ភាគទី9 កូរថែមក្រឡុក

12 2 1
                                    

   រំលងដល់ថ្ងៃបន្ទាប់ចឺហាន់បានយកអីវ៉ាន់មកនៅខន់ដូខាងខេត្តសុីឈាន់ អ្នកជញ្ជូនអីវ៉ាន់នាំគ្នាស្វះស្វែងជញ្ជូនអីវ៉ាន់ទៅជាន់ខាងលើបន្ទប់ រហូតដល់អស់

"អរគុណហើយណា"ចឺហាន់ញញឹអរគុណមុនពេលពួកគាត់ចាកចេញរួចបិទទ្វារបន្ទប់ មើលជុំវិញបរិវេណបន្ទប់

"ល្អ គួរសម!"
វុឹង វុឹង
  សម្លេងលោតចេញមកក្នុខោប៉ៅរបស់ចឺហាន់ រាងតូចស្រវេស្រវាចាប់លើកដាក់ត្រចៀក

"អាឡូ ម៉ាក់!!!"

(យ៉ាងម៉េចកូន! មកដល់សុីឈាន់ហើយមែនទេ?)

"បាទមកដល់ហើយ...."ចឺហាន់ដកទូរស័ព្ទពីត្រចៀកហើយឡោតស្ដាប់វិញ រៀបចំអីវ៉ាន់បណ្ដើរនិយាយបណ្ដើរចំណេញជាង

(ពេលទៅដល់នឹង រកដៃគូមួយទៅណា ម៉ាក់យល់ថាល្អសម្រាប់កូន)

"លោកស្រីខាង បន្ទាន់ពេកទេដឹង?"ចឺហាន់និយាយញ៉ោះម្ដាយ មើលទៅបង្ខំអោយគេរកដល់ហើយ

(អីយ៉ា...ឯងក៏ធំដែរហើយ ប្រញាប់ប្រញាល់ទៅប្រយ័ត្នគ្មានអ្នកយក)

"មនុស្សពេញមួយផែនដី រឿងអីរកមិនបាននោះម៉ាក់ ពេលក្រោយក៏វាមិនហួស"

(ម៉ាក់មិនខ្វល់ទេ បើឯងរកមិនបាន ទុកអោយម៉ាក់វិញ)ទូរស័ព្ទទំនាក់ទំនងត្រូវកាត់ត្រឹមនឹង

"ម៉ាក់!!!"គេមិនចង់បានទេ ធម្មតានៅពេលដែលយើងរើសគូជីវិតមួយចូលមក ត្រូវតែរើសដោយការពេញចិត្តនឹងស្រឡាញ់ដោយមិនបង្ខិតបង្ខំទើបអាចរស់នៅជាមួយគ្នាបាន

   ចឺហាន់រៀបអីវ៉ាន់ដាក់ចូលផ្ទះទាំងស្ដ្រេស តានតឹងអារម្មណ៍ មួយថ្ងៃៗគិតតែពីតេមកតឿនគេអោយឆាប់មានសង្សារ អោយរកសង្សារឯណាបានភ្លាមនោះ រាងតូចបើកទ្វារចេញមកយរខាងមុខ ឈរបានមួយសន្ទុះ ភ្នែកតូចថ្លារេទៅចំបន្ទប់មួយនៅខាងក្រោម បុរសវ័យក្មេងក្នុងដៃកាន់ប៉ាន់ស្រោចផ្កាចេញមក

"ហា! គេរស់ទីនេះដែរតើស!!"ចឺហាន់មើលទៅឃើញថាកំលោះវិទ្យាសាស្រ្តកាលពីម្សិលមិញតើស! ហេតុអ្វីក៏ចៃដន្យយ៉ាងនេះ
រាងតូចដាក់ដៃលើបង្កាន់ដៃបន្ទប់ច្រត់ចង្ការមើលទៅរាងក្រាស់ដែលកំពុងស្រោចផ្កានៅខាងក្រោម ទាំងញញឹមម្នាក់ឯង
   ពេលព្រឹកជាថ្ងៃរាងតូចរៀបចំស្ទុះទៅជួបមនុស្សម្នាក់
*អាហារដ្ឋាន

កំណត់ត្រាលោកាWhere stories live. Discover now