ភាគទី24 នៅពេលបងក្បត់អូន...

16 2 2
                                    

@ម៉ោង9យប់
ចឺហាន់ត្រូវគេងលង់លក់ដោយសារថ្នាំងជ្រាបចូលខ្លួន ចំណែករាងក្រាស់កុងជិនកំពុងបន្តអង្គុយធ្វើការងាររហូតដល់ចប់សព្វគ្រប់ទើបទាញទូរស័ព្ទយកមកមើលឆាតទៅរកមនុស្សម្នាក់ដោយញញឹមញញែមមិនឈប់

"ប្ដី! មកគេងជាមួយអូនហេ!"ចឺហាន់ក្រោកឡើងងាកមើលកុងជិនកំពុងចុចទូរស័ព្ទឆាត

"អូនឯង! គេងទៅ...បងគេងលើសាឡុង"រាងក្រាស់ឆ្លើយតបតែដៃនៅចុចទូរស័ព្ទមិនព្រមទម្លាក់ ធ្វើឱ្យចឺហាន់ក្ដៅមុខក្ដៅមាត់ឆេវ!

"យ៉ាងម៉េច!!! ដេកជាមួយប្រពន្ធនឹងពិបាកទ្រាំមែន"

"ហ៊ឹម? ហើយថីទៀតហើយ?"កុងជិនមិនយល់ដែរសុខៗមកនាំឈ្លោះទាំងយប់

"នៅសួរថីទៀតហា! ឆាតជាមួយស្រីនឹងទៅ...ប្រពន្ធហៅមកដេកអត់ហេ"

"ទេ!...អោយបងម៉េចនៀក បើគ្រែពេទ្យតូចមួយនឹងសម្រាប់អ្នកជំងឺគេងតើស ហើយបងក៏មកមែនឆាតជាមួយស្រីដែរ"កុងជិន

"បើគេចង់គេងជាមួយយើង គេឡើងមកគេងហើយគេមិនមែនអោយនិយាយតាប៉ែទេ"ចឺហាន់ខឹងមួម៉ៅពេក បោះសម្ដីហើយគេងគ្របភួយឡើងជិតឆ្លៀតថែមសម្ដីទៀត

"ទៅ! ទៅ!...រកស្រីបងឯងទៅ"

"ហ៊ឹម? ទៅចឹងទៅ? បើដេកអត់កើតមែននឹង"កុងជិនដល់លឺចឹងលើសពីហួសចិត្ត តែមិនដឹងធ្វើម៉េចក៏ទុកទូរស័ព្ទបិទភ្លើងគេងទៅ

រហូតដល់កណ្ដាលអាធាត្ររាងក្រាស់ចាប់ផ្តើមមានអារម្មណ៍រសាប់រសល់នៅមិនសុខ មិនអារម្មណ៍ថាដូចចង្អៀតម៉េចមិនដឹង ទើបបើកភ្នែកឡើងមកឃើញរាងកាយតូចភ្លក់ៗគេងអោបកនាយជាប់មិនដឹងថាចុះពីគ្រែពេទ្យ មកគ្រែលើសាឡុងជាមួយនាយតាំងពីពេលណា សំខាន់ដៃជាប់សេរ៉ូទេតែអោបកនាយឡើងជាប់

"គេងចឹងទាល់តែបានមែន!!"កុងជិនមិនមានអីនិយាយច្រើនទេ ទាញប្រពន្ធតូចមកកៀកកើយជិតខ្លួនរួចយកភួយដណ្ដប់ ហើយអោបចឺហាន់វិញយ៉ាងជាប់ (ខានដេកអោបភរិយា៣ថ្ងៃដែរយូរគួរសម)
កាត់មកដល់ថ្ងៃព្រឹកគិលានុបដ្ឋាយិកាបានមកពិនិត្យចឺហាន់ម្ដងទៀតឃើញថាអ្វីៗបានប្រសើរឡើងហើយ ទើបត្រៀមលិខិតចេញពីមន្ទីរពេទ្យទៅអោយរាងក្រាស់ជាប្ដី បន្ទាប់មកពួកគេរៀបចំអីវ៉ាន់ដាក់ចូលក្នុងឡានដើម្បីត្រឡប់ទៅផ្ទះវិញ ចឺហាន់ដាក់គូថអង្គុយចូលឡានភ្លាមសម្លឹងរកមើលភាពមិនប្រក្រតីភ្លាម

កំណត់ត្រាលោកាWhere stories live. Discover now