ភាគទី26 តមាត់គ្មានដាច់សម្លេង

4 2 1
                                    

  ពន្លឺព្រះអាទិត្យរះពីទិសខាងកើតមកប៉ះចំផ្ទៃមុខសរម៉ត់រលោងស្រាលដូចក្រដាសស ដៃស្រឡូនយកដៃមកបិទបាំងពន្លឺដែលកំពុងចែងចាំងហើយ ស្រែកទាំងមមីមមើមិនទាន់ក្រោក

"លោកប្ដី! ជួយបិទវាំងននទៅចាំងណាស់"

"វាំងនន?"សម្លេងមនុស្សស្រីសក់វែងត្រឹមចង្កះ កំពុងឈរមើលមករាងកាយកំពុងគេងស្ដូបស្ដឹង ស្រាប់តែស្ទុះងើបភ្លាម

"អ្នកណាគេ!!!"

"ជឺស៊ូឯងយ៉ាងហើយ? មិនចាំយើងទេ?"នាងសួរទាំងងើងឆ្ងល់នឹងកាយវិការរាងតូច

"ជឺស៊ូ?"លឺបែបនេះទើបរាងតូចក្រោកឡើងយ៉ាងសំដៅទៅរកកញ្ចក់ មើលរូបរាង មុខមាត់ យកដៃស្ទាបសក់ខ្លួនឯង

(ខ្ញុំត្រឡប់មកវិញ? ហេតុអ្វីមានរឿងបែបនេះទៅវិញ?)

"ជឺស៊ូ! ជឺស៊ូ! ឯងមានស្រួលខ្លួនត្រង់ណា? ឬមួយធ្លាក់ទឹកហើយមានបញ្ហាបាត់បង់ការចង់ចាំ?"

"ថាម៉េច? ខ្ញុំនឹងហេ ធ្លាក់ទឹក?"រាងតូចចង្អុរខ្លួនឯង ចឹងតើស! បានពេលគេក្រោកមកមានអារម្មណ៍ថាឈឺខ្លួនម្ល៉េះ

"ត្រូវហើយ! ឯងធ្លាក់ទឹក"នាងមានឈ្មោះហ័ងអិនជាអ្នកបម្រើក្នុងដំណាក់ខាងក្រោយ

"អ្នកណាជាអ្នកធ្វើ?"រាងតូចចង់ដឹងខ្លាំងណាស់អ្នកហ៊ានធាក់គឺទម្លាក់ទឹក មិនស្គាល់មេឃខ្ពស់ដៃក្រាស់មែន!!

"គឺព្រះអង្គ!"

"មួយណា?"រាងតូចចង់ដឹងថាម្នាក់ស្រាប់តែលឺសម្លេងមេការចាំងនៅខាងក្រៅស្រែកហៅពួកគេទាំងពីរ

"ហ័ងអិនចេញមកខាងក្រៅ ហើយចុះអ្នកជំងឺនៅដេកស្ពឹកដល់ណាទៀត! ម៉េចមិនព្រមទៅធ្វើការ"មេការចាំងចូលមកដល់បន្ទប់ស្រែកជំទាលស្ដីពួកគេទាំងពីរយ៉ាងចាស់ដៃ ធ្វើឱ្យហ័នអិនប្រញាប់ប្រញាលងើបធ្វើការចំណែកជឺស៊ូដើរតាមពីក្រោយ

"សម្ដីអាក្រក់ កែប្រែមិនបានមែន"ជឺស៊ូនិយាយខ្សឹបខ្សៀវតែម្នាក់ឯង និយាយត្រង់ខ្នាញ់យីបុិនឹងតាំងពីដើមមងហាជឺស៊ូរបស់យើង ត្រង់មេការនោះសម្ដីអាក្រក់ពេក

"ឈប់សិន! ជឺស៊ូ! ឯងនិយាយស្អីមិញ?"

"គ្មានទេ មេការចាំង! ខ្ញុំមិនបាននិយាយអ្វីឡើយ"ជឺស៊ូក្រវីក្បាលធ្វើមិនដឹង

កំណត់ត្រាលោកាWhere stories live. Discover now