រាងកាយកំលោះតូចត្រលប់ចូលសភាពដើមវិញ នៅចំពោះមុខបុរសវ័យចំណាស់ម្នាក់ គាត់គឺជារាជគ្រូគ័ន ជាគ្រូមន្តអាគមជំនិតរបស់វិនយៀក
"យ៉ាងម៉េច ប៉ុណ្ណឹងជឿនៅ? ទ្រង់មិនស្រឡាញ់ឯងទៀតទេ"
"ចុងក្រោយហៃសានស្លាប់ដោយសារអី?"ជឺស៊ូមិនអស់ចិត្តសួរគាត់បន្ថែម
"រៀបអភិសេកជាមួយព្រះនាងម៉ៅឈីងបាន3សប្ដាហ៍ ទ្រង់សោយទិវង្គតដោយរោគាពាធ ប៉ុណ្ណឹងហើយអត់ជឿ អត់ចេះឈឺទេ?"
"លោកគ្រូមើលមាត់ខ្ញុំ អត់!!!! អត់ជឿ"ជឺស៊ូឆ្លើយឌឺដងរាជគ្រូគ័ន ធ្វើឱ្យគាត់ដកដង្ហើមធំ
"ហឺយ!!! វិន យៀក មើលប្រពន្ធរបស់ទ្រង់ ក្បាលរឹងខ្លាំងណាស់"គាត់អស់អីនិយាយហើយ ប្រាប់ហើយប្រាប់ទៀតនៅតែមិនស្ដាប់
"ហេ!!! លេងអាងហៅប្ដីខ្ញុំ..."
"បានហើយ ឈប់ទៅ! ឯងតាមទ្រង់ប៉ុណ្ណាក៏ទ្រង់មិនដដែល ខំប្រឹងធ្វើអីនាំហត់នឹង"
"ខ្ញុំមិនជឿថា ខ្ញុំយកឈ្នះបេះដូងគាត់មិនបានទេ ឆាប់នាំខ្ញុំទៅ កុំតាប៉ែ!"
"បានៗ ទ្រង់ចាប់ជាតិម្ដងទៀតហើយ ខ្ញុំក៏ជួយឯងលែងបានទៀតដែរ"រាជគ្រូគ័នរលាយបាត់ផុតពីភ្នែករបស់ជឺស៊ូ
"ជាតិក្រោយៗ បងលែងស្រឡាញ់អូនហេ? ហឹស! បើបងមិនស្រឡាញ់អូន ជាតិណាក៏ដោយអូននឹងទៅក្រឡុកជីវិតបងអោយបែកវល់"ជឺស៊ូអស់សើចបន្តិច មុននឹងរលាយខ្លួនប្រាណ
YOU ARE READING
កំណត់ត្រាលោកា
Kurzgeschichtenសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?