រីករាយក្នុងការអាន
"ឯងមិនទាន់ដេកទេយ៉ូល"សុងហ៊ុនចុះមកនាយក៏ឃើញយ៉ូលនៅអង្គុយលើសាឡុងជក់បារី
"នៅទេចៅហ្វាយ តែចៅហ្វាយលេងដៃធ្ងន់ហេស"យ៉ូលទៅអង្គុយជិតសុងហ៊ុនហើយលោមុខទៅជិតនាយសួរទៅសុងហ៊ុន
"ឯងនិយាយស្អីយើងមិនយល់"សុងហ៊ុនរុញមុខយ៉ូលចេញហើយទាញបារីរបស់យ៉ូលមួយដើមយកមកជក់តាមពិតនាយក៏ចេះជក់ដែរគ្រាន់តែនាយនឹងយ៉ូលមិនសូវប្រើជាប្រចាំ
"កុំធ្វើពើខ្ញុំដឹងហើយ នេះណា៎សម្លេងអ្នកប្រុសតូចឡើងលាន់ដល់ខាងក្រោមណា ចៅហ្វាយលេងខ្លាំងពេកទេដឹងខ្ញុំឮតែអ្នកប្រុសតូចយំរហូត"យ៉ូលនិយាយទាំងសើចនាយស្ដាប់តែវគ្គជុងវ៉ុនយំនាយក៏ទៅបន្ទប់វិញបាត់អត់ចង់ស្ដាប់ទៀតទេវាព្រឺសម្បុរ
"ឯងនេះចេះដឹងរឿងចៅហ្វាយណាស់"សុងហ៊ុនមិនដឹងប្រកែកបែបមិចបើគេឮហើយនឹង
"ចៅហ្វាយស្រលាញ់អ្នកប្រុងជុងវ៉ុនទេ"យ៉ូល
"ហេតុអីក៏សួរបែបនឹង យើងច្បាស់ជាស្រលាញ់ហើយស្រលាញ់ជាងជីវិតយើងទៀត"សុងហ៊ុនតប
"បើស្រលាញ់ហេតុអីចៅហ្វាយមិនព្រមប្រើជីវិតសាមញ្ញធម្មតាជាមួយគេ ចៅហ្វាយឈប់ពីការងារជាម៉ាហ្វៀទៅខ្ញុំនឹងឈប់ដែរហើយយើងធ្វើការងារធម្មតាវិញទៅ"យ៉ូលនិយាយគេចង់ឲ្យនាយឈប់ព្រោះបើគេធ្វើជាម៉ាហ្វៀគេមិនអាចនៅជាមួយជុងវ៉ុនបានស្រួលទេសត្រូវគ្រប់ទិសទី
"ជុងវ៉ុនក៏ធ្លាប់សុំយើងឲ្យឈប់ដែរតែយើងប្រកែក"សុងហ៊ុន
"ហេតុអីទៅ"យ៉ូលឆ្ងល់ហេតុអីក៏ប្រកែកហេតុអីក៏មិនឈប់
"យ៉ូល ពួកយើងដើរមកដល់ចំណុចនេះ ប្រើជីវិតពាក់កណ្ដាលជីវិតហើយរស់នៅក្នុងពិភពកាចសាហាវនេះឯងគិតថាវាស្រួលមែនទេក្នុងការបកក្រោយ សម្រេចចិត្តធ្វើជាម៉ាហ្វៀហើយបកក្រោយចង់ចាកចេញក៏វាមិនងាយស្រួលដែរ"សុងហ៊ុននិយាយហើយន័យនាយគឺធ្វើជាម៉ាហ្វៀគឺវាពិបាកបើសម្រេចចិត្តប្រឡូកក្នុងវិស័យនេះវាមិនងាយស្រួលក្នុងការឲ្យយើងដើរចេញវិញបានទេអ្នកខ្លះធ្វើជាម៉ាហ្វៀមួយជីវិតក៏មានអ្នកខ្លះក៏ចាកចេញតែពឹងលើសំណាងហើយបើមានសំណាងគឺរស់បើអត់សំណាងគឺស្លាប់
YOU ARE READING
Novel Collection (Season 1)
Short Storyប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា
