រីករាយក្នុងការអាន
"នីសុីមូរ៉ា នីគី~~~"ជុងវ៉ុនដើរចូលទៅក្នុងបន្ទប់របស់នីគីទាំងទឹកមុខខឹង ទៅដល់គេក៏ស្រែកហៅអ្នកដែលដេកនៅលើគ្រែនោះទាំងខឹង ឯអ្នកដែលត្រូវគេស្រែកនោះក៏ងើបមកទាំងមិនចង់
"ហូយ វាយ៉ាងមិចបងនឹងបានជាស្រែកបែបនេះ"នាយកម្លោះពោលឡើងទាំងភ្នែកបើកមិនចង់រួច
"ឯងចង់ដេកដល់ម៉ោងប៉ុន្មានទៀត មិនគិតងើបទៅរៀនទៅសូត្រទេអី"ជុងវ៉ុនឈរច្រត់ចង្កេះស្ដីឲ្យនាយ
"បងកុំរអ៊ូច្រើនដូចជាម៉ាក់ខ្ញុំពេកបានទេ ធុញណាស់"នីគីនិយាយឡើងទាំងធុញ ថាគេនៅជាមួយម៉ាក់គេក៏ត្រូវមាត់នេះមកនៅជាមួយជុងវ៉ុនហើយក៏មិនគេចផុតពីការរអ៊ូទៀត
+នីគីជាកូនរបស់លោក នីសុីមូរ៉ានឹងលោកស្រីណូរ៉ា ដោយសារតែនីគីជាមនុស្សរឹងរូសមិនចេះស្ដាប់អ្នកណានាយជាមនុស្សមិនសូវចូលចិត្តរៀនសូត្រចរឹកក្អេងកាង កោងកាចហើយចូលចិត្តបង្កជម្លោះវៃគ្នារាល់ថ្ងៃ លោកនីសុីមូរ៉ានឹងលោកស្រីណូរ៉ាប្រដៅយ៉ាងណាក៏មិនស្ដាប់ទើបធ្វើឲ្យពួកគាត់បញ្ជូននីគីឲ្យមករស់នៅជាមួយជុងវ៉ុនដែលជាក្មួយរបស់គាត់ព្រោះជុងវ៉ុនជាមនុស្សកាចឆ្នាស់ប៉ុន្តែគេស្អាតដូចស្រីចឹង ពួកគាត់គិតថាឲ្យនីគីទៅរស់នៅជាមួយជុងវ៉ុនដើម្បីបំបាក់កូនគាត់ឲ្យបានខ្លះឯជុងវ៉ុនគេក៏ព្រមតាមការស្នើសុំរបស់ពូគេដោយឲ្យនីគីទៅនៅជាមួយគេ (បញ្ជាក់តិចជុងវ៉ុនរស់នៅតែពីនាក់នីគីទេព្រោះជុងវ៉ុននៅ condo)
"មកពីចរឹកឯងចឹងហើយទើបបានជាត្រូវរអ៊ូ មិនដឹងថាប៉ាម៉ាក់ឯងហត់ប៉ុណ្ណាទេ"ជុងវ៉ុន
"ហឺយ បងនេះណាបើទៅធ្វើជាកូនម៉ាក់ខ្ញុំប្រហែលសមជាងបុិនរអ៊ូដូចគ្នា"នីគីនិយាយហើយនាយក៏ចុះពីលើគ្រែដើរទៅបន្ទប់ទឹកបាត់ដោយមិនខ្វល់នឹងសម្ដីរាងតូចឡើយទោះជុងវ៉ុនដៀលរាល់ថ្ងៃក៏នាយមិនខ្ចីឈឺចាប់(ព្រោះមនុស្សគេដៀលអត់ឈឺ😭)
"ឲ្យតែម៉ាកៗនេះយើងគាំងបេះដូងងាន់មិនខានទេ"និយាយរួចរាងតូចក៏ចុះមកខាងក្រោមចម្អិនម្ហូបព្រោះគេនៅតែពីរនាក់នីគី
YOU ARE READING
Novel Collection (Season 1)
Short Storyប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា
