ភាគទី11 កែវភ្នែកប្រឆាំងគ្នា

10 2 1
                                    

  រថយន្តមួយគ្រឿងបើកបរលើផ្លូវហាយវ៉េទាំងកណ្ដាលយប់ក្នុងល្បឿនលឿន បើយើងទៅមើលអ្នកបើកឡើងក្រញ៉ូវមិនសូវស្រស់ប៉ុន្មានទេ នៅកាបីនខាងមុខមានមនុស្សពីរនាក់កុងជិននឹងចឺហាន់នោះឯង សភាពឡានចាប់ផ្តើមស្ងប់ស្ងាត់ព្រោះអ្នកដែលចូលចិត្តនិយាយច្រើនគេងលក់ តែមិនលក់ឬបើភ្នែកបិទ រីឯដៃវិញទៅឆ្កឹះឆ្កៀលនាយកំពុងបើកឡានទៅវិញ

"បើដឹងចឹង អោយគេប៉ះពាល់ធ្វើអី?"កុងជិនចោទសំណួរមួយឡើងរកចឺហាន់ដែលកំពុងធ្វើពុតដេកលក់នោះ

"បារម្ភពីខ្ញុំមែន?"ចឺហាន់និយាយមិនទាន់ចប់ ក្នុងឡានរបស់កុងជិនលឺសម្លេងមួយឡើង កុងជិនក៏ចុចលើកញ្ចក់ទូរទស្សន៍ឡាន គឹមានខលមករកនាយ

"ស្ងាត់កុំមាត់!"កុងជិនឆ្លៀតហាមម្ដងទៀតគំរាមមិនអោយចឺហាន់និយាយ

"មានរឿងអីនិយាយមក ស៊ាវជ័ង"កុងជិន

(ចា! នាងខ្ញុំឃើញរកទីតាំងអ្វីដែរលោកម្ចាស់ចង់បានហើយ...តើត្រូវការអោយធ្វើឬក៏លោកម្ចាស់ទៅដោយខ្លួនឯង)ស៊ាវជ័ង

"ខ្ញុំទៅដោយខ្លួនឯងទីតាំង?"កុងជិន

(ជាំងសុី ភូមិផ្កាស្រស់)

"អឹម!"ចឺហាន់គ្រាន់តែលឺភ្លាម បញ្ចេញសម្លេងភ្ញាក់ផ្អើល

(លោកម្ចាស់ មានភ្ញៀវមែនទេ?)

"គ្មានអីទេ បិទទៅ ខ្ញុំរវល់បើកឡាន"កុងជិន

"លោកម្ចាស់ លោកនឹងទៅភូមិផ្កាស្រស់មែនទេ?"ចឺហាន់និយាយត្រាប់តាមស៊ាវជ័ងដែរហៅលោកម្ចាស់តាម

"ត្រូវហើយ កុំនិយាយត្រាប់តាមស៊ាវជ័ង"កុងជិន

"ចុះម៉េចគេហៅលោកម្ចាស់ចឹង?"ចឺហាន់

"ឯងគិតមើល នាយករបស់ក្រុមហ៊ុនជិនស៊ូ ឈ្មោះអី?"កុងជិនសាកសួរវិញអោយរាងតូចឆ្លើយវិញ

"ក្រុមហ៊ុនជិនស៊ូទើបតែហៅខ្ញុំថតស្ពតតើស! មីងយូប្រាប់ខ្ញុំថាគាត់ឈ្មោះកុងជិន! ហា....កុងជិនហេ?"ចឺហាន់ភ្ញាក់ផ្អើលពាក្យចុងមាត់របស់ខ្លួនឯង

"ក្រុមហ៊ុនជិនស៊ូផលិតប្រេនម៉ាកទឹកអប់ល្បី ខ្ញុំចូលចិត្តណាស់"ចឺហាន់គ្រាន់តែលឺឈ្មោះភ្លាមសប្បាយ ទឹកអប់ជិនស៊ូជា idolរបស់ចឺហាន់យូរហើយធ្វើមកក្លិនប្រហើរ មិនឆួលពេកទេ

កំណត់ត្រាលោកាWhere stories live. Discover now