ!"វិនយៀក

"ប៉ុន្តែ....."ព្រះនាងម៉ៅឈីងហាក់មិនចង់ចាកចេញនោះឡើង ត្បិតទ្រង់ប្រើក្រសែភ្នែកកំណាចទើបនាងព្រមចាកចេញ

"មោះ! ជឺស៊ូ!"អុីម៉ូលាដៃស្រវាចាប់រាងតូចចុះពីលើសេះ

"អរគុណទ្រង់ហើយ"ជឺស៊ូ

"នៅឈឺទៀតទេ?"ព្រះបិតាលោតជង្គង់ចុះអោនមើលជើងរបស់ជឺស៊ូទាំងព្រួយបារម្ភ

"លែងឈឺហើយ បើអោយដើរលេងបានមួយឆ្ងាញ់ ហិហិ"

"ចេះកំប្លែងណាស់យើងនៀក! ត្រូវហើយ...ថ្ងៃនេះជាថ្ងៃគេប្រារព្ធពិធីបុណ្យព្រះចន្ទ យប់នេះ! ទៅដែរទេ?"

"ទៅតើស! ខានចេញដើរលេងយូរហើយ មិនទៅម៉េចនឹងកើត"
  សកម្មភាពឃើញផ្ទាល់ជាក់ស្តែងនៅនឹងភ្នែកទាំងគូនេះបើនេះនិយាយពី គ្រឺតក៏គ្រឺត ខ្នាញ់ក៏ខ្នាញ់ បើខឹងវិញមិនដឹងលើកទីប៉ុន្មានរាប់មិនអស់

"ត្រៀមទៅសាងសៀវបើកសានាការថ្ងៃស្អែកពេលព្រឹក!"វិនយៀកមានចេតនានិយាយអោយលឺៗដល់ជិតត្រចៀកមនុស្សមួយចំនួន រួចដើរទៅមុខបានបន្តិច ងាកមកម្ដងទៀត

"រៀបចំដំណាក់អោយរាជទាយាទផង ចំណែកឯងមកតាមយើង"វិនយៀកចង្អុលទៅរាងតូចជឺស៊ូ

"រឿងអីទូលបង្គំត្រូវទៅតាមទ្រង់? ណាមួយទូលបង្គំបានចេញផុតពីរាជវាំងហាន់ហើយមិនចឹងទេ?"បើគេមកវិញជាមួយព្រះបុត្រាអុីម៉ូ ចឹងពេលនេះគេដូចជាភ្ញៀវអញ្ចើញយ៉ាងចឹង មិនមែនជាអ្នកបម្រើរាជវាំងហាន់ទៀតដែរ

"ល្អ! ល្អខ្លាំងណាស់"វិនយៀកឆ្លើយតបទៅវិញទាំងខឹងខ្នាញ់សម្ដីអាងរបស់រាងតូច ស្របពេលនោះស្រាប់តែមានជំនួយការសម្ងាត់របស់ទ្រង់ម្នាក់រត់ចូលមក

"ព្រះអង្គ! ព្រះអង្គ!"

"និយាយទៅ"វិនយៀកបន្ទាបខ្លួនបន្តិចដើម្បីអោយជំនួយការសម្ងាត់របស់គាត់និយាយខ្សឹបប្រាប់ទ្រង់

កំណត់ត្រាលោកាWhere stories live. Discover now