តុក! តុក!
សម្លេងនៅខាងក្រៅមាត់ទ្វារបន្លឺឡើង"អញ្ជើញចូលមកចុះ"ដុងទ័រសុងឈីទម្លាក់ប៊ិចចុះមើលទៅទ្វារ កំពុងបើកកំលោះសង្ហារដែលចូលមក
"និយាយមក"កុងជិនដាក់គូថអង្គុយចុះ រង់ចាំស្ដាប់សុងឈីនិយាយ
"អ្នកដែលទើបមកពីវះកាត់តែងតែបែបនេះ អាចមានប្រតិកម្មនឹងមានការឈឺចាប់ ឯងកុំបារម្ភអីប៉ុន្តែ....."
"ប៉ុន្តែស្អី??"
"ដោយសារតែប្រពន្ធឯងជាមនុស្សប្រុស ពេលដំបូង សង្ឃឹមវា100%ហើយ តែគេមានប្រវត្តិទារករលូតក្នុងផ្ទៃបែបនេះ សឹងតែ10%ក៏មិនអាចមានទៀតដែរ"សុងឈីក្រវីក្បាលអង្ឃឹមជាមួយរឿងនេះដែរ ព្រោះភាគរយតិចតួចណាស់ដែលពួកគេអាចមានកូនម្ដងទៀត
"អ្នកបញ្ហាចេញបាត់ ផ្ដល់ទានទោសមកយើងធ្វើអីទៅ?"កុងជិនងើបក្រោកបើកទ្វារចាកចេញមកដល់ខាងក្រៅបន្ទប់ភ្លាម សម្លឹងមើលទៅបន្ទប់វះកាត់ ដែលយកកូនរបស់ពួកគេចាកចេញឆ្ងាយ តំណក់ទឹកភ្នែកសុទ្ធៗហូរកាត់ថ្ពាល់ដូចព្យុះបោកបក់លើវាលសមុទ្រទុក្ខ តែនាងនៅតែជូតទឹកភ្នែកចេញអោយស្អាតហើយបន្តដំណើរទៅមុខ ជីវិតរបស់យើងម្នាក់ៗតែងតែមានឧបសគ្គសំខាន់អោយតែយើងចេះគ្រប់គ្រង នឹងប្រឹងប្រែងតស៊ូទៅមុខមិនរាថយនោះគង់តែមានថ្ងៃប្រសើរឡើងជាមិនខាន គ្រាន់តែជារឿងមុននឹងក្រោយប៉ុណ្ណោះ
ក្រាក!!!
កុងជិនបើកទ្វារបន្ទប់ក្នុងដៃកាន់ថង់កូននំខេកដែលចឺហាន់ចូលចិត្ត រួមទាំងបបរគ្រឿង ស៊ុបមាន់ក្ដៅដើម្បីប៉ូវសុខភាព"ម៉ាក់! ត្រូវមានការទៅកន្លែងណាផ្សេងទេ? កូននៅមើលចឺហាន់ក៏បាន"កុងជិនដាក់អីវ៉ាន់ចុះ រួចមើលទៅឪពុកម្តាយក្មេកទាំង២ មើលពួកគាត់បាក់កម្លាំងខ្លាំងណាស់មកពីឆ្ងាយផង នៅមើលចឺហាន់ទៀត
"មិនអីទេកូន!"
"ម៉ាក់សម្រាកចុះ...នេះបន្ទប់អាផាមិនរបស់ខ្ញុំមាននៅក្បែរនេះ ប៉ាម៉ាក់សម្រាកចុះកូននៅទីនេះបាន"កុងជិនបានហុចកាតលេខបន្ទប់ ដើម្បីឲ្យពួកគាត់ទៅសម្រាកនៅអាផាមិនគេចុះ រួចហើយគេនៅកំដរមើលថែចឺហាន់វិញ
"ចឹងក៏បាន សម្រាកផងណាកូនប្រយ័ត្នឈឺ"លោកស្រីចាងឆ្លៀតផ្ដាំផ្ញើមុនពេលបើកទ្វារចាកចេញ រាងក្រាស់ងក់ក្បាលស្ដាប់តាមបង្គាប់ម្ដាយក្មេក សម្លេងទ្វារត្រូវបានបិទជិតយ៉ាងល្អ ទើបកុងជិនបែរងាកមករកប្រពន្ធវិញ
YOU ARE READING
កំណត់ត្រាលោកា
Historia Cortaសាច់រឿងបែបសង្ខេបខ្លី: ការស្រឡាញ់ផ្ដើមចេញពីការទុកចិត្តរវាងគ្នា ចុះបើគ្មានទំនុកចិត្តលើដៃគូសោះ តើអាចបន្តបានទេ?