part 6:loveᥫ᭡

166 28 20
                                    

នីគីបានជូនហុីសឹងមកដល់ហើយគេបើកឡានចេញទៅវិញបាត់ទៅ ហុីសឹងនាយខំបីជុងវ៉ុនមកដល់បន្ទប់ទាំងហត់សឹងស្លាប់បើជុងវ៉ុនតើប្រកាច់ប្រកិនពេញនឹងតែសំណាងហើយជុងវ៉ុនអត់បានវៃនាយឲ្យវៃនាយយ៉ាងមិចបើនីគីយកខ្សែមកចង់ដៃជាប់ហើយនឹង ហុីសឹងបីជុងវ៉ុនមកគេបោះរាងតូចទៅលើពូកមួយទម្លឹង

"ហូយ ចាប់ឯងមកនេះហត់សឹងស្លាប់"នាយឈរជិតជុងវ៉ុនដែលដេកលើគ្រែហើយស្រាយដៃឲ្យរាងតូច

ផាច់*កណ្ដាលមុខលោក  លីហុីសឹង

"លោកឆ្កួតឬជាហាស៎ ចាប់ចម្រិតស្រុកលោកគេធ្វើចឹងមែនទេយកស្អីមកញុកមាត់មិនថាទេតែអានេះស្រោមជើងហាស៎ អ្ហាយ"ជុងវ៉ុនទះនាយរួចស្ដីឲ្យគេខឹងមែនទែនហើយនេះគេមិនដែលខឹងនាយដល់ថ្នាក់នឹងទេមុខក្រហមអស់ហើយខឹងឡើងញ័រខ្លួន ចាប់គេមកហើយតែវាសំខាន់ឆ្ងាញ់ត្រង់អាយកស្រោមជើញុមមាត់នឹងតើដឹងទេគេខ្ពើម អ្នកណាមិនខ្ពើមនាក៎បើយកញុមមាត់ចឹងនោះ

"សុំទោស  ហិហិ ភ័យពេកបើឯងស្រែកចឹងនោះតែយ៉ាងណា៎ស្រោមជើងនឹងនៅថ្មីតើអុីមួយនោះគាត់ទើបទិញមកនឹង"ហុីសឹងឈរអេះក្បាលសើចដាក់គេ

"ម៉ាកៗនេះស្ទះខ្យល់ស្លាប់មិនខាន លីហុីសឹងខ្ញុំសួរលោកចាប់ខ្ញុំមកធ្វើអី"ជុងវ៉ុនគេសឹងតែបោកក្បាលឲ្យស្លាប់ទេ

"អ្នកណាឲ្យឯងទៅរៀបការធ្វើអី ខ្ញុំចាប់ឯងមកកុំឲ្យឯងទៅរៀបការ"ហុីសឹង

"ហាសហា ខ្ញុំចង់សើចណាស់ខ្ញុំមានគូរដណ្ដឹងមិនឲ្យខ្ញុំរៀបការហើយលោកវិញក្រែងដេញខ្ញុំចេញមិនចឹងឥឡូវខ្ញុំឈប់រំខានហើយលោកមកតាមចាប់ខ្ញុំធ្វើអីទៀត"ជុងវ៉ុនស្ដីគេខឹងមែនតើអាដេញគេចេញហើយនុងហា៎ដល់គេចេញអត់រំខានមកតាមចាប់វិញម្ដងគិតៗទៅហុីសឹងគិតអីឲ្យប្រាកដ ជុងវ៉ុនរកដើរចេញទៅវិញហើយតែរាងក្រាស់រហ័សណាស់គេចាប់រាងតូចផ្ដួលទៅលើពូកនឹងឡើងទ្រោបពីលើជាប់

"លែងខ្ញុំ លោកឆ្កួតមែនទេ លែងភ្លាម"ជុងវ៉ុនព្យាយាមរើតែគ្មានលទ្ធផលសោះបើគេនេះតូចយ៉ាងនេះ

"មិនលែងទេ "ហុីសឹង

"អាឆ្កួត  ចាំមើលខ្ញុំប្រាប់បងជេគឲ្យវៃលោកហើយ អូយចុះទៅធ្ងន់ណាស់មកសង្កត់លើមនុស្សចឹងមាឌឲ្យបុិនក្របី"ជុងវ៉ុន បើវាមែនមាឲ្យឡើងឌាំងមកសង្កត់លើគេនេះសង្ស័យស្អែកជុងវ៉ុនត្រូវក្រិនសម្ពស់ហើយមើលទៅ

Novel Collection (End)Where stories live. Discover now